ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភាព​​​រើស​អើង​​ពីកត្ដា​សង្គមធ្វើឱ្យ​មនុស្ស​ភេទ​ទី​3​ឆាប់​មាន​​វិបត្តិ​​ផ្លូវ​ចិត្ត​គួរ​មាន​ទស្សន​ៈថា​​ជីវិត​រស់​នៅ​​​​ដរាប​ណា​សេចក្ដី​សង្ឃឹម​ក៏មាន​ដរាប​នោះ​

10 ឆ្នាំ មុន

វិបត្តិ​​ផ្លូវ​​ចិត្ត​អាច​កើត​មាន​​លើ​មន​ុស្ស​​គ្រប់​រូប​​មិន​ថា​ក្មេង​​ឬ​​ចាស់​​​នោះទេ​ ​​​គ្រាន់​​តែ​ផល​វិបា​ក​ផ្លូវ​ចិត្ត​​​​​នោះ​មាន​តិ​ច​ឬច្រើន​​​​​ទៅ​តាម​កា​រ​វិវឌ្ឍ​នៃ​​​បញ្ហា​​ ។​​​ ​ចំពោះ​មនុស្ស​​ភេទ​​ទី​​បី​វិញ​​​មាន​ឥរិយា​បថ​​​ដទៃ​​​អំពី​​មនុស្ស​ធម្ម​តា​​​គឺមាន​សម្ពាធ​​ខ្លាំង​ចំពោះបញ្ហា​​ផ្លូវ​ចិត្ត​ ។

វិបត្តិ​​ផ្លូវ​​ចិត្ត​អាច​កើត​មាន​​លើ​មន​ុស្ស​​គ្រប់​រូប​​មិន​ថា​ក្មេង​​ឬ​​ចាស់​​​នោះទេ​ ​​​គ្រាន់​​តែ​ផល​វិបា​ក​ផ្លូវ​ចិត្ត​​​​​នោះ​មាន​តិ​ច​ឬច្រើន​​​​​ទៅ​តាម​កា​រ​វិវឌ្ឍ​នៃ​​​បញ្ហា​​ ។​​​ ​ចំពោះ​មនុស្ស​​ភេទ​​ទី​​បី​វិញ​​​មាន​ឥរិយា​បថ​​​ដទៃ​​​អំពី​​មនុស្ស​ធម្ម​តា​​​គឺមាន​សម្ពាធ​​ខ្លាំង​ចំពោះបញ្ហា​​ផ្លូវ​ចិត្ត​ ។

​ទាក់​ទិន​នឹង​ការ​កើត​មាន​វិបត្តិ​ផ្លូវ​ចិត្ត​​​​​លោក​វេជ្ជបណ្ឌិត​​យឹម ​សុបុត្រ​ា​ ​​ឯក​ទេស​​វិកល​វិទ្យា​នៃ​គ្លី​និក​​សាន់​រ៉ាយ​​ បាន​​ប្រាប់​កោះ​សន្ដិ​ភាព​​​ថា ​​​​​បច្ចុប្បន្ន​​មា​ន​ភេទ​ទីបី​​ច្រើន​ណាស់​​​ដែលបាន​ខិត​​ខំ​រិះ​រក​​​គ្រប់មធ្យោ​បាយ​​​ដើម្បី​បំពេញ​​​បំណង​​ប្រាថ្នា​​របស់​​គេ​​ ជាពិសេស​​​គឺ​​ការ​កែ​​ភេទ​តែម្ដង ។ ផ្ទុយ​ទៅ​វិញ​​អ្នក​ខ្លះ​​​បែរ​​ជា​មាន​អារម្មណ៍​​​​ ​​ធ្លាក់​​​ទឹក​ចិត្ត​​​ ដោយ​​សារ​តែ​សង្គម​ខាងក្រៅ​​និងកត្ដា​ក្រុ​ម​គ្រួសារ​​នៅ​មាន​ទស្ស​នៈ​​​បែប​អវិជ្ជមាន​​​ចំពោះ​​ពួកគេ​​​​ធ្វើ​​ឱ្យ​មនុស្ស​​ភេទទីបី​ មាន​អារម្មណ៍​​តូច​ចិត្ត​​ ​​និងមានរឿង​រ៉ាវ​ជា​ច្រើន​នៅ​ក្នុង​ចិត្ត​​ដែល​​​​​​​​​​​មិន​​អាច​និយាយ​​បាន​ មិន​អាច​ធ្វើ​អ្វី​​បាន​ទៅ​តាម​​ចំណង់​ ​ចំណូល​ចិត្ត​ ។ បញ្ហា​នេះ​នៅ​​ពេល​ដែល​​កើតមាន​​យូរ​ៗ​​ទៅ​នឹង​​អាច​បង្ក​​ឱ្យ​មនុស្ស​​​ភេទ​ទី​​បីក្លាយ​​ទៅជា​​អ្នក​មាន​វិបត្តិ​​ផ្លូវ​ចិត្ត​​​​អស់​ស​ង្ឃឹម​ក្នុង​ជីវិត​រស់នៅ​ ​​។ ទឹក​ចិត្ត​​ និង​អារម្មណ៍​​​របស់​​​មនុស្ស​ភេទ​ទីបី​​​​គឺ​​មាន​​​ផល​វិបាក​​ជាង​បុរស​​ស្ត្រី​ពិត​​ទៅទៀត​ ដោយ​ភេទទី​​បី​ត្រូវ​​ប្រឈម​​នឹង​ការ​​​រើស​អើង​​​​ពីមជ្ឈ​ដ្ឋាន​​នានា​ ។ ​​​ដើម្បី​​​​លើក​កម្ពស់​​ទឹក​​​ចិត្ត​​​មនុស្ស​​ភេទ​​ទី​​៣​ឱ្យ​មានស​ង្ឃឹម​​​ឡើង​​ ​គួរ​​​​​​មិត្ត​ភក្ដិ​​​​​​ ពិសេស​​​​ក្រុម​​គ្រួសារ​​​​គឺ​​ជា​​មនុស្ស​​យ៉ាង​សំខាន់​​​ក្នុង​ការ​ស្វែង​​​​​យល់​​​ពីទឹក​ចិត្ត​​​​និង​កា​រវិវឌ្ឍ​របស់​មនុស្ស​ភេទ​ទី​បី​​​ ​ដើម្បី​​ឱ្យស​ុខ​ភាព​​ផ្លូវ​ចិត្ត​​របស់​​គេ​មាន​ភាព​​ប្រសើរ​​​ ​​។ ត្រូវ​នាំមក​​​ជួប​​ជាមួយគ្រូ​ពេទ្យ​ បើ​សិន​ជា​មាន​ការ​គាំ​ទ្រ​ លើក​ទឹក​​ចិត្តពីសង្គម​​និង​​ក្រុម​​គ្រួសារ​​ហើយ​នៅ​តែ​​​​មិន​មាន​​ភាពល្អ​​ប្រសើរ​​​គឺ​​​​​​មាន​​តែ​មក​ជួប​ពិគ្រោះ​​ជាមួយគ្រូពេទ្យ​ឯក​ទេស​​​ដើម្ប​ី​​ទទួល​បាន​ការ​ណែនាំ​​​ពីការ​ថែ​​​រក្សា​សុខ​ភាពផ្លូវ​ចិត្ត និង​ទទួល​​ថ្នាំ​​​យក​ទៅ​ព្យាបាល​​ ។

​ការលើក​ទឹកចិត្ត​​ពីអ្នក​​ដែលនៅជុំ​វិញ​​ខ្លួន​គ្រាន់​តែ​​ជា​​​​ដំណោះស្រាយ​មួយ​ផ្នែក​​ចំពោះ​​ភេទ​ទីបី​​ ​តែអ្វី​​ដែល​សំខាន់​​នោះ​គឺ​​ខ្លួន​ឯង​​(ភេទ​ទី​​៣)​ត្រូវ​តែ​​លើក​ទឹកចិត្ត​​​ខ្លួន​ឯង​​ឱ្យកាន់​តែ​​​ខ្លាំង​ផ្ដល់​ក្ដី​សង្ឃឹម​​​និង​​ជឿ​ជាក់​​​រាល់​សកម្ម​ភាព​​​​​នានា​ ។ ដំណោះ​ស្រាយ​​ទាំងនេះ​​ជា​ចំណុច​យ៉ាង​សំខាន់​​​ចំពោះ​​មនុស្ស​​ភេទ​ទី​បី​​​ថែទាំ​សុខ​ភាព​ផ្លូវចិត្ត​របស់​ខ្លួន​កុំឱ្យ​​​ទទួល​រង​​​ការ​វាយ​ប្រហារ​​​​ផ្លូវ​ចិត្ត​​​​​ពី​​​អ្នក​ដទៃ​​​បាន​  ៕​ ​ ​