ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ​ច័ន្ទ​ប៉ែង​ជើង​គេ​យក​តំណែង​ពិធី​ការិនី​នៅ​អាស៊ីអាគ្នេយ៍​ឬ​ ?​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ព្រះ​កាយ​ច័ន្ទ​ បាន​ការ​ងារ​ថ្មី​មួយ​ទៀត​ហើយ​ គឺ​ពិធី​ការិនី​ក្នុង​កម្ម​វិធី​មួយ​នៅ​ទូរ​ទស្សន៍​អាសុី​អាគ្នេយ៍​ ។​ កម្ម​វិធី​មួយ​នោះ​ពី​មុន​ផ្សាយ​នៅ​ទូរទស្សន៍​អប្សរា​ តែ​ពេល​ប្តូរ​ទៅ​ផ្សាយ​នៅ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​វិញ​ ក៏​ប្តូរ​ពិធី​ករ​-​ពិធី​ការិនី​ដែរ​ ហើយ​តំណែង​ពិធី​ការិនី​បាន​ធ្លាក់​លើ​ដៃ​តារាថ្មី​វ័យ​ក្មេង​ព្រះ​កាយ​ច័ន្ទ​ ។​ តើ​ព្រះ​កាយ​ច័ន្ទ​ ប៉ែង​ជើង​គេ​ ដើម្បី​ខ្លួន​ឯង​បាន​តំណែង​ថ្មី​នោះ​ ឬ​ ?

រាជធានីភ្នំពេញ​ ៖ ព្រះ​កាយ​ច័ន្ទ​ បាន​ការ​ងារ​ថ្មី​មួយ​ទៀត​ហើយ​ គឺ​ពិធី​ការិនី​ក្នុង​កម្ម​វិធី​មួយ​នៅ​ទូរ​ទស្សន៍​អាសុី​អាគ្នេយ៍​ ។​ កម្ម​វិធី​មួយ​នោះ​ពី​មុន​ផ្សាយ​នៅ​ទូរទស្សន៍​អប្សរា​ តែ​ពេល​ប្តូរ​ទៅ​ផ្សាយ​នៅ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​វិញ​ ក៏​ប្តូរ​ពិធី​ករ​-​ពិធី​ការិនី​ដែរ​ ហើយ​តំណែង​ពិធី​ការិនី​បាន​ធ្លាក់​លើ​ដៃ​តារាថ្មី​វ័យ​ក្មេង​ព្រះ​កាយ​ច័ន្ទ​ ។​ តើ​ព្រះ​កាយ​ច័ន្ទ​ ប៉ែង​ជើង​គេ​ ដើម្បី​ខ្លួន​ឯង​បាន​តំណែង​ថ្មី​នោះ​ ឬ​ ?

នាង​ព្រះ​កាយ​ច័ន្ទ​ ត្រូវ​អ្នក​រៀប​ចំ​កម្ម​វិធី​នៅ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ ចាត់​ចែង​ឱ្យ​ទទួល​ការ​ងារ​ថ្មី​ក្នុង​កម្ម​វិធី​ «អ្នក​ដឹង​ខ្ញុំ​ដឹង» ដែល​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ វេលា​ម៉ោង​១១​ ដល់​១១​ និង​៣០​នាទី​ព្រឹក​ ។​ កម្ម​វិធី​នេះ​ពី​មុន​គេ​ឃើញ​ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​ ដោយ​មាន​លោក​កក្កដា​ នាង​លីលី​ និង​គង់​ វិច្ឆិកា​ ជា​ពិធី​ករ​ ។​ កម្ម​វិធី​ «អ្នក​ដឹង​ខ្ញុំ​ដឹង» មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ដោយ​បង្ហាញ​ពី​ប្រវត្តិ​របស់​តារា​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ ។​ មហា​ជន​ដែល​និយម​តាម​ដាន​នាទី​នោះ​ មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា​ អ្នក​រៀប​ចំ​កម្ម​វិធី​ប្តូរ​ទៅ​ផ្សាយ​នៅ​ទូរ​ទស្សន៍​អាសុី​អាគ្នេយ៍​ និង​ប្តូរ​ពិធី​ករ​ទៀត​។​

នាងព្រះ​កាយ​ច័ន្ទ​ ដែល​កាន់​តួនាទី​ថ្មី​នៅ​ទូរ​ទស្សន៍​អាស៊ីអាគ្នេយ៍​នោះ​ អាច​ឡើង​ប្រជា​ប្រិយ​ភាព​ជាង​មុន​ ។​ អ្នក​សិល្បៈ​មើល​ឃើញ​ថា​ ព្រះ​កាយ​ច័ន្ទ​ កាន់​តែ​មាន​ការ​រីក​ដុះ​ដាល​ក្នុង​អាជីព​ បើ​មិន​ដូច្នេះ​ទេ​នាង​មិន​ឆក់​បាន​ការ​ងារ​ថ្មីទេ​ ។​ នា​ពេល​ខាង​មុខ​ ព្រះ​កាយ​ច័ន្ទ​ អាច​នឹង​ល្បី​ដូច​ពិធី​ការិនី​ ចាស់ៗ​មិន​ខាន។​

តារា​សម្តែង​រាង​ស្រឡូន​កាន់​តែ​ចែង​ចាំង​ក្នុង​សួន​សិល្បៈ​នាង​ព្រះ​កាយ​ច័ន្ទ​ ឱ្យ​ដឹង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ នាង​មិន​មាន​បំណង​ប៉ែង​ជើង​អ្នក​កាន់​កម្ម​វិធី​នោះ​ពី​មុន​ដើម្បី​ខ្លួន​ឯង​ទេ​ ។​ អ្នក​រៀប​ចំ​កម្ម​វិធី​ជា​អ្នក​ផ្តល់​ឱកាស​ឱ្យ​នាង​នៅ​ក្នុង​កម្ម​វិធី​ «អ្នក​ដឹង​ខ្ញុំ​ដឹង»​ ។​ កម្ម​វិធី​ថ្មី​ «អ្នក​ដឹង​ខ្ញុំ​ដឹង» នឹង​ចាក់​ផ្សាយ​ក្នុង​ខែ​មីនា​ ដោយ​នាង​សហ​ការ​ចាប់​ដៃគូ​ជាមួយ​លោក​រតនៈ​ ពិសិដ្ឋ​ ។ នាង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​កិច្ច​ការ​ថ្មី​នេះ​ គឺ​រៀប​ចំ​ការ​អត្ថាធិប្បាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទាក់​ទាញ​ និង​សម​ជា​មួយ​កម្ម​វិធី​ថ្មី​ នៅ​កន្លែង​ថ្មី​ ក្នុង​ពេល​អ្នក​រៀប​ចំ​បាន​កែ​លម្អ​កម្ម​វិធី​ ខ្លះៗ​នោះ​ ។​

ដោយ​ធ្លាប់​មាន​បទ​ពិសោធន៍​ជាមួយ​អាជីព​ជា​ពិធី​ការិនី​យូរ​ដែរ​ នាង​ចាប់​ដៃគូ​ជាមួយ​លោក​ពិសិដ្ឋ​ ប្រាកដ​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​ ព្រោះ​ពីមុន​ធ្លាប់​តែ​ចាប់​ដៃគូ​ច្រៀង​ជាមួយ​​គ្នា ។ ព្រះ​កាយ​ច័ន្ទ​ ទទួល​ស្គាល់​ថា​ នាង​ទទួល​បាន​ការ​ងារ​ជា​ពិធី​ការិនី​នេះ​ តែ​នាង​យល់​ថា​ ខ្លួន​ឯង​នៅ​មិន​ទាន់​អាច​ធ្វើ​បាន​ល្អ​ដូច​រៀម​ច្បង​ទេ​ ។​ នាង​នៅ​តែ​ចាត់​ទុក​រៀម​ច្បង​ជា​គ្រូ​ ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​នាង​បាន​ទទួល​ចំណេះ​ដឹង​ ។​ កាន់​តែ​ជោគ​ជ័យ​ព្រះ​កាយ​ច័ន្ទ​ និយាយ​ថា​ នាង​កាន់​តែ​ខិត​ខំ​បង្កើន​សមត្ថ​ភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ មិន​មែន​ពើង​ទ្រូង​អួត​អាង​ទេ​ ៕