ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​មនុស្សធម៌​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទីទាល់​ក្រ ចាស់ជរា និង​ជន​ពិការ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​កណ្តាល​ក៏​ដូច​ជា ក្រុមការងារ សាខា​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​កណ្តាល​ក៏​ដូច​ជា ក្រុមការងារ សាខា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែសីហា​នេះ ដែល​មាន​លោក ចៅ ជី​អាន ជា​ប្រធាន និង​លោក គង់ រិ​ទ្ធា ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោម​អធិបតីភាព​លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​សប្បុរសជន​នានា​បាន​រៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទីទាល់​ក្រ ចាស់ជរា និង​ជន​ពិការ ចំនួន​៣០០​គ្រួសារ និង​ចែក​សម្ភារៈ​សិក្សា​ជូន​សិស្សានុសិស្ស​ចំនួន​១០០​នាក់ ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុង​បរិវេណ​វត្ត​ពោធិ៍​សុវណ្ណ​សិលា​រាម (​ហៅ​វត្ត​អណ្តូង​ថ្ម​មាស​) ។ និង​មាន​អំណោយ​សម្រាប់​ជន​ពិការ​៥​នាក់ ក្នុង​ម្នាក់​ទទួល​បាន​រទេះ​ជន​ពិការ​ចំនួន​១​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ