រាជធានីភ្នំពេញ ៖ កម្ពុជាបានកំពុងតែរងឥទ្ធិពលព្យុះប៉ូឌុល ទី១២ ធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅច្រើន និងកម្ពស់ទឹកក៏ហក់ឡើងផងដែរ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយ នៅថ្ងៃទី៣០ សីហាបានឲ្យដឹងពី ស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី ១២ ឈ្មោះ ប៉ូពុល និងការហក់ឡើងជាថ្មីនៃទឹកទន្លេមេគង្គ ។
តាមការព្យាករណ៍របស់ក្រសួងបានឲ្យដឹង បន្ទាប់ពីបានធ្វើការពិនិត្យតាមដានលើស្ថានភាពអាកាសថា រួចមកក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ព្យុះទី១២ ឈ្មោះប៊ូឌុល ( PODUL) ដែលបានកើតឡើងនៅក្នុងមហាសមុទ្រ ជាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី២៧ ខែសីហានេះ បានរំកិលខ្លួ នឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយនៅវេលារំលងអត្រាធ្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នេះ ព្យុះម៉ូឌុល បានធ្វើដំណើរមកដល់តំបន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល ។
យោងតាមការព្យាករឥទ្ធិពលរបស់ព្យុប៉ូឌុល និងអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មានស្ថាន ភាពដូចខាងក្រោម ៖ បណ្តាខេត្តនៅតំបន់ឆ្នេរ និងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ។ នៅលើលំហសមុទ្រ មានសភាព អាប់អួរមាន ភ្លៀង និងខ្យល់បក់បោកខ្លាំង រលលសមុទ្រមានកម្ពស់ខ្ពស់ៗ ។ តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតនៅភូមបណ្តោយព្រំដែកម្ពុជា-វៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។ រាជធានី និងបណ្តាខេត្តមួយចំនួនទៀតមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។
ក្រសួងបានបន្តថា ឥទ្ធិពលរបស់ព្យុះម៉ូឌុលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើនផងដែរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងបង្គឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀត ។ ក្រសួងបានឲ្យដឹងទៀតថា តាមការព្យាករទឹកទន្លេមេគង្គអាចនឹងហក់ឡើង ។
ក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងបន្តការតាមដានលើស្ថាន ភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនពីតំហរជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់ ។ ជាមួយគ្នានោះដែរក្រសួងបានលើកឡើងថា យោងលើធាតុអាកាសដូចបាន ជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជានេសាទសមុទ្រជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់គ្រងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ