ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគូស្វា​មី​ថ្មី​ថ្មោងគួរ​ប្រើ​ឥរិ​យា​បថ​លើ​គ្រែ​បែប​ណា​ដើម្បី​ឱ្យ​ឆាប់​មាន​កូន​ ?

11 ឆ្នាំ មុន

ការ​មាន​ផ្ទៃ​ពោះ​អាច​​ជា​ករណី​ដ៏​ងាយ​​មួយ​ស្ទើរ​មិន​ចាំ​បាច់​យក​មក​គិត​ក្នុង​ចំ​ណោម​​គូ​ស្វា​មី​ភរិ​យា​ជា​ច្រើន​ ។ ប៉ុន្តែ​ករណី​មួយចំ​នួន​ការ​មាន​ផ្ទៃ​​ពោះ​គឺ​ជា​រឿង​ដែល​ពិ​បាក​បំ​ផុត​ទៅ​វិញ​សម្រា​ប់​​គូ​ស្វា​មី​ភរិ​យា​ខ្លះ​​ ។ មានមូល​ហេតុ​ច្រើ​ន​​​​យ៉ាង​ជុំ​វិញ​បញ្ហា​នេះ​ដោយ​មួយ​ក្នុង​ចំណោម​​មូល​ហេតុ​ទាំង​នោះ ​អាច​មក​ពី​​​បុ​រស​ជា​ស្វា​មី​​​ខ្សោយ​និង​ចំ​នួន​ទឹកកាម​មិន​គ្រប់​គ្រាន់ ។​ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ​ យើង​សូម​

ការ​មាន​ផ្ទៃ​ពោះ​អាច​​ជា​ករណី​ដ៏​ងាយ​​មួយ​ស្ទើរ​មិន​ចាំ​បាច់​យក​មក​គិត​ក្នុង​ចំ​ណោម​​គូ​ស្វា​មី​ភរិ​យា​ជា​ច្រើន​ ។ ប៉ុន្តែ​ករណី​មួយចំ​នួន​ការ​មាន​ផ្ទៃ​​ពោះ​គឺ​ជា​រឿង​ដែល​ពិ​បាក​បំ​ផុត​ទៅ​វិញ​សម្រា​ប់​​គូ​ស្វា​មី​ភរិ​យា​ខ្លះ​​ ។ មានមូល​ហេតុ​ច្រើ​ន​​​​យ៉ាង​ជុំ​វិញ​បញ្ហា​នេះ​ដោយ​មួយ​ក្នុង​ចំណោម​​មូល​ហេតុ​ទាំង​នោះ ​អាច​មក​ពី​​​បុ​រស​ជា​ស្វា​មី​​​ខ្សោយ​និង​ចំ​នួន​ទឹកកាម​មិន​គ្រប់​គ្រាន់ ។​

ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ​ យើង​សូម​បង្ហាញ​ជូន​ឥរិ​យា​បថ​ពេល​ឡើង​​គ្រែ​៥ចំណុ​​ពិ​សេស ។ នៅ​ពេល​និយាយ​ដល់​ឥរិ​យា​បថ​នេះ​ឬហៅ​ម្យ៉ាង​ទៀត​ថា ស្នៀត​ពិ​សេស គឺ​យើង​ត្រូវ​និយាយ​អំពី​ការ​ចរាចរ​​មេជី​វិត​ឈ្មោល​​និង​ញី​ដោយទី​តាំង​បញ្ចេញ​ទឹកកាម​របស់​​បុ​រស​ត្រូវ​តែ​នៅ​ឱ្យ​កៀក​បំ​ផុត​នឹង​មាត់​ស្បូន​នា​រី ។ ចូរ​សាកល្បង​​ស្នៀតដូច​​ខាង​ក្រោម​នេះ ៖

១. ស្នៀត​ដូន​តា​ចែក​ឱ្យ​ ឬទស្ស​នា​សួន​ឧទ្យាន​ ៖
បុ​រស​នៅ​ពី​លើ​បែបនេះ​គឺ​ជា​ស្នៀត​ដ៏​ល្អ​បំ​ផុត​សម្រាប់​ឱកាស​មាន​ផ្ទៃ​ពោះ ។ ស្នៀត​នេះធ្វើ​ឱ្យ​បុ​រស​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ក្នុង​ការ​ស៊ក​អា​ប្អូន​តូច​របស់​គេ​ចូល​ជ្រៅ​បំ​ផុត​ក្នុង​​រន្ធ​ប្រដាប់​​​ភេទ​របស់​​នា​រី​​ ហើយ​ដែល​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​ទឹកកាម​មាន​​លទ្ធភាព​នៅ​កៀក​បំ​ផុត​នឹង​មាត់​ស្បូន ។

២. បង្ហើប​ត្រ​គាកនា​រី​​ឱ្យ​ឡើង​ខ្ពស់​បន្តិច​៖
អស់​លោក​បុរស​អាច​ធ្វើ​បែបនេះ​បាន​ដោយ​គ្រាន់​តែ​យក​ខ្នើយ​កល់​ពី​ក្រោម​ត្រ​គាក​ដៃ​គូ​ធ្វើយ៉ាង​ណា​ឱ្យ​ហើប​ផុត​ពី​គ្រែ​ឬពូក​ ។ ស្នៀត​នេះ​មាន​ប្រ​យោជន៍​ក៏​ព្រោះ​តែ​ មាត់​ស្បូន​នា​រី​នៅ​ជិត​បំ​ផុត​នឹង​ចំ​ណុច​ទឹកកាម​បុ​រស​ដែល​ត្រូវ​បាន​បញ្ចេញ ។

៣. ស្នៀត​ឆ្កែ ៖
បើ​ទោះ​ជា​មាន​សុ​ភាព​នា​រី​ភាគ​ច្រើន​អៀន​ខ្មាស់​ជា​មួយ​ស្នៀតនេះ ប៉ុន្តែ​វាជា​ស្នៀត​ដ៏​​មាន​ប្រ​សិទ្ធ​ភាព​ជួយ​បង្កើន​ឱកាស​ឱ្យ​ពួក​គេ​ឆាប់​មាន​ផ្ទៃ​ពោះ ។​ ​​ដូច​ជា​ស្នៀត​ទី​១​និង​ទី​២​ដែរ ស្នៀត​ទី​៣​នេះ​ជួយ​ឱ្យ​ទី​តាំង​បញ្ចេញ​ទឹកកាម​របស់​បុរស​នៅ​កៀក​បំ​ផុត​នឹងមាត់​ស្បូន​នា​រី​ បង្ក​លក្ខណងាយ​ស្រួល​ដល់​មេជី​វិត​ឈ្មោល​ទៅ​ជួបគ្នា​ជា​មួយ​ពង​ដែល​បញ្ចេញ​ដោយ​អូ​វែរ​ និង​បន្ទាប់​មក​ វា​ក៏​ធ្វើដំ​ណើរ​​ចូល​ទៅ​ក្នុង​ស្បូន​ ។

៤. ស្នៀត​ពី​ចំ​ហៀង ៖
អ្នក​ក៏​អាច​ឡើង​ឋាន​សួគ៌​បាន​ខណៈ​កំពុង​ដេក​នៅ​​កៀក​គ្នា​ ។ ស្នៀត​នេះ​ជួយសម្រួល​ឱ្យ​មាត់​ស្បូន​នា​រី​មាន​ឱកាស​ទទួល​ទឹកកាម​បុ​រស​បាន​ច្រើន​បំ​ផុត​ ។

៥. កាម​តម្រេក ៖
​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំ​នួនសុទ្ធ​តែ​​បាន​បង្ហាញ​ពី​សារសំ​ខាន់​នៃ​កាមតម្រេក​របស់​នា​រី​​ក្នុង​ការ​ជួយ​ឱ្យ​ឆាប់​មាន​ផ្ទៃ​ពោះ ។ យោង​តាម​ការ​សិក្សា​មួយ​ចំ​នួន​បញ្ជា​ក់​ថា កាមតម្រេ​ក​របស់​នា​រី​នឹង​នាំ​ឱ្យ​មាន​ចលនា​ស្បូន​ដែល​អាច​ជំរុញ​ទឹក​កាម​​ឱ្យ​ចូល​ទៅ​ដល់​មាត់​ស្បូន​ ៕