ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៧.00នាទីព្រលប់ថ្ងៃទី៦មិនា២០១៤មានករណីគ្រោះថ្នាក់ចរាចរណ៏រថយន្តបុកជាមួយម៉ូតូនៅចំណុចពាក់កណ្តាលលើស្ពានថ្មថ្មីដែលស្ថិតនៅកណ្តាលក្រុងបាត់ដំបង។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីពណ៌សំបកឪឡឹកស៊េរីឆ្នាំ៩៥ពាក់ស្លាកលេខភ្នំពេញ2B-1993 បើកមកពីទិសខាងកើតឆ្លងស្ពានទៅទិសខាងលិចស្រាប់តែមកដល់ចំណុចពាក់កណ្តាលស្ពានក៏បានបុកគ្នាជាមួយនិងម៉ូតូម៉ាកអ៊ែប្លែកពណ៌ខ្មៅលាយលឿងតិចៗដែលពាក់ស្លាកលេខ1J-6170ជិះដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹងក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាជាមួយរថយន្តគឺធ្វើដំណើរឆ្លងស្ពានពីកើតមកលិចបណ្តាលអោយឱ្យយុវជនជិះម៉ូតូរបួសបែកមុខបែកពេញផ្ទៃមុខបាក់ដៃនិងបែកមួកការពារសុវត្តិភាព។
បន្ទាប់ពីកើតហេតុរថយន្តបង្កបានបើករត់ប៉ុន្តែក្រុមយុវជនដែលនៅកន្លែងកើតហេតុបានបើកម៉ូតូដេញតាមរហូតបានស្គាល់ស្លាកលេខរថយន្តគឺភ្នំពេញ28-1993។យុវជនរងគ្រោះត្រូវបានគេដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នសមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាតាមផ្លួវច្បាប់។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ