ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​ជនជាតិម៉ាឡេស៊ីម្នាក់​ ពាក់​ព័ន្ធ​​ទិញពេស្យាចារកុមា​ ​និង​រួមភេទជាមួយអនី​​តិជន

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​សមត្ថកិច្ច​នគរ​បាល​ការិយា​ល័យ​​​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និ​​​ង​ការ​ពា​អនី​​តិ​ជន​រាជធានី​ភ្នំ​ពេញ ​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទីថ្ងៃ​ទី​០៤​​ មីនា​ ២០១៤ ​បានធ្វើ​ការ​​ឃាត់​ខ្លួន​បុរស​​ជាតិ​ម៉ា​ឡេស៊ី​ម្នាក់ ​ពាក់​ពន្ធ័​​ប្រ​ព្រឹត្ត​អំ​ពើ​​ទិញ​ពេស្យា​ចារ​និង​រួម​ភេទ​ជា​មួយ​អនី​​តិ​ជន​ ។

រាជធានី​ភ្នំពេញ ៖ ​សមត្ថកិច្ច​នគរ​បាល​ការិយា​ល័យ​​​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និ​​​ង​ការ​ពា​អនី​​តិ​ជន​រាជធានី​ភ្នំ​ពេញ ​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទីថ្ងៃ​ទី​០៤​​ មីនា​ ២០១៤ ​បានធ្វើ​ការ​​ឃាត់​ខ្លួន​បុរស​​ជាតិ​ម៉ា​ឡេស៊ី​ម្នាក់ ​ពាក់​ពន្ធ័​​ប្រ​ព្រឹត្ត​អំ​ពើ​​ទិញ​ពេស្យា​ចារ​និង​រួម​ភេទ​ជា​មួយ​អនី​​តិ​ជន​ ។

​បុរស​ជន​ជាតិ​ម៉ាឡេ​ស៊ី​ដែល​រង​កា​រ​ចោទ​ប្រ​កាន់​នេះ​​ឈ្មោះ​NG KAY HWA ហៅ​ឡៅ​ហ័ង​​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជាម្ចាស់​សិប្ប​កម្មមួយ​ស្នាក់​នៅ​ផ្ទះ​លេខ​៩៩១​ ផ្លូវ​១០១៩​ សង្កាត់​ភ្នំំេញ​ថ្មី​ ខណ្ឌសែន​សុខ​ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ក្នុង​ករណី​ខាង​លើ​មាន​ឈ្មោះ​អ.​ស.​ខ​ ភេទស្រី ​អាយុ​១៤​ឆ្នាំ​ ។ លោក​វរ​សេនីយ៍​ត្រី ​កែវ ធា បានឱ្យ​ដឹង​ថា ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ម៉ាឡេស៊ី​រូប​នេះ ​ធ្វើឡើង​​​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ជន​​ជន​រង​គ្រោះ​និង​យោងតាម​ចំណារ​តំណាងអយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​ផងដែរ​។ លោក​​បន្តដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​អ.ស.ខ បាន​ដាក់​ពាក្យ​​ប្តឹង​ជន​សង្ស័យ​ថា​ កាល​ពី​ចុង​ឆ្នាំ​២០១៣ ​ឈ្មោះឡៅ ហ័ងបាន​បបួល​នាង​ទៅ​ផឹកស៊ីនិង​ច្រៀង​ខារ៉ា​អូ​ខេ​នៅ​ឌី​យ៉ា​ម៉ង់។ ពេល​ច្រៀង​ខារ៉ា​អូ​ខេ​ចប់​ឈ្មោះ​ឡៅ ហ័ង បានឱ្យ​​​ប្រាក់​​នាង​ចំនួន​៥០០​ដុល្លា​រ រួចគេ​ក៏​នាំ​នាង​ទៅ​ដេក​រួម​ភេទ​នៅ​ផ្ទះ​សំ​ណាក់​ចិន្តា​អង្គរ​ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​មួយ​យប់​។ តាម​ពាក្យ​បណ្តឹង​ក៏​បាន​បញ្ជាក់​ថា​ក្រោយ​មក​ឈ្មោះ​NG KAY HWA ហៅ​ឡា​ហ័ង​បាន​នាំនាង​ទៅ​រួមភេទនៅផ្ទះ​សំណាក់២​ដងទៀត​ដែល​ម្តងៗ​ឱ្យ​ប្រាក់​នាង​១០០​ដុល្លារ​។

លោក​កែវ​ ធា​ ឱ្យដឹង​​ទៀត​​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​នោះ​ការិយា​ល័យ​របស់​លោក​បាន​ធ្វើ​របាយការណ៏​ជូន​ទៅ​ថ្នាក់​លើ​និង​បាន​ដាក់​ជូនទៅ​ស្ថា​ប័ន​​អយ្យការ​ ដើម្បីសុំ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។ បន្ទាប់​ពី​បាន​ចំ​ណារ ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មក​ការិយា​ល័យ​របស់​លោក​បាន​ធ្វើ​លិខិត​អញ្ជើញ​ជន​សង្ស័យ​ ឡា ហ័ង សួរ​បំភ្លឺ​លើ​ករណី​ចោទ​ប្រ​កាន់​នេះ​។ នៅ​ព្រឹក​ថ្ងៃ​ទី ​៤ មីនា​ ២០១៤​ ​ជនសង្ស័យ​បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កំណត់​មែន ដែល​ការ​បំ​ភ្លឺ​នោះ​ដូច​ជា​ស៊ី​សង្វាក់​ទៅ​នឹង​ពាក្យ​​បណ្តឹង​របស់​ជន​រង​គ្រោះ​ដែរ​ ​ហើយ​ការិ​យា​ល័យ​ជំនាញ​កាល​ណា​រក​ឃើញ​​មាន​ធាតុ​ផ្សំ​បទ​ល្មើស​ត្រូវ​រាយ​ការណ៏​ជូន​ស្ថា​ប័នអយ្យការអមសាលា​ដំបូង​​ដើម្បី​បន្ត​នី​​តិ​វិធី​ ពេល​នោះ​ព្រះ​រាជ​អជ្ញារង​ទទួល​សំណុំរឿង​និង​អនុញ្ញា​​តឱ្យ​​​សមត្ថ​​​កិច្ច​ការិ​យា​ល័យ​របស់​លោក​ចាប់ខ្លួន​ជ​ន​សង្ស័យ​តែម្តង ​ដោយ​ជន​សង្ស័យ​ជាប់​ពាក់​ពន្ធ័​បទ​ល្មើស​ទិញ​ពេស្យាចារ​កុមា​ និង​រួម​ភេទ​ជាមួ​​យអនិតិជនក្រោម​អាយុ​១៥​ឆ្នាំ​ ។

ប្រភព​ព័ត៌មានបាន​ឱ្យ​​​ដឹង​ថា ​ជន​សង្ស័យ​ឡា​ហ័ង​ដែល​ជា​ជន​ជាតិ​ម៉ាឡេ​ស៊ី​បាន​ចូល​មក​ក្នុង​ប្រទសស​កម្ពុជាយូរឆ្នាំហើយ ដោយ​ប្រ​កប​របរ​សិប្បកម្មតាម​ផ្ទះ​នានា​​ច្រើន​កន្លែង​ទទួល​ក្រណាត់ខោអាវរោង​ចក្រ​​យក​មក​ដាក់​លេវ​ឬកែឆ្នៃ​ម៉ូត​ផ្សេងៗ​។​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿងជន​ជាតិ​ម៉ាឡេស៊ីបញ្ជូន​ទៅ​តុលា​ការចាត់​ការ​តាម​ផ្លួវច្បាប់ ។