បារម្ភ​ណាស់​! វាសនា​ស្រី​ស្រស់​ក្លាយ​ជា​យ៉ាងណា ក្រោយ​ត្រូវ​នាំ​យក​ទៅ​លក់​នៅ​ចិន


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ជា​គូរ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ដែល​អះអាង​ថា ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ហើយ​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​អនាគត​ប្រពន្ធ​របស់​ខ្លួន និង​បាន​បន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ទ​ទួ​ច​សុំ​ឱ្យ​សមត្ថកិច្ច​ក៏​ដូច​ជា​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាងណា​ឱ្យ​គូ​ដណ្តឹង​របស់​ខ្លួន​បាន​ត្រឡប់​មក​វិញ​។ ហើយ​នៅ​ពេល​ថ្មី​នេះ យុវជន​ជា​គូ​ដណ្តឹង​រូប​នេះ ក៏​បន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​ថ្មី​ម្តងទៀត​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​រូប​នោះ​ឈ្មោះ អ៊ុ​ក សុ​ជាតិ អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ជា​អតីត​ពលករ​កូរ៉េ និង​កំពុង​រៀន​ភាសារ​ជប៉ុន​ត្រៀម​ទៅ​ធ្វើ​ពលករ​ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ​នេះ ។ ចំណែក​គូរ​ដណ្តឹង​ឈ្មោះ ញ៉ សុខ​ច័ន្ទ ហៅ​តក់ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ រីឯ​ស្ត្រី​ជា​មេខ្យល់​ដែល​រង​ការ​ចោទ​ប្រកាន់​​នោះ​ឈ្មោះ ថោ​ង ស្រី​រ័​ត្ឋ អាយុ​ជាង​២០​ឆ្នាំ មាន​លំនៅ​ភូមិ​តាំង​ស្រី ឃុំ​មេ​ព្រីង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ថា កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ សីហា យុវជន​ជា​គូរ​ដណ្តឹង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ឱ្យ​សមត្ថកិច្ច​អន្តរ​គម​ន៍ ដោយ​សង្ស័យ​ថា គូរ​ដណ្តឹង​របស់​ខ្លួន​ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ព្រមទាំង ទ​ទួ​ច​សុំ​ឱ្យ​សមត្ថ​កិច្ច ហៅ​បងស្រី​របស់​មេខ្យល់​មក​សាកសួរ ។ ការ​ដាក់​ពាក្យបណ្តឹង បន្ទាប់​ពី​នារី​ជា​គូ​ដណ្តឹង​​បាន​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ត្រូវ​គេ​នាំ​យក​ទៅ​ប្រទេស​ចិន ហើយ កំពុង​តែ​តែ​ល​អត់​ផ្ទះសំណាក់ នៅ​ព្រំប្រទល់​ក្នុង​ប្រទេស​វៀតណាម និង​ចិន ព្រោះ​នារី​ជា​គូរ​ដណ្តឹង​ចាក់​ចេញពី​ប្រទេស​ទៅ​ជា​មួយ​នារី​ដែល​គេ​សង្ស័យ​ថា ជា​មេខ្យល់​ដោយ​ពុំ​បាន​ប្រាប់​ឪពុក​ម្តាយ និង​គូរ​ដណ្តឹង​ឱ្យ​បានដឹង​ឡើយ​។

បើ​តាម​បុរស​ជា​គូរ​ដណ្តឹង​បានឱ្យ​ដឹង​ថា ខ្លួន​បាន​ស្គាល់​នាង​សុខ​ច័ន្ទ តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​ស្រលាញ់​គ្នា​រយៈពេល​ប្រមាណ​៣​ឆ្នាំ ខណៈ​ពេល​ដែល​ខ្លួន​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ។ បន្ទាប់​ពី​ស្រលាញ់​គ្នា​យ៉ាង​ល្អូកល្អិន​នោះ ពេល​មក​ពី​កូរ៉េ​វិញ​ខ្លួន​ក៏​ចូល​ដណ្តឹង​នាង​កាលពី​១​ឆ្នាំ​មុខ ដើម្បី​យក​ធ្វើ​ជា​គូរ​អនាគត ។ លុះ​ក្រោយមក​ពួក​គេ​ក៏​សម្រេចចិត្ត​ប្រឡង​ចូល​រៀន​ភាសរ​ជប៉ុន​ជាប់​ទាំ​២​នាក់ ដើម្បី​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន តែ​ខ្លួន​គឺ​រៀន​ចប់​មុន ហើយ​ត្រៀម​ទៅ​ធ្វើ​ពលករ​ជប៉ុន​នៅ​ខែ​១២ ឆ្នាំ​នេះ ចំណែក​នាង​សុខ​ច័ន្ទ គឺ​ទៅ​ជប៉ុន​នៅ​វគ្គ​បន្ទាប់​។

បុរស​ជា​គូរ​ដណ្តឹង​បានឱ្យ​ដឹង​ទៀត​ថា ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៣ សីហា គូ​ដណ្តឹង​ខ្លួន​បាន​ទូរស័ព្ទ​មក​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ថា ខ្លួន​ត្រូវ​ឈ្មោះ ថោ​ង ស្រីរ​ត្ឋ័ នាំ​យក​ទៅ​ប្រទេស​ចិន ទៅ​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម​-​ចិន​តាំងពី​ថ្ងៃ​២០ សីហា ។ ពេល​ទៅ​ដល់​មាន​មេខ្យល់​វៀតណាម​ប្រុស​ចេះ​ខ្មែរ មិន​ស្គាល់ឈ្មោះ​នាំ​ទៅ​សម្រាក​នៅផ្ទះ​សំណាក់ ហើយ​មាន​វៀតណាម​៤​នាក់​បាន​នាំ​ទៅ​បង្ខាំង​ក្នុងផ្ទះ​ដើម្បី​ត្រៀម​យក​ទៅ​ប្រទេស​ចិន​។

ហើយ​ការ​ទាក់ទង​គ្នា​នេះ រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១​រសៀល ត្រូវ​គូរ​ដណ្តឹង​ប្រាប់​ថា មាន​ថៅកែ​ជា​ជនជាតិ​ចិន​ចេះ​ខ្មែរ​៤​នាក់​មិន​ស្គាល់ឈ្មោះ បាន​យក​រថយន្ត​មក​ដឹក​ចូល​ប្រទេស​ចិន​ហើយ ក្រោយមក​ស្រាប់តែ​ក៏​ទាក់ទង​លែង​បាន ដោយ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​គេ BLOCK ចោល​។

តាម​បុរស​ជា​គូ​ដណ្តឹង​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ខ្លួន​បាន​ទទួល​ឆាត​ពី​ស្ត្រី​ដែល​សង្ស័យ​ជា​មេខ្យល់​ដោយ​ប្រាប់​ថា បើ​ចង់ឱ្យ​នាង​ត្រឡប់​មក​វិញ​ឱ្យ​ផ្ញើ​លុយ​ទៅ​ឱ្យ​គេ តែ​ក្រោយមក​ហ្វេ​ស​ប៊ុ​ក​ក៏​បាន BLOCK ទៀត​។

ក្រោយ​ពី​កើតហេតុ បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​នគរបាល​ក៏​បាន​ហៅ​បងស្រី​មេខ្យល់​រូប​នោះ​មក​សាកសួរ​តែ​នាង​ប្រាប់​ថា «​អត់​ដឹង​នោះ​ទេ​» ។

ដោយ​ក្តី​បារម្ភ​ពី​សុវត្ថិភាព​គូរ​ដណ្តឹង បុរស​រូប​នោះ​ក៏​បាន​ទៅ​បន្ត​ដាក់​ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ។ ហើយ​​នៅ​ក្នុង​ពាក្យបណ្តឹង​នោះ យុវជន​ឈ្មោះ អ៊ុ​ក សុ​ជាតិ ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ឈ្មោះ​ញ៉ សុ​ច័ន្ទ ដែល​ជា​គូរ​ដណ្តឹង​ឱ្យ​បាន​ត្រឡប់​មក​ប្រ​ទស​កម្ពុជា​វិ​ញោ​ផង​។​ទន្ទឹម​នោះ យុវជន​រូប​នោះ​ក៏​មានការ​ព្រួយបារម្ភ​ពី​វាសនា​គូរ​ដណ្តឹង​របស់​ខ្លួន​ដែល​ចាញ់បោក​មេខ្យល់​នាំ​លក់​ប្រទេស​ចិន ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ