ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…ខ្យល់​ស្អុយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ទស្សនៈ​ប្លែក​ៗ​របស់​ក្រុម​អ្នក​សង្កេតការណ៍​នានា​…​ជុំវិញ​ព័ត៌មាន​ដែល​ផ្លោង​លើ​អាកាស​…​រឿង​លោករ​ង្ស៊ី ប្រកាស​វិល​វិញ​ថ្ងៃ​៩ វិច្ឆិកា ខាង​មុខ​នេះ ។ ទស្សនៈ​ខ្លះ​បាន​ព្រលយ​ពាក្យ​ថា​…​ម៉ោ​រក​ខ្មោច​យក៍​អី​…​បើ​មក​ដល់​ចាប់ដាក់គុក​ដដែល​…​។ បើ​និយាយ​ពី​រឿង​អ្នក​ទៅ​ចាំ​ទទួល​វិញ​…​គ្មាន​ទេ លោក​ម្ចាស់​ថោក​អើយ ! ទស្សនៈ​មួយទៀត​ផ្តាំ​ថា​…​បើ​លោក​ចង់​មក​ក៏​មក​ចុះ​…​ឃាត់​ក៏​មិន​ស្តាប់​ដែរ​…​ព្រោះ​ឈាម​ស្រែក​ទៅ​ហើយ​…​ប៉ុន្តែ​មិនបាច់​មាន​វ៉ា​លី​ស​ខោអាវ​មក​ជាមួយ​ទេ​…​ស្លៀកពាក់​តែ​មួយ​ខ្លួន​បាន​ហើយ​…​ព្រោះ​គុក​មាន​សម្លៀក​បំពាក់​ពិសេស​ចាំ​ទទួល​រួច​ហើយ…

មាន​ទស្សនៈ​ប្លែក​ៗ​របស់​ក្រុម​អ្នក​សង្កេតការណ៍​នានា​…​ជុំវិញ​ព័ត៌មាន​ដែល​ផ្លោង​លើ​អាកាស​…​រឿង​លោករ​ង្ស៊ី ប្រកាស​វិល​វិញ​ថ្ងៃ​៩ វិច្ឆិកា ខាង​មុខ​នេះ ។

ទស្សនៈ​ខ្លះ​បាន​ព្រលយ​ពាក្យ​ថា​…​ម៉ោ​រក​ខ្មោច​យក៍​អី​…​បើ​មក​ដល់​ចាប់ដាក់គុក​ដដែល​…​។ បើ​និយាយ​ពី​រឿង​អ្នក​ទៅ​ចាំ​ទទួល​វិញ​…​គ្មាន​ទេ លោក​ម្ចាស់​ថោក​អើយ !

ទស្សនៈ​មួយទៀត​ផ្តាំ​ថា​…​បើ​លោក​ចង់​មក​ក៏​មក​ចុះ​…​ឃាត់​ក៏​មិន​ស្តាប់​ដែរ​…​ព្រោះ​ឈាម​ស្រែក​ទៅ​ហើយ​…​ប៉ុន្តែ​មិនបាច់​មាន​វ៉ា​លី​ស​ខោអាវ​មក​ជាមួយ​ទេ​…​ស្លៀកពាក់​តែ​មួយ​ខ្លួន​បាន​ហើយ​…​ព្រោះ​គុក​មាន​សម្លៀក​បំពាក់​ពិសេស​ចាំ​ទទួល​រួច​ហើយ ។

ទស្សនៈ​ប្លែក​មួយទៀត​ប្រាប់​ថា​…​នៅ​ស្រុក​ខ្មែរ​អត់​មាន​គុក​នយោបាយ​ទេ​…​មាន​តែ​អ្នកនយោបាយ​មិន​គោរព​ច្បាប់​ទេ​ដែល​ជាប់គុក​…​គឺ​គុក​ព្រហ្មទណ្ឌ ។

ទស្សនៈ​ឡឺ​កឺ​មួយ​បាន​ធ្លោយ​សំដី​ថា​…​កាល​ឆ្នាំ​១៩៩៣​ដែល​លោក​សម រ​ង្ស៊ី ចូល​ស្រុក​…​មាន​អ្នកគាំទ្រ​ច្រើន​ណាស់​ទៅ​ទទួល​…​ធ្វើ​ឱ្យ​លោក​ក្រាប​ថើប​ដី​…​ធ្វើ​ដូច​ឃ្លាន​ដី​ខ្លាំង​ណាស់​…​ប៉ុន្តែ​បើ​មក​ពេល​នេះ​…​កុំ​ស្មានថា​មាន​អ្នកគាំទ្រ​ទៅ​ទទួល​…​ព្រោះ​អ្នកគាំទ្រ​សម័យ​ទំនើប​នេះ​…​មិន​នៅ​ល្ងង់​ដូច​ពី​មុន​ទេ​…​មាន​តែ​លោក​ទេ​ដែល​ភ្លើ​…​ដូច​មមាច​ឃើញ​ភ្លើង ។

ក៏​មាន​ទស្សនៈ​មួយ​ផ្សេង​ទៀត​…​មិន​ដែល​ចេញ​មុខ​ប្រកាស​ទេ​…​ទើបតែ​ពេល​នេះ​ទំនង​ទ្រាំ​លែង​បាន​…​ក៏ បញ្ចេញ​ទស្សនៈ​ថា​…​បក្ស​កាន់​អំណាច​យូរ​ឆ្នាំ​…​ល្បិច​កុំ​មុ​យ​និ​ស្ត​ក៏​ចេះ​…​ចេះ ឆ្អិនឆ្អៅ​…​ល្បិច​លោក​សេរី​ប្រជា​ធិ​ប តេ​យ្យ​ក៏​ចេះ​…​ចេះ​ស្ទាត់ជំនាញ​…ចេះ​ពូកែ​ជាងគេ​គឺ «​ខាង​ចាប់ចង​»…​ចាប់អត់​អ្នក​ណា​ដឹង​…​ចាប់​ខុស​ក៏​ចាប់​ដែរ កុំឱ្យ​ថា​មិន​ចាប់ ។

ចំណែក​លោករ​ង្ស៊ី អតីតមេ​បក្ស​ប្រឆាំង​…​ចេះ​តែ​ខាង​លោក​សេរី​មួយ​មុខ​ប៉ុណ្ណោះ​…​ចេះ​ខាង​វ៉ៃ​រហ័ស ដក​រហ័ស ។ ដូច្នេះ​ពាក្យ​ថា ចង់​វិល​វិញ​ថ្ងៃ​៩ វិច្ឆិកា​…​គ្រាន់តែ​ជា​ខ្យល់​…​ឬ​ខ្យល់​ស្អុយ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ