ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​យន្ត​ខ្មែរ​​រឿង​ «រូបភាព​ដែល​បាត់​បង់​» ទ្បើង​ដល់​វគ្គ​ចុង​ក្រោយ​​តែ​ពុំ​អាច​ទទួល​បាន​​ពាន​រង្វាន់​​​ពី​មហោ​ស្រព​​ភាព​យន្ត​អូស្កា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ភាព​សប្បាយ​រី​ក​រាយ​​មិន​កើត​ទ្បើង​ទេ សម្រាប់​​មហា​ជន​​​ខ្មែរ​​កាល​ពី​ម្សិល​មិញ​ ​(៣ មីនា​ ឆ្នាំ​២០១៤) ​ខណៈ​​ការ​រង់​ចាំ​​តាម​ដាន​​យ៉ាង​យក​ចិត្ត​ទុក​​ដាក់​ តែ​ខ្សែ​ភាព​យន្ត​រឿង​ «The Great Beauty» នៃ​ប្រទេស​អីុ​តា​លី​បាន​គ្រប់​គ្រង​​ពាន​រង្វាន់​អូ​ស្កា​ មិន​មែន​ខ្សែ​ភាព​​​យន្ត​​រឿង​ «រូប​ភាព​​ដែល​បាត់​បង់​» របស់​ខ្មែរ​​យើង​ ។

រាជ​ធានី​ភ្នំពេញ​​​ ​៖ ភាព​សប្បាយ​រី​ក​រាយ​​មិន​កើត​ទ្បើង​ទេ សម្រាប់​​មហា​ជន​​​ខ្មែរ​​កាល​ពី​ម្សិល​មិញ​ ​(៣ មីនា​ ឆ្នាំ​២០១៤) ​ខណៈ​​ការ​រង់​ចាំ​​តាម​ដាន​​យ៉ាង​យក​ចិត្ត​ទុក​​ដាក់​ តែ​ខ្សែ​ភាព​យន្ត​រឿង​ «The Great Beauty» នៃ​ប្រទេស​អីុ​តា​លី​បាន​គ្រប់​គ្រង​​ពាន​រង្វាន់​អូ​ស្កា​ មិន​មែន​ខ្សែ​ភាព​​​យន្ត​​រឿង​ «រូប​ភាព​​ដែល​បាត់​បង់​» របស់​ខ្មែរ​​យើង​ ។

មហោ​​ស្រព​​ភាព​យន្ត​​ពាន​រង្វាន់​​អូ​ស្កា​​ដ៏​ធំ​​នោះ ខ្សែ​ភាព​យន្ត​​ខ្មែរ​ជា​​ស្នា​ដៃ​របស់​​ផលិត​​ករ​ដ៏​ល្បី​ឈ្មោះ​​លោក រិទ្ធី​ ​ប៉ា​ន់​ ​មាន​កិត្តិ​យស​​បាន​ចូល​រួម​ដែរ​ ។ ខ្សែ​​ភាព​យន្ត​រឿង​ «​​​រូប​ភាពដែ​ល​បាត់​បង់​» របស់​លោក​ រិទ្ធី​ បា​៉​ន់​ ​​​​ត្រូវ​បាន​​ជ្រើស​រើស​​យក​ទៅ​ប្រកួត​​ប្រជែង​​ដណ្តើម​​ពានរង្វាន់​​អូស្កា​ កាល​ពី​​ថ្ងៃ​ទី​​៣ មី​នា​ ឆ្នាំ​២០១៤​ ​​នៅ​ទី​ក្រុង​​ទ្បូស​អេន​ចឺ​ទ្បេស​ សហ​រដ្ឋ​អា​មេរិក​ ​រួម​ជា​មួយ​​នឹង​ខ្សែ​ភាព​យន្ត​​៤ផ្សេ​ង​ទៀត​ ​​ពី​ប្រទេស​​ប៉ា​ទ្បេ​​ស្ទីន​ អីុតាលី​ ​ដា​ណឺ​ម៉ាក​ ​និង​ប៊ែល​ហ្ស៊ិក​​ ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ យើង​​​មាន​មោទ​ភាព​​​​​ ដែល​ខ្សែ​ភាព​យន្ត​​​​​ស្នាដៃ​​ផលិត​ករ​ខ្មែរ​​ បាន​លេច​មុខ​នៅ​​ក្នុង​ការ​ប្រកួត​ប្រជែង​​​​ភាព​យន្ត​​ជា​លក្ខណៈ​​អន្តរ​ជាតិ​ដណ្តើម​ពានរង្វាន់​​អូស្កា​​ ​​​​។

ទាក់​ទង​​នឹង​ការ​ប្រកួត​​ប្រជែង​​ដ៏​ធំ​នោះ​​ ​នា​ព្រឹក​​ថ្ងៃ​​ទី​៣ មី​នា​ ​ឆ្នាំ​២០១៤​ នៅ​មជ្ឈ​មណ្ឌល​​បណ្តុះ​​បណ្តាល​ភាព​យន្ត​​បុប្ផា​​ណា​រាជ​ធានី​ភ្នំ​ពេញ​ ​មាន​​ការ​ជួប​​ជុំ​​មួយ​ ដើ​ម្បី​អប​អរ​​សាទរ​​ព្រឹត្តិ​​​ការណ៍​ផ្សាយ​បន្ត​ផ្ទាល់​នៃ​ការ​ប្រកួត​​ប្រជែង​​ពាន​រង្វាន់​​អូស្កា​ ពិសេស​រង់​ចាំ​​មើល​លទ្ធ​ផល​​ខ្សែ​ភាព​យន្ត​រឿង​​​​រូប​ភាព​​ដែល​បាត់​បង់​របស់​ខ្មែរ​យើង​ ។

​លោក​​សូ​ ច័ន្ទ​តារា​ អ្នក​​សម្រប​​សម្រួល​​នៅ​មជ្ឈ​មណ្ឌល​​បណ្តុះ​​បណ្តាល​ភាព​យន្ត​​បុប្ជា​ណា​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្តែង​​ការ​សោក​ស្តាយ​​ ដែល​ស្នាដៃ​​របស់​ផលិត​ករ​ខ្មែរ​​យើង​លោក​ រិទ្ធី​ ប៉ាន់​​ មិន​ទទួល​បាន​ពាន​រង្វាន់​​អូ​ស្កា​​​ ប៉ុន្តែ​​លោក​ថា​ យើង​គួរ​តែ​មាន​មោទ​ភាព​​បំផុត​ ខណៈ​ដែល​ខ្សែ​ភាព​យន្ត​​ខ្មែរ​​ ត្រូវ​​​​គេ​ជ្រើស​រើស​យក​ទៅ​ប្រកួត​ប្រជែង​​ចុង​ក្រោយ​ ដើ​ម្បី​​ដណ្តើម​ពានរង្វាន់​​​អូ​ស្កា​​ ដែល​​ជា​ពាន​រង្វាន់​ដ៏​ធំ​សម្រាប់​វិស័យ​​ភាព​យន្ត​លើ​ពិភព​លោក​ ។ ​

លោកសូ ច័ន្ទ​តារា​ ​បាន​លើក​ទ្បើង​​ថា​ អ្នក​​ណា​ក៏​​មិន​ស្មាន​​ដល់​ថា​ ខ្សែ​ភាព​យន្ត​ខ្មែរ​​អាច​នឹង​​ឈាន​ដល់​​ការ​ប្រកួត​​ប្រជែង​​ចុង​ក្រោយ​​នៃ​ពាន​រង្វាន់​​អូ​ស្កា​​នោះ​​ទេ​ ខណៈ​ដែល​​ប្រទេស​​យើង​ស្ថិត​​ក្នុង​ប​ណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​​ន៍​ ដែល​មាន​កង្វះ​​ខាត​ទាំង​ឧបករណ៍​​ សម្ភារ​​ ​ប្រាក់​ សម្រាប់​ផលិត​​ និង​ធន​ធាន​​មនុស្ស​​ខាង​វិស័យ​​ភាព​យន្ត​ ។ ​​បើ​ប្រៀបធៀប​​រវាង​ខ្សែ​ភាពយន្ត​ប្រទេស​អីុតា​លី​ ដែល​ទទួល​បាន​​ពាន​រង្វាន់​​អូ​ស្កា​ពេល​នេះ​ ​និង​ខ្សែ​ភាព​យន្ត​រឿង​ «​​រូបភាព​ដែល​បាត់​បង់​» របស់​ខ្មែរ​​យើងគឺ​ខុស​​គ្នា​ឆ្ងាយ​​ណាស់​អំពី​ប្រភព​​ធន​ធាន​​នៃ​ការ​ចំណាយ​​​​​​ និង​​សមត្ថ​ភាព​​នៃ​ការ​ដឹក​នាំ​រឿង​ ។ ប៉ុន្តែ​​អំពី​ខ្លឹម​សារ​ និង​គំនិត​ច្នៃ​ប្រឌិត​ផលិត​ខ្សែ​​ភាព​យន្ត​វិញ​ គឺ​វា​ប្រហាក់​ប្រហែល​​គ្នា​ ដូច្នេះ​​ហើយ​ទើប​​ផលិត​ករ​ខ្មែរ​យើងដែល​​បាន​រួម​គ្នា​ផលិត​ខ្សែ​​ភាព​យន្ត​​​រឿង​​ «​រូប​ភាពដែល​បាត់​បង់​​» ​សប្បាយរី​ក​រាយ​​ រួម​ទាំង​​​មាន​មោទន​​ភាព​​យ៉ាង​ខ្លាំង​​បំផុត​ក្នុង​ពេល​ដែល​​ខ្សែ​ភាព​យន្ត​​ខ្មែរយើង​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​​ប្រកួត​​ក្នុង​ជុំ​ចុង​ក្រោយ​ ដើ​ម្បី​ដណ្តើម​​ពាន​រង្វាន់​អូស្កា​ដ៏​ធំ​នេះ​ ​ខណៈ​ដែលខ្សែ​​ភាព​យន្ត​ជា​ច្រើន​​ទៀតត្រូវ​បាន​ជម្រុះ​ចេញ​ ។  កន្លង​​មក​លោក​ រិទ្ធី​​ ប៉ាន់​ មាន​ស្នា​ដៃ​​ខ្សែ​ភាព​យន្ត​​ផ្សេង​ទៀត​​ ​ដូច​ជា​រឿង​«អ្នក​ស្រែ​» និង​រឿង​«រាត្រី​មួយ​ក្រោយ​សង្គ្រាម​»ជា​ដើម​ ។

លោកសូ​ ច័ន្ទតារា​ ​អំពាវ​នាវឱ្យ​ប្រជា​ពល​រដ្ឋ​​​គាំទ្រ​​ភាព​យន្ត​ខ្មែរ​​ ព្រោះ​បច្ចុប្បន្ន​​​វិស័យ​​ភាព​យន្ត​ខ្មែរ​​កំពុង​តែ​​មាន​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ ហើយ​ភាព​យន្ត​​ខ្មែរ​យើង​​ក៏​អាច​​ឈាន​ទៅ​ចូល​​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​​ជាល​ក្ខណៈ​អន្តរ​ជាតិ​ផង​ដែរ​ ។​

ចំពោះ​​រឿង​ The Great Beauty ​​និពន្ធ​​ ​ដោយ​លោក​ Paolo Sorrentino ​​​​និង​ដឹក​នាំ​​បច្ចេក​ទេស​ផ​លិត​​ថត​ដោយ​ ​លោក Tino Servillo ​​។ ភាព​យន្ត​នេះ​បរិយា​​យអំពី​ប្រវត្តិ​​អ្នក​និពន្ធ​​ ដែល​រូប​លោក​​មាន​បញ្ហា​ផ្លូវ​ចិត្ត​​នៅ​ពេល​​​​លោក​សម្លឹ​ង​មើល​​ទៅ​អតីត​កាល​​បន្ទាប់​​​ពី​ខួប​កំណើត​​លើ​កទី​៦៥​ ​​​បាន​​ប្រារព្ធ​ធ្វើ​ទ្បើង​ ។ ​

នេះ​ជា​លើក​ទី​១១ ​ហើយ​ដែល​​ខ្សែ​ភាព​យន្ត​​របស់​អីុតាលី​ ទទួល​បាន​ពាន​រង្វាន់​អូស្កា​ តាម​រយៈ​​ការ​ប្រកួត​ប្រជែង​​​​​ខ្សែ​ភាព​យន្ត​​ប្រើ​ប្រាស់​​​ភាសា​​បរទេស​ ​។ កាល​ពីឆ្នាំ​​១៩៩៨​ ​​លោក​ Paolo Sorrentino ក៏​ធ្លាប់​​ទទួល​បាន​ជ័យជម្នះ​​​សម្រាប់​ខ្សែ​ភាព​យន្ត​​មាន​ចំណង​ជើង​​ថា​ «Life is Beautiful» របស់​លោក​​ផង​ដែរ​ ។ ​

ខ្សែ​​ភាព​យន្ត​ដែល​​បាន​ឆ្លង​កាត់​​ការ​ជម្រុះ​ និង​បាន​ចូល​រួម​​​ប្រកួត​ប្រជែង​​​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ រួម​មាន​រឿង​ «The Broken Circle Breakdown» ​ជា​ខ្សែ​​ភាព​យន្ត​​របស់​ប្រទេស​ប៊ែល​ហ្ស៊ិក​ រឿង​ «Omar» ខ្សែភាព​យន្ត​​របស់​ប្រទេសប៉ា​ទ្បេ​​ស្ទីន ​រឿង​«The Missing Picture» ​របស់​​កម្ពុជា​ រឿង​ «The Great Beauty» របស់​​អីុ​តាលី​ និង​រឿង​ «Hunt» របស់​ដាណឺ​ម៉ាក​ ៕