ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្វើ​សកម្ម​ភាព​ចេញ​ញើស​នាំ​ឱ្យ​បុរស​ប្រ​ឈម​នឹង​​​ជំ​ងឺ​ខ្សោយ​បេះ​ដូង​

10 ឆ្នាំ មុន

​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​ចំ​ណាយ​ពេល​ច្រើន​អង្គុយ​ស្ងៀម​​មួយ​កន្លែង​ឬធ្វើ​សកម្ម​ភាព​រាង​កាយ​ដែរ​ប៉ុន្តែ​​បន្តិច​បន្តួច​​គឺ​ប្រ​ឈម​ខ្លាំង​នឹង​​ការ​កើត​មាន​ជំ​ងឺ​ខ្សោយ​បេះ​ដូង ។ ​

​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​ចំ​ណាយ​ពេល​ច្រើន​អង្គុយ​ស្ងៀម​​មួយ​កន្លែង​ឬធ្វើ​សកម្ម​ភាព​រាង​កាយ​ដែរ​ប៉ុន្តែ​​បន្តិច​បន្តួច​​គឺ​ប្រ​ឈម​ខ្លាំង​នឹង​​ការ​កើត​មាន​ជំ​ងឺ​ខ្សោយ​បេះ​ដូង ។ ​

ការ​សិក្សា​ដែល​ធ្វើ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​អា​មេរិក​​​​​លើក​នេះ​បាន​ពិ​សោធ​លើ​បុរស​អា​យុចន្លោះ​ពី​៤៥​ឆ្នាំ​ដល់​៦៩​ឆ្នាំ​និង​គ្មាន​ជំ​ងឺ​ខ្សោយ​បេះ​ដូង​ប្រ​មាណ​៨​ម៉ឺន ៤ពាន់​១៧០​នាក់​ ។ ក្រោយ​ការ​ពិ​សោធ​ដែល​មាន​រយៈ​ពេល​៨​ឆ្នាំ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា បុរស​ដែល​អង្គុយ​ស្ងៀម​មួយ​កន្លែង​​ចាប់​ពី​៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​  ៣៤ភាគ​រយ​ប្រ​ឈម​នឹង​កើត​ជំ​ងឺ​ខ្សោយ​បេះ​ដូង​ធៀប​ទៅ​នឹង​បណ្តា​បុរស​ដែល​អង្គុយ​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ ចំណែក​បុរសដែល​ហាត់​ប្រាណ​ដែរ ប៉ុន្តែ​តិច​តួច​ ៥២​ភាគ​រយ​ប្រ​ឈម​នឹង​ជំ​ងឺ​ខ្សោយ​បេះ​ដូង​ធៀប​ទៅ​នឹង​បុរស​ដែល​ហាត់​ប្រាណ​ច្រើន ។ នេះ​អាច​និយាយ​បាន​ថា ជា​ការ​សិក្សា​លើក​ដំ​បូង​ដែល​បាន​ពិនិត្យ​លើ​ទិន្នន័យ​សកម្មភាព​រាង​កាយ​បុរស​រាប់​ម៉ឺននាក់​ ។​

វេជ្ជ​បណ្ឌិត​ Deborah Young​ អ្នក​ដឹក​នាំ​ការ​​សិក្សា​មក​ពី​មជ្ឈមណ្ឌល​សេវា​កម្ម​សុខ​ភាព​​Kais​e​​r​ Permaneste រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​ សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា​៖«វាមិន​តម្រូវឱ្យ​​ធ្វើ​ដំណើរ​​ទៅ​កាន់​កន្លែង​ហាត់​ប្រាណ​ណា​មួយ​នោះ​ទេ​ ។ ​ការ​ដើរ​គឺ​ជា​លំហាត់​ប្រាណ​​មួយ​ដ៏ល្អបំផុត​សម្រាប់​មនុស្ស​ភាគ​ច្រើន ។ ការ​ដើរ​ឱ្យ​បាន​លឿន​​​ត្រឹម​៣០​នា​ទី​ក្នុង​​មួយ​ថ្ងៃ​គឺ​ពិត​ជា​អស្ចារ្យ »៕