ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកឧត្តមសេនីយ៍គន់ គីម៖ អគារនេះ​ នឹង​​ត្រូវ​តែ​​វាយ​​កម្ទេច​ទាំង​​ស្រុង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជួបផ្ទាល់​ជា​មួយ​កោះសន្តិភាព នាព្រឹកថ្ងៃទី២៤ សីហា នេះ លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម​ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស…

រាជធានីភ្នំពេញ ៖ ជួបផ្ទាល់​ជា​មួយ​កោះសន្តិភាព នាព្រឹកថ្ងៃទី២៤ សីហា នេះ លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម​ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈ​ក​ម្មា​​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថា អគារដែល​កំពុង​នៅភ្លើង​ឆេះនេះ នឹងត្រូវធ្វើការ​វាយ​កម្ទេច​ចោល​ទាំង​ស្រុង​​​តែ​ម្តង ។

លោក​បន្តថា ប៉ុន្តែ​មុន​នឹងអាចវាយកម្ទេចអគារនេះ​ គឺត្រូវ​រង់ចាំ​​​​បាញ់ទឹក​ពន្លត់ឱ្យ​អស់​សិន ទើបអាច​ប្រើ​អេ​ស្កាវ៉ាទ័រ​ចូលទៅវាយអគារនេះបាន ​​។ ​នាព្រឹកថ្ងៃ​នេះដែរ​ គឺ​មាន​​រថយន្តពន្លត់​​ចំនួន៤៩គ្រឿង​ដែល​មកពីគ្រប់​អង្គភាព​ក្នុងរាជធានីភ្នំពេញចេញមក​បន្តបន្ទាប់ ដែលសរុប​​គឺយើងប្រើ​ទឹកបាញ់អស់​​២៥៩​ដង​ហើយ តែ​ភ្លើង​​​នៅមិនអាចរលត់​ទាំងស្រុងបាន​ ។ សូមរំលឹកថា៖ ព្រឹកនេះភ្លើង​នៅ​តែ​បន្ត​ឆេះ​…​ឡានទឹក​ក៏​នៅ​តែ​បន្តបាញ់

ព័ត៌មានបន្ថែម កោះសន្តិ​ភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ