រថយន្ត​លាយ​បេតុង​និង​រថយន្ត​បែន​ដឹក​ខ្សាច់​ក្រឡាប់​បះជើង​ភីងចុះមនុស្សវិញ​(​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង​បាន​បើ​បរ​បោះពួយ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​បែន​ដឹក​ខ្សាច់​១​គ្រឿង​ទៀត ត្រង់​ចំណុច​ផ្លូវ​កោង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ដី​នេះ​ក្រឡាប់​បះជើង​ដេក​ផ្អៀងខ្លួន​ស្ដូក​រង​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​នេះ នៅ​លើ​កំណាត់​ផ្លូវ​បេតុង ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​នៅ​ក្នុងភូមិ​ទួល​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​បែន​ដឹក​ខ្សាច់​ដែល​ក្រឡាប់​នោះ​ម៉ាក​នី​ស្សាន់ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1466 ចំណែក​រថយន្ត​លាយ​បេតុង​ម៉ាក​ហ៊ី​យ៉ា​ន់ ដា​ពណ៌​ស ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បែន​ដឹក​ខ្សាច់​១​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ក៏​ត្រូវ​បាន​រថយន្ត ហ៊ី​យ៉ា​ន់​ដាយ​លាយ​បេតុង​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស់ទិស​គ្នា ។ និង​បញ្ច្រាសទិស​ចរាចរណ៍​ក្នុង​ល្បឿន​លឿន​សរសៀរ​តាម​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ខ្លួន​រថយន្ត​បែន ព្រមទាំង​រុញ​បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ទាំង​សងខាង ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នក​រង​របួស​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​បឹង​ធំ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ និង​ឲ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា បន្ទាប់​មក​ភាគី​រថយន្ត​បង្ក​លាយ​បេតុង​យល់​ព្រមយក​រថយន្ត​ដឹក​ខ្សាច់​ទៅ​ជួស​ជុស​ឲ្យ​វិញ​ដើម្បី​បញ្ចប់រឿង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ