ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​កម្ពស់​ទឹកស្ទឹង​សំរោង​គិត​ត្រឹម​រសៀល​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា គិត​ចាប់ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៩ កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ស្ថិត​នៅ​ភូមិ ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា គិត​ចាប់ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៩ កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ស្ថិត​នៅ​ភូមិ ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ គិត​ពី​បាត​ស្ទឹង​ទឹក​មាន​កម្ពស់​៥​ម៉ែ​ត គឺ​កើនឡើង​មួយ​តឹក​។

ខណៈ​បច្ចុប្បន្ន​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង ជាមួយ​គ្នា​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​កំពុង​ប្រចាំការ​តាមដាន​ស្ថានភាព​កម្ពស់​ទឹកជា​បន្ត​ទៀត ស្រប​ពេល​ដែល​ចរាចរណ៍​នៅ​តែ​ដំណើរការ​ជា​ធម្មតា​។

គិត​មក​ត្រឹម​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ ស្ថានភាព​កំពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ទឹក​ពី​បាត​ស្ទឹង​មានកំ​ពស់​៥,៧០​ម៉ែត្រ ហូរ​កាត់​លើ​ថ្នល់ជាតិ​ខាងកើត​ស្ពាន​មាន​ប្រវែង​ប្រហែល​២៥​ម៉ែត្រ រីឯ​អាកាសធាតុ​មេឃ​កំពុង​ភ្លៀង​ស្រិច​ៗ​ផង​ដែរ ។ បើ​តាម​ការ​សន្និដ្ឋាន​ទឹក​ឡើង​ដល់​កំរិត​កំពស់​៥,៩០​ម៉ែត្រ នឹង​ត្រូវ​ប្រកាស​អាសន្ន ។ បច្ចុប្បន្ន​ចរាចរណ៍​ធ្វើ​ដំណើរ​ទៅ​មក​ជា​ធម្មតា ។

ស្ថានភាព​កម្ពស់​ទឹកស្ទឹង​សំរោង​នឹង​ប្រែប្រួល​បែប​ណា​ទៀត កោះសន្តិភាព​នឹង​ធ្វើការ​ផ្សាយ​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ