ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជធានីភ្នំពេញបន្តបើក​ឲ្យដំណើរការ​រថយន្តក្រុង​១ខែទៀត ​និងត្រៀមដាក់ដំណើរ​ការនៅផ្លូវកម្ពុជាក្រោម ​និងផ្លូវម៉ៅ សេទុង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​សេវាដឹកជញ្ជូនសាធារណៈ​តាមរថយន្តក្រុងដែល​សាលារាជធានីភ្នំពេញ​សហការជាមួយទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិរបស់ប្រទេសជប៉ុន​ ( JICA) បានបើកដំណើរការសាកល្បង​រយៈពេល១ខែ កាលពីថ្ងៃទី០៤ កុម្ភៈ ២០១៤​ នៅលើមហាវិថី​ព្រះមុនីវង្សចាប់ពី​រង្វង់មូលស្តាតចាស់​ដល់ផ្សារច្បារអំពៅនោះ​ នឹងបិទបញ្ចប់នៅថ្ងៃទី០៥ ​មីនាស្អែកនេះ ​។ ប៉ុន្តែបើតាម​អ្នកនំាពាក្យ​សាលា​រាជធានីភ្នំពេញ ​លោក ឡង ឌីម៉ង់ ​បានឲ្យដឹងថា ​សាលារាជធានី​ភ្នំពេញសហការជា​មួយក្រុមហ៊ុនដឹកជញ្ជូន​ នឹងបន្តដំណើរ​ការសាកល្បង១ខែទៀត ។

ថ្លែងបា្រប់ក្រុម​អ្នករាយការណ៏​ព័ត៌មាននៅ​សាលារាជធានិភ្នំពេញ​ នាព្រឹកថ្ងៃទី០៤ ​មីនា ២០១៤ ​លោក ឡង ឌីម៉ង់​ បានឲ្យដឹងទៀតថា ​ការសាកល្បងរយៈពេល១ខែ​ទៀតនេះ ​សាលារាជធានីភ្នំពេញ មិនគិតពីការ​ខាតចំណេញនោះទេ​ ធ្វើយ៉ាងណាបំផុស​និងចលនាប្រជាពលរដ្ឋ​ឲ្យងាកមកធ្វើដំណើរ​តាមរថយន្តក្រុង ​ដើម្បីកាត់បន្ថយការកក​ស្ទះចរាចរណ៏ ​ជាពិសេសគ្រោះថ្នាក់​ចរាចរណ៏នោះថែមទៀត ។​ អ្នកនំា​ពាក្យសាលារាជធានិ​ភ្នំពេញរូបនេះ​ ​ក៏បានបញ្ជាក់ឲ្យដឹងទៀតថា​​ នៅក្នុងពេលឆាប់ៗនេះ​ ​សាលារាជធានីភ្នំពេញ ​នឹងបើកដំណើរការ​រថយន្តក្រុងបន្ថែមទៀត​នៅលើមហាវិថី​កម្ពុជាក្រោម និង មហាវិថី​ ម៉ៅ សេទុង​ ។

លោក ឡង ឌីម៉ង់​ បញ្ជាក់ឲ្យដឹងដែរថា ​ការសាកល្បង​សេវាដឹកជញ្ជូន​តាមរថយន្តក្រុង​រយៈពេល៤សបា្តហ៏កន្លងមកនេះ ​ទទួលបានអ្នកជិះចំនួន​៤២០០០នាក់ ​ក្នុងនោះរយៈពេល២សបា្តហ៏ដំបូង​គិតជាមធ្យម​មានប្រជាពលរដ្ឋ​ជិះចំនួន១៧០០នាក់​ក្នុងមួយថ្ងៃ ​និងពីរសបា្តហ៏ក្រោយ​ទទួលបាន ១៥០០នាក់ក្នុងមួយថ្ងៃ ។

យ៉ាងណាក៏ដោយ ​បើតាមអ្នកនំាពាក្យ​សាលារាជធានីភ្នំពេញ​ ការសាកល្បងដាក់​ឲ្យដំណើរការរថយន្តក្រុង​រយៈពេល១ខែនេះ ​សាលារាជធានីភ្នំពេញ​ទទួលបានជោគជ័យ ​ដោយសារ​ទទួលបានការគំាទ្រ​ពី​ប្រជាពលរដ្ឋ​តាមរយៈការធ្វើបទសម្ភាសន៏​ ក្នុងនោះប្រជាពលរដ្ឋជាង៣០% ​បាននិយាយថា​ សេវាល្អណាស់ ​៥៩ % និយាយថាសេវាល្អ ​និង សល់ប៉ុន្មាន​និយាយថាសមរម្យ ៕