ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាននរណា​ជឿទេ…ជីកខ្មោច៦ឆ្នាំមុនមក​បន្លា​ច​គេឯងពេលនេះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រាល់​ព័ត៌មាន​ដែល​បាន​ផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម ផ្តោតទៅ​​លើ​វត្ត​ពោធិ៍​វាល​ ស្ថិតនៅ​កណ្តាល​ក្រុង​បាត់ដំបង ​ដោយមាន​​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ប្រទេស​ទី​៣ បានចេញវីដេអូ​​ជេរ​ប្រមាថ​ដល់​ព្រះ សង្ឃ​ជា​ចោរ​ថង់យាម​នោះ​ គឺជា​រឿង​របស់​បុគ្គល ហើយគឺ​ជា​រឿង​ចាស់​កាលពី​៦​ឆ្នាំ​មុនទៀត…

ខេត្តបាត់ដំបង ៖ រាល់​ព័ត៌មាន​ដែល​បាន​ផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម ផ្តោតទៅ​​លើ​វត្ត​ពោធិ៍​វាល​ ស្ថិតនៅ​កណ្តាល​ក្រុង​បាត់ដំបង ​ដោយមាន​​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ប្រទេស​ទី​៣ បានចេញវីដេអូ​​ជេរ​ប្រមាថ​ដល់​ព្រះ សង្ឃ​ជា​ចោរ​ថង់យាម​នោះ​ គឺជា​រឿង​របស់​បុគ្គល ហើយគឺ​ជា​រឿង​ចាស់​កាលពី​៦​ឆ្នាំ​មុនទៀត ខណៈកំពុង​ធ្វើឱ្យមានការភាន់ច្រឡំ​ថាជារឿងថ្មី​ ។

កាលណោះ ​​មាន​បុគ្គល​បំរើ​នយោបាយ​៣​​ឬ​៤​នាក់​ បាន​មក​ពី​ខេត្តពោធិ៍សាត់​បួស​ជា​សង្ឃ​នៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី ហើយ​សុំ​បន្ត​ស្នាក់​នៅ​រៀន​នៅ​ក្នុង​វត្ត​ពោធិ​វាល​ក្នុង​ក្រុង​បាត់ដំបង។ ​ពេល​នោះ​(៦​ឆ្នាំ​មុន​) លោក​គ្រូសូត្រស្តាំ​ក្នុង​វត្ត​ពោធិ៍​វាល​​បាន​កោះ​ប្រជុំ​ណែ​នាំ​ព្រះសង្ឃ​គ្រប់​អង្គ​ក្នុង​វត្ត សូម​បែងចែក​រឿង​បុគ្គល និង​ការ​រៀនសូត្រ​វិស័យ​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​កា​រប​ង្កើត​នូវ​រឿងអាស្រូវ​ ដែល​នាំ​ឲ្យ​ខូច​ព្រះ​កិត្តិនាម​ដល់​ព្រះសង្ឃ​ដ​ទៃ​ៗ​ទៀត ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​ក្នុង​វត្ត​នេះ​ កុំឱ្យមានការ​ជ្រួល ច្របល់​បន្ត​ទៀត​ឱ្យ​សោះ ។

នេះ​ជា​សង្ឃដីកា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ​សីហា នេះ នៅ​ក្នុង​វត្ត​ពោធិ៍​វាល ចំពោះ​ព្រះសង្ឃ​១​ព្រះ​អង្គ (​សុំ​មិន​បញ្ចេញ​ព្រះ​នាម​) ក្នុង​ចំណោម​ព្រះសង្ឃ​១៨៨​អង្គ​ ដែល​កំពុង​គង់​រៀនសូត្រ​នៅ​ក្នុង​វត្ត​នេះ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ