ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​ពេល​ដែល​អាជីវកម្ម​ជួបនឹង​វិបត្តិ​ធ្ងន់ធ្ងរ ?

4 ឆ្នាំ មុន

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​មួយ​រូប អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ជា​និច្ច​សម្រាប់​វិបត្តិ​ផ្សេង​ៗ ។ អ្នក​នឹង​ជួប​ឧបសគ្គ​ជា​ច្រើន​តាម​ផ្នែក​នីមួយ​ៗ ហើយ​ថែម​ទាំង​អាច​ផ្តល់​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​របស់​អ្នក​ទាំងមូល​ទៀត​ផង ។ ការ​ឆ្លងកាត់​ឧបសគ្គ​ដោយ​ជោគជ័យ​តម្រូវ​ឲ្យ​អ្នក​មានការ​យកចិត្តទុកដាក់​ចេះ​រៀបចំ​ផែនការ និង​មាន​ប្រព័ន្ធ​អាជីវកម្ម​រឹង​មាំ​មួយ ។ ខាងក្រោម​នេះ…

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​មួយ​រូប អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ជា​និច្ច​សម្រាប់​វិបត្តិ​ផ្សេង​ៗ ។ អ្នក​នឹង​ជួប​ឧបសគ្គ​ជា​ច្រើន​តាម​ផ្នែក​នីមួយ​ៗ ហើយ​ថែម​ទាំង​អាច​ផ្តល់​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​របស់​អ្នក​ទាំងមូល​ទៀត​ផង ។ ការ​ឆ្លងកាត់​ឧបសគ្គ​ដោយ​ជោគជ័យ​តម្រូវ​ឲ្យ​អ្នក​មានការ​យកចិត្តទុកដាក់​ចេះ​រៀបចំ​ផែនការ និង​មាន​ប្រព័ន្ធ​អាជីវកម្ម​រឹង​មាំ​មួយ ។ ខាងក្រោម​នេះ គឺជា​ជំហាន​ដែល​អ្នក​ត្រូវ​ដើរ ដើម្បី​ឆ្លងកាត់​វិបត្តិ​ដែល​អាជីវកម្ម​អ្នក​ជួប​ប្រទះ ៖

១. រារាំង​មិន​ឲ្យ​មាន​វិបត្តិ​មុន​ពេល​វា​កើត​មាន​ឡើង
មិន​មាន​នរណា​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​ទស្សន៍​ទាយ​ដឹង​ថា អាជីវកម្ម​អ្នក​នឹង​ជួប​បញ្ហា​នៅ​ថ្ងៃ​ណា​ទេ ប៉ុន្តែ​អ្នក​អាច​ដាក់​កាយ និង​កម្លាំង​លើ​ការ​បង្កើត និង​អនុវត្ត​ប្រព័ន្ធ​មួយ​ដែល​ស្វែងរក​បញ្ហា​ក្នុង​អាជីវកម្ម​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​មាន​ក្រុមការងារ​មួយ​ទទួល​រ៉ាប់រង​វា​ទេ​នោះ អ្នក​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​គ្រាន់តែ​ទុក​ពេលវេលា​មួយ​ចំនួន​មួយ ចំណែក​សម្រាប់​ការ​គិត​ពី​ឧបសគ្គ​ដែល​អាច​នឹង​កើត​មាន​ឡើង​ព្រមទាំង​ដំណោះស្រាយ​ដែល​អ្នក​អាច​អនុវត្ត​ជាដើម ។

២. ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម
សកម្មភាព​លើ​ប្រព័ន្ធ​សង្គម​របស់​អាជីវកម្ម​របស់​អ្នក គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​រូបភាព​អាជីវកម្ម​របស់​អ្នក​សម្រាប់​សាធារណជន ។ ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ​អ្នក​គួរតែ​អនុវត្ត​៣​ចំណុច ។ ទី​មួយ គឺ​អ្នក​ត្រូវ​តែ​ស្តាប់​មតិយោបល់ និង​ការ​សន្ទនា​ទាក់ទិន​នឹង​យីហោ​របស់​អ្នក ។ ទី​ពីរ អ្នក​គួរតែ​ឆ្លើយ​តប​នឹង​មតិយោបល់​របស់​សាធារណជន​លើ​ប្រព័ន្ធ​សង្គម​របស់​អាជីវកម្ម​អ្នក ។ និង​ចុង​ក្រោយ​គេ​មិន​ថា អ្នក​ធ្វើ​អ្វី​ទេ អ្នក​មិន​គួរ​លុប​មតិយោបល់​របស់​អ្នក​ដទៃ​លើ Page របស់​អ្នក​ព្រោះ​ពួក​គេ​រិះគន់​អ្នក​ឡើយ ។

៣. សុំ​យោបល់​ពី​អ្នក​ណែនាំ ឬ​ទីប្រឹក្សា
ពេល​ដែល​ជួបនឹង​វិបត្តិ អ្នក​គួរតែ​ងាក​ទៅ​សួរ​យោបល់​ពី​ទីប្រឹក្សា​របស់​អ្នក ។ អ្នក​អាច​បង្កើត​ក្រុម​មនុស្ស​ដែល​មានបទពិសោធន៍​មួយ​បាន​ដែល​អាច​ផ្តល់​យោបល់​ដល់​អ្នក​ដោយ​បើក​ទូលាយ ។

៤. ដឹង​ថា ពេ​ណា​ជា​ពេល​គួរ​ទាក់ទង​ទៅ​មេធាវី
ប្រសិនបើ​ភ្លើង​រាលដាល​ធ្ងន់ធ្ងរ​ទៅ​ហើយ អាជីវកម្ម​របស់​អ្នក​នឹង​ត្រូវការ​អ្នកជំនាញ​មក​ពន្លត់ ។ ប្រសិនបើ​ករណី​ធ្ងន់ធ្ងរ​ដល់​មានការ​ប្តឹងផ្តល់ អ្នក​គួរតែ​ពិចារណា​សួរ​យោបល់ ឬ​រក​មេធាវី​មក​ការពារ​ខ្លួន​មុន​ពេល​បញ្ហា​កាន់តែ​រាលដាល់​កាន់តែ​ធំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ