ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង នី​ឡា បង្ហាញ​ឈុត​រៀប​ការ​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង នី​ឡា បាន​បង្ហាញ​អារម្មណ៍​ចង់​ចូល​រោងការ​ឲ្យ​បាន​លឿន​ជាង​មុន បន្ទាប់​ពី​នាង​បាន​មើលឃើញ​ថា នៅ​ឆ្នាំ​នេះ​គូស្នេហ៍​តារា​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ​ផ្អើល​រៀប​ការ​ពេញ​ទឹក​ពេញ​ដី ។ ម្ល៉ោះហើយ​ទើប នី​ឡា ដែល​ពី​ដំបូង​ចង់​រៀប​ការ​នៅ​ឆ្នាំ​២០២១ ងាកចិត្ត​មក​រៀប​ការ​ឆ្នាំ​២០២០​វិញ​ឲ្យ​ទាន់​គេឯង​វិញ​ម្តង…

តារា​កំប្លែង នី​ឡា បាន​បង្ហាញ​អារម្មណ៍​ចង់​ចូល​រោងការ​ឲ្យ​បាន​លឿន​ជាង​មុន បន្ទាប់​ពី​នាង​បាន​មើលឃើញ​ថា នៅ​ឆ្នាំ​នេះ​គូស្នេហ៍​តារា​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ​ផ្អើល​រៀប​ការ​ពេញ​ទឹក​ពេញ​ដី ។ ម្ល៉ោះហើយ​ទើប នី​ឡា ដែល​ពី​ដំបូង​ចង់​រៀប​ការ​នៅ​ឆ្នាំ​២០២១ ងាកចិត្ត​មក​រៀប​ការ​ឆ្នាំ​២០២០​វិញ​ឲ្យ​ទាន់​គេឯង​វិញ​ម្តង ។

កញ្ញា នី​ឡា បាន​ផ្សារ​ភ្ជាប់​នូវ​ចំណង​ស្នេហ៍​ថ្មី​ដែល​មាន​រូបរាង និង​មុខមាត់​ស្អាត​មិន​ចាញ់​តារា​សម្តែង​ប្រុស​មួយ​ចំនួន​រហូត​មាន​គេ​ថា នី​ឡា ពិតជា​មាន​ភ្នែក​មុត​ល្អ ។ ថ្មី​ៗ​នេះ​តារា​កំប្លែង នី​ឡា បាន​បង្ហាញ​ឈុត​រៀប​ការ​មើលទៅ​ពិតជា​ស្អាត​ប្លែក​ដែល​ក្នុង​នោះ​ផង​ដែរ​នាង​ក៏​បាន​ភ្ជាប់​សារ​ខ្លី​មួយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ជីវិត​គូ​ជួយ​គ្នា​ពេល​ដែល​មាន​បញ្ហា​កើតឡើង លួងលោម​គ្នា​ពេល​ដែល​យំ មើលថែ​គ្នា​ពេល​ដែល​ឈឺ​ថ្កាត់ បន្ថែម​កម្លាំងចិត្ត​ឲ្យ​គ្នា​ពេល​ដែល​ហត់នឿយ សើច​សប្បាយ​ជាមួយ​គ្នា​ពេល​ដែល​មាន​ក្ដី​សុខ ឆ្លងកាត់​ក្ដី​ទុក្ខ​ទៅ​ជាមួយ​គ្នា ហើយនឹង​ចាស់​ទៅ​ជាមួយ​គ្នា​» ។

យ៉ាងណាមិញ ក្រោយ​បង្ហោះ​រូប​ទាំងនេះ​មាន​មហាជន​ជា​ច្រើន​បាន​សរសើរ និង​ថែម​ទាំង​បាន​ជូនពរ​អ្នក​ទាំង​២​ឱ្យ​មាន​សេ​ក្តី​សុខ និង​សុភមង្គល​ទៀត​ផង ។ អ្វី​ដែល​គេ​ចាំ​អ៊ុត​មើល​បន្ត​ទៀត​នោះ គឺថា តើ​ពេល​ណា​ទើប​ចេញ​ជា​ផ្លូវការ​នូវ​កាលបរិច្ឆេទ​រៀប​ការ ដើម្បី​ឲ្យ​ដឹង​ថា នាង​ពិតជា​បញ្ចប់ជីវិត​នៅ​លីវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ