ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា? ក្រោយ​កាត់​ស្បូន​ចោល​ហើយ

4 ឆ្នាំ មុន

ស្បូន​គឺជា​សរីរាង្គ​មួយ​ប្រភេទ​របស់​មនុស្ស​ស្រី ដែល​ជា​កន្លែង​សម្រាប់​កូន​លូតលាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ក្នុង​ពេល​វះកាត់​ស្បូន​ទាំងមូល​ចោល គ្រូពេទ្យ​ក៏​អាច​នឹង​ត្រូវ​កាត់​បំពង់​ដៃ​ស្បូន និង​ក្រពេញ​អូ​វ៉ែ​ទៅ​ជាមួយ​គ្នា​ដែរ​។ ក្រោយ​ពី​កាត់​ស្បូន​ចោល​រួច អ្នក​នឹង​លែង​មក​រដូវ និង​មិន​អាច​មាន​ផ្ទៃពោះ​ទៀត​ដែរ​។ ការ​កាត់​ស្បូន​ចោល​គឺជា​ការ​វះកាត់​ដែល​ធំ​មួយ ដូច្នេះ​អ្នកជំងឺ​អាច​នឹង​ចំណាយពេល​ពីរ​ទៅ​បី​ស​ប្តា​ហ៍​ឯណោះ​ទើប​ជា​សះស្បើយ​។…

ស្បូន​គឺជា​សរីរាង្គ​មួយ​ប្រភេទ​របស់​មនុស្ស​ស្រី ដែល​ជា​កន្លែង​សម្រាប់​កូន​លូតលាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ក្នុង​ពេល​វះកាត់​ស្បូន​ទាំងមូល​ចោល គ្រូពេទ្យ​ក៏​អាច​នឹង​ត្រូវ​កាត់​បំពង់​ដៃ​ស្បូន និង​ក្រពេញ​អូ​វ៉ែ​ទៅ​ជាមួយ​គ្នា​ដែរ​។ ក្រោយ​ពី​កាត់​ស្បូន​ចោល​រួច អ្នក​នឹង​លែង​មក​រដូវ និង​មិន​អាច​មាន​ផ្ទៃពោះ​ទៀត​ដែរ​។

ការ​កាត់​ស្បូន​ចោល​គឺជា​ការ​វះកាត់​ដែល​ធំ​មួយ ដូច្នេះ​អ្នកជំងឺ​អាច​នឹង​ចំណាយពេល​ពីរ​ទៅ​បី​ស​ប្តា​ហ៍​ឯណោះ​ទើប​ជា​សះស្បើយ​។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ភាគច្រើន ការ​ប្រែប្រួល​ដ៏​ធំ​បំផុត​នោះ​គឺជា​ជីវិត​ដែល​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ជង​មុន​។

ការ​ប្រែប្រួល​ផ្សេង​ៗ​ដែល​អ្នក​នឹង​ជួប​ប្រទះ​ក្រោយ​ពី​វះកាត់​ស្បូន​ចោល​រួច​នោះ​មាន​ដូច​ជា​៖

១-រ៉ាំ​ង​រដូវ និង​មាន​រោគ​សញ្ញា​របស់​វា
២- ផ្លាស់​ប្តូរ​អារម្មណ៍​នៃ​ចំណង់​ផ្លូវភេទ ដោយ​ស្ត្រី​ខ្លះ​នឹង​មាន​ទ្វារមាស​ដែល​ស្ងួត និង​មិន​៣-ចាប់អារម្មណ៍​លើ​រឿង​រួម​ភេទ​ទៀត
៤- ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព​បេះដូង ឬ​លេច​នោម​ដោយ​មិនដឹង​ខ្លួន
៥- ស្ត្រី​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​បាក់ទឹកចិត្ត​លើ​ការ​ពិត​មួយ​ដែល​គេ​លែង​មានកូន​ទៀត​ហើយ​(​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ