ស្នេហា​កាន់តែ​ស៊ីជម្រៅ មិនមែន​រួម​មេត្រី​ហើយ​ចប់​ទេ នៅ​បន្ត​ធ្វើ​រឿង​​នេះ​​សិន(18+)


ក្រោយ​ពី​រួម​ភេទ​រួច មនុស្ស​ប្រុស​ភាគច្រើន​ស្ទើរតែ ៩០​ភាគរយ​ហើយ​ដែល​ងងុយគេង ឬ​គេង​លក់​តែ​ម្តង ខណៈ​ពេល​ដែល​ស្ត្រី​នៅ​ពេល​នេះ​ចង់​បន្ត​នូវ​ភាព​រ៉ូ​ម៉ែ​ន​ទិច​ខាង​ផ្លូវភេទ​បន្ថែម​ទៀត​។ ដូច្នេះ​ក្នុង​នាម​ជា​មនុស្ស​ប្រុស យក​ល្អ​អ្នក​គួរតែ​យល់​ដឹង​អំពី​ចំណុច​នេះ និង​ព្យាយាម​ផ្តល់​នូវ​អ្វី​ដែល​ខាង​ស្រី​ចង់បាន​ផង ព្រោះ​កាលណា​អ្នក​អាច​ធ្វើ​វា​បាន នោះ​អ្នក​ទាំង​ពីរ​នឹង​ទទួល​បាន​ប្រយោជន៍​ដូច​ខាងក្រោម​នេះ​៖

១-បង្កើត​ចំណង់​ទំនាក់ទំនង​និង​ស្នេហា​កាន់តែ​រឹង​មាំ ៖ ចំណង់​ទំនាក់ទំនង​ខាង​ផ្លូវ​អារម្មណ៍ ជា​មួយនឹង​ផ្លូវចិត្ត កាន់តែ​ខ្លាំង គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​គូស្នេហ៍ ឬ​ប្តី​ប្រពន្ធ​។ ការ​ថ្នាក់ថ្នម​គ្នា ការ​ម៉ាស្សា ឬ​ការ​បរ​បោស​អង្អែល​ក្រោយ​ពី​រួម​ភេទ​រួច នឹង​ជួយ​ឲ្យ​អ្នក​ទាំង​ពី​កាន់តែ​ស្និទ្ធស្នាល​គ្នា​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត​។

២-អនុញ្ញាតិ​ឲ្យ​នាង​ធូ​ស្រាល​ក្នុង​អារម្មណ៍ ៖ មនុស្ស​ស្រី​ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការ​បន្ធូរ​អារម្មណ៍​តានតឹង​ក្រោយ​ពី​រួម​ភេទ​រួច ខណៈ​ពេល​ដែល​បុរស​ត្រូវការ​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។ ដូច្នេះ នាង​នៅ​តែ​ត្រូវការ​ភាព​ស្និទ្ធស្នាល​ពី​អ្នក​ដដែល​។

៣-បង្កើត​បាន​នូវ​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​មួយ ៖ អ្នក​នឹង​ពេញចិត្ត​លើ​ការ​រួម​ភេទ​លើក​ក្រោយ​ៗ​ទៀត​កាន់តែ​ខ្លាំង ជា​ពិសេស​គ្រប់ពេល​ដែល​អ្នក​ប្រើ​ពេលវេលា​រួម​ភេទ​ជាមួយ​គ្នា​រួច​ដើម្បី​ធ្វើការ​ថ្នាក់ថ្នម​គ្នា​ជា​ទៀងទាត់​។ តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចូល​ចិត្ត​នូវ​ការ​បរ​បោស​អង្អែល និង​សកម្មភាព​ក្រោយ​រួម​ភេទ ខ្លាំង​ជាង​ការ​រួម​ភេទ​ពិតប្រាកដ​ទៅ​ទៀត​។

៤-ប្រើ​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​រួម​ភេទ​កាន់តែ​ច្រើន ៖ ការ​ថើប​នៅ​កញ្ចឹងក ការ​ម៉ាស្សា​ខ្នង​ឲ្យ​នាង ការ​ប្រើ​ម្រាមដៃ​អង្អែល​លើ​រាង​កាយ​គ្នា​ទៅ​វិញ​ទៅ​មក​អាច​ជា​វិធី​ជួយ​ដល់​ការ​បរ​បោស​អង្អែល​សម្រាប់​តង់​ទី​ពីរ​បាន​ថែម​ទៀត​ផង​។ វា​ប្រហែលជា​ត្រូវការ​ពេល​យូរ​បន្តិច​ទើប​ចាប់ផ្តើម​បាន ប៉ុន្តែ​ចូរ​ប្រាកដ​ថា អ្នក​អាច​ប្រើ​វិធី​គ្រប់​បែង​យ៉ាង​ក្នុង​ពេល​នេះ​ដើម្បី​ជំរុញ​ដល់​ខាង​ស្រី​ទទួល​បាន​ចំណុចកំពូល​ច្រើន​ដង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ