ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​​លើក​ទី​2​រវាង​​ ខាល ហ្វ្រច់ និង​​ចច ហ្គ្រូវ នឹង​រៀប​ចំ​នៅ​​ពហុ​កីឡដ្ឋាន Wembly Stadium

11 ឆ្នាំ មុន

លោក​អេដឌី ហឺន​ អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ឱ្យ​ដឹង​ថា ជំ​នួប​លើក​ទី​២​រវាង​កីឡាករ​ប្រ​ដាល់​អង់​គ្លេស​​ខាល​ ហ្វ្រច់​​​ និង​ចច ហ្គ្រូវ​ ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ខាង​មុខដោយ​ទី​កន្លែង​​គឺ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អង់​គ្លេស​ Wembly Stadium ។ វា​ជា​លើក​ទី​១​ហើយ​ដែលព្រឹត្តិ​ការ​ណ៍​ប្រ​កួត​កីឡា​ប្រ​ដាល់​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​អង់​គ្លេស​គិត​ចាប់​តាំង​ពីឆ្នាំ​២០០៧​មក ។ អ្នក​រៀប

លោក​អេដឌី ហឺន​ អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ឱ្យ​ដឹង​ថា ជំ​នួប​លើក​ទី​២​រវាង​កីឡាករ​ប្រ​ដាល់​អង់​គ្លេស​​ខាល​ ហ្វ្រច់​​​ និង​ចច ហ្គ្រូវ​ ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ខាង​មុខដោយ​ទី​កន្លែង​​គឺ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អង់​គ្លេស​ Wembly Stadium ។ វា​ជា​លើក​ទី​១​ហើយ​ដែលព្រឹត្តិ​ការ​ណ៍​ប្រ​កួត​កីឡា​ប្រ​ដាល់​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​អង់​គ្លេស​គិត​ចាប់​តាំង​ពីឆ្នាំ​២០០៧​មក ។ អ្នក​រៀប​ចំ​សង្ឃឹម​ថា ការ​ប្រ​កួត​លើក​នេះ​នឹង​ទាក់​ទាញ​អ្នក​ទស្សនា​បាន​ច្រើន​ខណៈ​ពហុកីឡដ្ឋាន​អាច​ផ្ទុក​មនុស្ស​បាន​៩​ម៉ឺន​   នាក់ ។

​ថ្លែង​ប្រាប់​ BBC លោក​ហឺន​ បាន​បញ្ជាក់​ថា ៖«ខ្ញុំ​គិត​ថា ពួក​យើង​មាន​ផលិត​ផល​ដែល​ត្រូវ​បំ​ពេញ​ពហុកីឡដ្ឋាន​ធំ​បែបនេះ​ ។ នៅ​ពេល​ដែល​យើង​ទទួល​បាន​ឱកាស​បែបនេះ យើង​ត្រូវ​ទទួល​យក​ដោយ​ដៃ​ទាំង​ពីរ ។ តាម​យោ​បល់ខ្ញុំ ការ​ប្រ​កួត​នៅទី​នេះ​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​វា​ក៏​ជា​លើក​ទី​១​ផងដែរ »។

​ការ​ជួប​គ្នា​រវាង​ពួក​គេ​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី​២៣ខែ​វិច្ឆិ​កា ឆ្នាំ​កន្លង​ទៅនៅ​សង្វៀន Phones4u Arena​ក្រុងមែន​ឆេសស្ទ័រ​ ចក្រ​ភព​​អង់​គ្លេស​ ហ្វ្រច់​ត្រូវ​បាន​ប្រ​គល់ឱ្យ​នូវ​ជ័យ​ជម្នះ​លើ​ចច ហ្រ្គូវ​ ដោយ​បច្ចេក​ទេស​ក្នុង​ទឹក​ទី​៩​ការ​​ពារ​បាន​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF/WBA ​ក្នុង​ប្រ​ភេទទម្ងន់ super-middleweight ។ យ៉ាង​ណា​ក៏​ដោយ ជ័យ​ជម្នះ​របស់​ហ្វ្រច់​នា​ពេល​នោះ​បា​ននាំ​ឱ្យ​មាន​ការ​ត​វ៉ា​ជា​ហូរ​ហែ ។ ដូច្នេះ ជំ​នួប​លើក​ទី​២នេះ​ គេ​សង្ឃឹម​ថា​នឹង​​អាច​លុប​បំ​បាត់​ការ​តវ៉ា​របស់​អ្នក​គាំ​ទ្រ​កីឡាករ​ចច ហ្គ្រូវ​បាន ។

ហ្វ្រច់​វ័យ​៣៦​ឆ្នាំ​ មាន​ឯតទគ្គកម្ម​ប្រ​កួត​ឈ្នះ​៣២ ចាញ់​២ មិន​ដែល​ស្មើ​ ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​២៣លើក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំ​នួប​លើក​ទី​២​នេះ​ រូប​គេ​ចាំ​បាច់​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​លើក​ទី​១ ។ គេ​និយាយ​ថា ៖«កាល​ពី​លើក​ទី​១ ខ្ញុំ​វ៉ៃ​អន់​ខ្លាំង​ណាស់ ។ ខ្ញុំ​មិន​បាន​គោ​រព​ចច ហ្រ្គូវ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​ហើយ​ដែល​បញ្ហានេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​បាត់​បង់​ចំណុច​ខ្លាំង​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​យក​ឈ្នះ​កីឡាករ​លូ​ស៊ាន ប៊ូត​ និង​មីកគែល កេស្ល័រ ។ ពេល​​នេះ ខ្ញុំ​ពិត​ជា​អន្ទះ​សារ​ចង់​ជួប​ចច ហ្គ្រូវ​ឱ្យ​បាន​ឆាប់​ »។ គេ​បាន​បន្ថែម​ថា ៖«ខ្ញុំ​ពិត​ជា​រំ​ភើប​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​នឹង​ឱ្យ​ចច ហ្គ្រូវ​នូវ​ការ​ប្រ​កួត​ដ៏ជូរចត់​មួយ​នៅ​ចំពោះ​មុខ​អ្នក​ទស្ស​នា​ដ៏​ច្រើន​ »។

ចំណែក​ចច ហ្គ្រូវ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ទើប​២៥​ឆ្នាំ​ បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​និង​ថា វា​ជា​ពិត​ជា​ស័ក្តិ​សម​ដែល​ខ្លួន​ត្រូវ​ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត​សង​សឹក ។ គេ​បាន​ថ្លែង​ថា ៖«ខ្ញុំ​មាន​អា​រម្មណ៍​ធូរ​ស្រាល​នៅ​ពេល​ទទួល​បាន​ឱកាស​ដ៏​អស្ចារ្យ​នេះ​ ។ ខ្ញុំ​ពិត​ជា​រន្ធត់​ខ្លាំង​ណាស់​ដែល​ខាល ហ្វ្រច់​ព្រម​ទទួល​យក​ការ​ប្រ​កួត​ម្តង​ទៀត ។

ខ្ញុំ​សូម​គោរព​នូវ​ភាព​ក្លា​ហាន​របស់​គេ​ ។ ឥឡូវ​នេះ​ ខ្ញុំ​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​យ៉ាង​ណា​ផ្តួល​គេ​ឱ្យ​ខាង​តែ​បាន »។ សូមបញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រ​កួត ២០លើក ហ្គ្រូវ​យក​ឈ្នះ​បាន​១៩​លើក​ ចាញ់​១​ មិន​ដែល​ស្មើ​ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១៥​លើក ៕