លោក​ទូត​ជប៉ុន​ចាត់​ទុក​កម្ពុជា​ជា​ទឹកដី​ដ៏​អស្ចារ្យ


លោក ឯក អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចាត់​ទុក​កម្ពុជា គឺជា​ទឹកដី​ដ៏​អស្ចារ្យ​មួយ​បន្ទាប់​ពី​លោក​បាន​បម្រើ​ការងារ​ការទូត​ប្រចាំ​កម្ពុជា​អស់​រយៈពេល​បី​ឆ្នាំ ។ លោក​ឯកអគ្គរាជទូត ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អូ​ជី​( Hidehisa Horinouchi) បាន​ធ្វើការ​អត្ថាធិប្បាយ​អំពី​កម្ពុជា​យ៉ាង​ដូច្នេះ នៅ​ក្នុង​សារ​របស់​លោក​ផ្ញើ​ជូន​ប្រជាជន​កម្ពុជា ក្នុង​ពេល​លោក​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​ហើយ​គ្រោង​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ស​ប្តា​ហ៍​ក្រោយ ។

លោក​បាន​និយាយ​ថា «​ខ្ញុំ និង​ភរិយា​នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ស​ប្តា​ហ៍​ក្រោយ​នេះ ក៏​ប៉ុន្តែ​សម្រស់​នៃ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ក្តី​ស្រមៃ​ដល់​យើងខ្ញុំ​ថា នឹង​ត្រឡប់​មក​កាន់​ទឹកដី​ដ៏​អស្ចារ្យ​នេះ​ជា​ថ្មី នា​ថ្ងៃ​អនាគត​» ។ លោក​និយាយ​បន្ថែម​ទៀត​ថា «​រាជធានី​ភ្នំពេញ​នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ជាមួយនឹង​ព្រ​លាន​យន្តហោះ​ថ្មី អគារ​ខ្ពស់​ៗ​ជា​ច្រើន ព្រមទាំង​ប្រព័ន្ធ​ដឹក ជញ្ជូន​សាធារណៈ​ថ្មី ។ ខ្ញុំ​ក៏​អាច​នឹង​មានឱកាស​សា​ជា​ថ្មី ដើម្បី​និយាយ​ភាសា​ខ្មែរ​» ។

លោក​ទូត​បាន​ធ្វើការ​កត់​សម្គាល់ថា ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ ៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា​ក៏​មាន​សន្ទុះ​ឈាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ផង​ដែរ ។ ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី ការ​វិនិយោគ​ផ្ទាល់ និង​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា​ក៏​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ