ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោតចិត្តអន់ពេក…មានលុយហើយ​សង់​របង​រំលោ.ភយក២-៣តឹក​ទៀត

4 ឆ្នាំ មុន

ខេត្តតាកែវ ៖ ប្រឡាយ​ទឹក​សាធារណៈ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មួយ​ខ្សែ​ ត្រូវ​បាន​អ្នកមាន​ប្រាក់​ម្នាក់​ សាងសង​របង​រំលោភ​ចូល​ក្នុង​ប្រឡាយ ​យក​ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​រំភើយ​ ដោយ​មិន​បាន​រំខាន​ដល់​លោក​អភិបាលស្រុក​ត្រាំកក់​ឡើយ បើ​ទោះបីជា​កន្លង​មក​ ខាង​អាជ្ញាធរ​ស្រុក​បាន​ចុះ​ត្រួតពិនិត្យ​ និង​សម្របសម្រួល​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ក្តី…

ខេត្តតាកែវ ៖ ប្រឡាយ​ទឹក​សាធារណៈ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មួយ​ខ្សែ​ ត្រូវ​បាន​អ្នកមាន​ប្រាក់​ម្នាក់​ សាងសង​របង​រំលោភ​ចូល​ក្នុង​ប្រឡាយ ​យក​ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​រំភើយ​ ដោយ​មិន​បាន​រំខាន​ដល់​លោក​អភិបាលស្រុក​ត្រាំកក់​ឡើយ បើ​ទោះបីជា​កន្លង​មក​ ខាង​អាជ្ញាធរ​ស្រុក​បាន​ចុះ​ត្រួតពិនិត្យ​ និង​សម្របសម្រួល​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ក្តី ក៏​​គេចេះ​តែ​ធ្វើ​រហូត​ហើយ​ជា​ស្ថាពរ​ទៅ​​ហោង ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា តើ​អ្នកមាន​ប្រាក់​ពិតជា​អាច​ធ្វើ​អ្វី​ៗ​តាមតែ​អំពើ​ចិត្ត​ទាំង​បំពាន​
បែប​នេះ​បាន​ដែរ​ ឬ​យ៉ាងណា? ។

ប្រឡាយ​សាធារណៈ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​បាន​អ្នកមាន​ប្រាក់​សាងសង់​របង​រំលោភ​យក​ដល់​ទ្រូង​ប្រឡាយ​នេះ ស្ថិត​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ​។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ អ្នកមាន​លុយ​ដែល​ធ្វើ​របង​រំលោភ​យក​ប្រឡាយ​ទឹក​សា​ធារ​ណៈ​នេះ ឈ្មោះ សែ​ម សា​រ៉ែ​ន​ឌី ភេទ​ប្រុស បាន​សាងសង់​របង​ថ្ម​រំលោភ​ចូល​ដី​ប្រឡាយ​នេះ​ជាង​ពីរ​ខែ​មក​ហើយ ហើយក​៏ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ត្រាំកក់​ចុះ​មក​ពិនិត្យ​និង​សម្របសម្រួល​ផង​ដែរ តែ​ដូច​ជា​មិន​មាន​ផ្លែផ្កា​សោះ ព្រោះ​ម្ចាស់​របង​នៅ​តែ​បន្ត​សាងសង់​ដដែល ដ​ូច​ជា​មិន​ខ្លាច​និង​ស្តាប់​អាជ្ញាធរ​​ ឬ​មួយ​សែនព្រេន​ម្ចាស់​ទឹក​ម្ចាស់​ដី​ត្រូវ​ហើយ​ទើប​អ្នកតា​មិន​កាច់? ។

ករណី​នេះ​ដែរ លោក លន់ ហួត ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​ត្រាំកក់ បាន​ចេញ​សេចក្តី​បកស្រាយ​ថា លោក សែ​ម សា​រ៉ែ​ន​ឌី ដែល​ជា​ម្ចាស់​ក្បាលដី​លេខ​០២០២ ពិតជា​បាន​សាងសង់​របង​ថ្ម​រំលោភ​ចូល​ដី​ប្រឡាយ​ចំនួន​០.៣០​ម៉ែត្រ និង​មាន​ប្រវែង​៤៣​ម៉ែត្រ​ប្រា​កដ​
​មែន​ ។​

ទាក់ទង​ទៅ​នឹង​ករណី​ខាងលើ​នេះ ​លោក​សាយ វ​ណ្ណះ អភិបាលរង​ស្រុក​ត្រាំកក់​បាន​ឆាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ប្រាប់​ថា ​កា​រដែល​ម្ចាស់​របស់​ធ្វើ​ចូល​ដី​ប្រឡាយ​នេះ ​គឺ​កំហុស​មក​ពី​ជាង​ជា​អ្នក​ធ្វើ​ជ្រុល​ចូល​ទៅ​មិនមែន​ម្ចាស់​ដី​រំលោភ​ធ្វើ​របង​ចូល​ទេ​ ហើយ​ខាង​ស្រុក​ក៏​មិន​ហាន​ត្រូវរ៉ូវ​ជាមួយ​គេ​ដែរ​ហើយ​ចំពោះ​រឿង​នេះ​ខាង​ខេត្ត​ក៏​បានដឹង​ដែរ​។

​ចំណែក​បុគ្គល​ដែល​មាន​លុយ​ហើយ​ធ្វើ​របង​រំលោភ​យក​ដី​ប្រឡាយ​សា​ធារ​ណៈ​យក​មក​ធ្វើ​កម្មសិទ្ធិ​នោះ​បាន​ឆាត​តាម​ហ្វេ​សបុ​កថា​ អា​ពួក​កាសែត​វា​ធ្វើ​អី​ក៏​ដោយ​ទាំង​​ងងើល​មិន​ចេះ​ច្បាប់​អី​សោះ​ អញ​ឈឺក្បាល​ណាស់​ ។ ​គេ​ទទួលស្គាល់​ធ្វើ​របង​ចូល​មែន​តែ២តឹក​ទេ ​តែ​ខាង​សុរិយោ​ដីថា​បី​តឹក ​។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ