ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ជិះ​ម៉ូតូ​ចេញពីផ្ទះ​ដល់​ពាក់​កណ្តាលផ្លូវ​ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​បាត់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ​គួរ​អោយ​អាណិត​ជា​ពន់ពេកបុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម ខ​ណៈ​កំពុង​បើក​ម៉ូតូ​រអិល​ដួលត្រូវ​រថយន្ត​មក​ពីក្រោយ​កិន​ចំ​ក្បាល​តែ​ម្តង ​។ ហេតតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​២៨,២៩…

ខេត្តកណ្តាល ​៖ ​គួរ​អោយ​អាណិត​ជា​ពន់ពេកបុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម ខ​ណៈ​កំពុង​បើក​ម៉ូតូ​រអិល​ដួលត្រូវ​រថយន្ត​មក​ពីក្រោយ​កិន​ចំ​ក្បាល​តែ​ម្តង ​។ ហេតតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​២៨,២៩ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀន ស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​មានឈ្មោះ ​ធឿ​ន វ៉ា​ត អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​ឡត៍​ឥដ្ឋ មានស្រុក​កំណើត​នៅ​ភូមិ​ល្វា.ស ស្រុក​ល្វាឯម ខេត្តកណ្តាល​។

សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុគេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាកហុង​ដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់ផ្លាក​លេខ ភ្នំពេញ ​1BS-5349 ធ្វើ​ដំណើរ​ចេញពីផ្ទះ​ក្នុង​ទិស​ដៅពី​លិចទៅ​កើត គោលបំណង​ទៅ​ទិញ​សម្ភា​រ​នៅ​ផ្សារ​គគី ។

ខ​ណៈ​កំពុង​បើក​ម៉ូតូ​ពាក់​កណ្តាលផ្លូវក៏បាន​ដួល​ម៉ូតូ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង មិន​ចាំ​ម៉ាក បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ទៅ​កិន​ចំ​ក្បាល​បុរស​ខាងលើ​នេះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​រត់​យន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​​បន្ទាយដែក សហការ​​ជាមួយ​នគរបាល​ចរាចរ​ណ៏​ស្រុក​កៀន ស្វាយ បាន​ចុះ​មក​វាស់វែង និង​ជួយ​សម្រួល​ចរាចរ​ណ៏​នៅ​កន្លែង​កើតហេតុ​ និង​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ