ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដើមភាគតិច​ព្រួយបារម្ភពី​ការវិនាស​ដើមឈើ​ដងជ័រ​ទឹក

11 ឆ្នាំ មុន

ខេត្ត​មណ្ឌ​ល​គិរី​​ ​៖ ជា​យូរ​លង់​ណាស់​មក​ហើយ​ ​ប្រពៃ​ណី​ចូល​ព្រៃ​​រុករក​​អនុ​ផល​ព្រៃ​ឈើ​​របស់​ជន​ជាតិ​​ដើម​ភាគ​តិច​ ត្រូវ​បាន​អនុ​​វត្ត​បន្ត​​ជា​ច្រើន​ជំនាន់​ រហូត​មក​​ដ​ល់​​​បច្ចុប្បន្ន​ដូចជា​ ដង​ជ័រ​ទឹក​តាម​ដើម​ឈើ​ច្បោះ​​ បរបា.ញ់​សត្វ​ បោច​វល្លិ បេះ​បន្លែ​បង្ការ​ ​ផ្លែ​ឈើ​ព្រៃ ​និង​ឱសថ​ជា​ដើម​…។

ខេត្ត​មណ្ឌ​ល​គិរី​​ ​៖ ជា​យូរ​លង់​ណាស់​មក​ហើយ​ ​ប្រពៃ​ណី​ចូល​ព្រៃ​​រុករក​​អនុ​ផល​ព្រៃ​ឈើ​​របស់​ជន​ជាតិ​​ដើម​ភាគ​តិច​ ត្រូវ​បាន​អនុ​​វត្ត​បន្ត​​ជា​ច្រើន​ជំនាន់​ រហូត​មក​​ដ​ល់​​​បច្ចុប្បន្ន​ដូចជា​ ដង​ជ័រ​ទឹក​តាម​ដើម​ឈើ​ច្បោះ​​ បរបាញ់​សត្វ​ បោច​វល្លិ បេះ​បន្លែ​បង្ការ​ ​ផ្លែ​ឈើ​ព្រៃ ​និង​ឱសថ​ជា​ដើម​…។ ទោះ​ជា​យ៉ាង​ណា​​ នា​ពេល​បច្ចុប្ប​ន្ន​នេះ ​ប្រភព​ធន​ធាន​​ទាំង​នោះ​ កំពុង​​បាត់​បង់​​ជា​បន្ត​បន្ទាប់​​ជា​រៀង​រាល់​ថ្ងៃ​​ក្រោម​រូប​ភាព​ផ្សេង​ៗ​គ្នា ហើយ​ក៏​ស្ថិត​នៅ​ក្នុង​​ក្តី​បារម្ភ​​រប​ស់​​បង​ប្អូន​​ជន​ជាតិ​ភាគ​តិច​​ ដែល​រស់​នៅ​​អាស្រ័យ​​ផល​ពី​​ព្រៃឈើ​ដ​៏​មាន​តម្លៃនេះ​​ ។

ជន​ជាតិ​ដើម​ភាគ​តិច​​រស់​នៅ​​ភូមិ​ពូ​គង់​ ​ឃុំ​ស្រែ​ព្រះ​ ​ស្រុក​កែវ​សី​មា ​​​និយាយ​ថា​ ​ដើ​ម​ឈើ​ទុក​សម្រាប់​ដង​ជ័រ ឬ​​ដើ​ម​ឈើ​ច្បោះ​ជា​ច្រើន​ដើ​ម ត្រូវ​បាន​​គេ​កាប់​ផ្តួល​​រំ​លំ​យ៉ាង​​រង្គាល​​នៅ​តាម​ដង​ព្រៃ​ ហើយ​ពួ​​កគាត់​​កំពុង​ប្រឈម​​​នឹង​បញ្ហា​​មួយចំនួន​ដូចជា​ ​ការ​បាត់​បង់​​ប្រពៃ​ណី​​វប្ប​ធម៌​ បាត់​បង់​​មុខ​របរ​ដែល​អា​ស្រ័យ​ផល​ពី​ធន​ធាន​ធម្ម​ជាតិ​ដូចជា​ ​បោច​វល្លិ​ រក​ជ័រ​​ទឹក ជ័រ​ច្បោះ​ ​និង​ជាពិសេស​បាត់​បង់​​​កម្ម​សិទ្ធ​ិ​សមូ​ហភាព​ ឬ​ដី​បញ្ចុះ​​សព​ ដែល​​ជា​ដី​ព្រៃ​​​ត្រ​ណម​​អារក្ស​ជា​ដើម​ ។ លោក​ ទ្រឺម ធើម​ ​ប្រធាន​​សហ​គមន៍​​ដី​ព្រៃ​ជន​ជាតិ​ដើ​ម​ភាគ​តិច​​ព្នង​​នៅ​ភូមិ​ពូ​គង់​ ​រៀប​រាប់​ថា ​មាន​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​ ប៊ិនភឿក​១ ដែល​ជា​​ក្រុម​ហ៊ុន​របស់​លោកឧកញ៉ា អុល កំពុង​​បន្ត​ឈូស​ឆាយ​​ដី​ព្រៃ​របស់​​ពួក​គាត់​​​ និង​ព្រៃ​ត្រ​ណម​​​អារក្ស​ត្រង់​ចំណុច​ជ្រោះ​​អូរ​កូន​ព្រះ ដែលជា​កន្លែង​ជន​ជាតិ​​ដើ​ម​ភាគ​តិច​គោរ​ព​បូជា ​។

ពូធើម​​និយាយ​ប្រាប់​កោះ​សន្តិ​ភាពទាំង​ខឹង​ថា ជា​មួយ​នេះ​ ថែម​ទាំង​កាប់​​រំលំ​ដើ​ម​ឈើ​​ដង​ជ័រ​​អស់​ជា​ច្រើន​ដើ​ម ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​ជីវ​ភាព​​រស់​នៅ​ប្រចាំ​​ថ្ងៃ​របស់​ពួក​គាត់​​យ៉ាង​ខ្លាំង​ ដែល​រំពឹង​​ដោយ​ការ​អាស្រ័យ​​ផល​ពី​​ព្រៃ​ឈើ​​ទាំង​នេះ​ ។ ​គាត់​និយាយ​បន្ត​ថា​ ​កន្លង​មក​​ពួក​គាត់​​ក៏​ធ្លាប់​​ស្វែង​រក​​សុំ​​ការ​អន្ត​រាគមន៍​​ពី​អាជ្ញា​ធរ​​មូល​ដ្ឋាន​​ និង​អង្គ​​ការ​នានា រហូត​ដល់​អាជ្ញាធរ​​ខេត្ត​ដែរ​ ប៉ុន្តែ​មិន​ទទួល​​បាន​ចំណាត់​ការ​​ណា​មួយ​​គួរ​ឱ្យ​កក់​ក្តៅ​​​ទេ​ ​រហូត​​​មក​ដល់​ពេលនេះ ។ គាត់​ថា​ ក្រុមហ៊ុន​​ដែល​មាន​មហិច្ឆតា​​ជាង​គេ​ គឺ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា អុល ​កាប់​ផ្តួល​​អស់​ហើយ​​ឈើ​ជ័រ​​ច្បោះ​ ​និង​ឈូស​ឆាយ​​អស់ដី​​បញ្ចុះ​​សព​​របស់​ជន​ជាតិ​​ភាគ​តិច​​ព្នង​ ។ គេ​តែ​ង​សង្កេត​ឃើញ​​ រាល​់​ក្រុម​​ហ៊ុន​ដែល​បាន​​ទទួល​​សិទ្ធិ​ពី​​រាជ​រដ្ឋាភិ​បាល​ ច្រើន​មាន​បញ្ហា​​កាប់​ទន្ទ្រាន​​ដីនិង​ព្រៃ​ឈើ​ ​លើស​ពី​កិច្ច​សន្យា​​ជា​មួយ​​រដ្ឋ​ ​ដូច​ករណី​​ខាងលើ​នេះស្រាប់​ ។ ​កោះ​សន្តិ​ភាព​ពុំ​អា​ច​​សុំ​ការ​បំភ្លឺ​​ពី​តំណាង​ក្រុម​ហ៊ុន​បាន​ទេ ព្រោះ​តែ​ពុំ​ស្គាល់​​លេខ​ទូរស័ព្ទ​ ។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី ភាព​​ជាក់​ស្តែង​​ បាន​បង្ហាញ​​យ៉ាង​ច្បាស់​ទៅ​ហើយ​​ ដូច្នេះ​ចាំ​មើល តើ​អាជ្ញាធ​រ​​​នឹង​មាន​វិធាន​​ការ​បែប​ណា​ចំពោះ​ករណី​នេះ​​ ? បើ​នៅ​តែ​​បណ្តែត​​​បណ្តោយ​​ មិនយូរ​មិន​ឆាប់​​ទេ​អ្នក​ដែល​រង​គ្រោះ​​នោះ​ គឺ​​ប្រជា​ពលរដ្ឋ​​ក្រី​ក្រ​ ដែល​ធ្លាប់​​ពឹង​ពាក់​​អាស្រ័យ​​ផល​នានា​ ពី​ព្រៃ​​ព្រឹក្សា​​ឱ្យ​ជួប​​ភាព​​លំបាក​​កាន់​តែ​ខ្លាំង​ទ្បើង​ៗ ។​

កោះ​សន​្តិ​ភាព​​ ពុំអាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​​អាជ្ញា​ធរ​​​មូល​ដ្ឋាន​​និ​ង​ស្ថាប័ន​​នានា ដែល​ពាក់​ព័ន្ធ​​បា​ន​ទេ​នៅថ្ងៃ​ទី​៤ មីនា ៕