អូឡាំពិក និងប៉ារ៉ាឡាំពិក នឹងធ្វើនៅទីក្រុងតូក្យូនៅឆ្នាំក្រោយ ហើយក្រុមហ៊ុនផ្តល់សេវាកម្មផ្លូវការ Toyota កំពុងមានផែនការដាក់ពង្រាយយានយន្តដើរដោយថាមពលអគ្គិសនីនិងថាមពលអ៊ីដ្រូសែន។
ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថា ខ្លួននឹងផ្តល់នូវផលិតផលចល័តសម្រាប់ការធ្វើដំណើរចំនួន ៣៧០០គ្រឿង ដែលមាន៩០% ដើរដោយកម្លាំងអគ្គិសនី។ នេះគឺអាចមានន័យថា វាអាចជាយានយន្តដើរដោយអាគុយសុទ្ធ ដើរដោយកម្លាំងឧស្ម័នអ៊ីដ្រូសែន ឬ ជារថយន្ត Hybrid។ ក្នុងចំណោមយានយន្ត ៣,៧០០គ្រឿង មាន៨៥០គ្រឿងដើរដោយអគ្គិសនីសុទ្ធ និង ៥០០គ្រឿងដើរដោយឧស្ម័ន។
យានយន្តមានគ្រប់ទម្រង់និងគ្រប់ទំហំដូចជា៖ រថយន្តតូចៗ ឡានក្រុង ម៉ូតូស្កុត និង កង់អគ្គិសនី។ ក្រុមហ៊ុន Toyota យល់ឃើញថា អូឡាំពិកគឺជាឱកាសដ៏ធំរបស់ខ្លួនក្នុងការបង្ហាញត្រកូលម៉ាស៊ីនដើរដោយថាមពលក្រៅពីសាំង។
ជាការពិតណាស់ក្រុមហ៊ុន Toyota ជាអ្នកត្រួសត្រាយក្នុងវិស័យថាមពលក្រៅពីប្រេងឥន្ធនៈ ជំនួសដោយការបញ្ចេញនូវរថយន្តប្រើប្រព័ន្ធ Hybrid Prius ក្នុងឆ្នាំ ១៩៩៧។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះនៅមានការប្រជែងនឹងការបញ្ចេញរថយន្តអគ្គិសនីដែលមានតម្លៃខ្ពស់ ដោយត្រូវបានក្រុមហ៊ុន Tesla វ៉ាដាច់។
ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថា ខ្លួននឹងបញ្ចេញរថយន្តស៊េរីថ្មីចំនួន ៦ គ្រឿងដែលចាប់ផ្តើមនៅឆ្នាំ ២០២០ និងបន្តរហូតដល់ឆ្នាំ ២០២៥ ដែលធ្វើឱ្យអូឡាំពិកក្លាយជាដំណាក់កាលដ៏ធំមួយដែលនឹងត្រូវចាប់ផ្តើម។
ភាគច្រើននៃយានយន្តទាំងនេះមិនមានប្រសិទ្ធិភាពក្នុងការដឹកជញ្ជូនមនុស្សច្រើនទេ បើប្រៀបធៀបនឹងមធ្យោបាយដឹកជញ្ជូនសាធារណៈដូចជារថភ្លើងក្រោមដី រថភ្លើង និងឡានក្រុង។ តាមសេចក្តីរាយការណ៍តូក្យូត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមឱ្យមានចំនួនឡានក្រុងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រកួតកីឡាអូឡាំពិក។
គណៈកម្មាធិការរៀបចំបានរំពឹងថា នឹងត្រូវការឡានក្រុងយ៉ាងតិចបំផុតចំនួន ២០០០គ្រឿង ក្នុងមួយថ្ងៃ។ រហូតមកដល់ពេលនេះអ្នករៀបចំបានទិញឡានក្រុងបានទើបតែ ៦៤០០ គ្រឿងមកពីតំបន់ជុំវិញ ដែលបង្ខំឲ្យគណៈកម្មាធិការដុតដៃដុតជើងក្នុងការខំរក ៕
ប្រភព ៖ theverge , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ