ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហារ​10​ប្រ​ភេទ​មាន​គុណប្រ​យោជន៍​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក មើម​ការ៉ុត​សម្បូរ​សារ​ធាតុ​ចិញ្ចឹម​ត្រូវ​​បាន​ចាត់​ទុក​ថា​ជា​វីរបុរស​អាហារ​​បំប៉ន​សម្រាប់​រាង​កាយ​​

10 ឆ្នាំ មុន

យោង​តាម​វេជ្ជ​បណ្ឌិត​ជំ​នាញ​ថា នៅ​ពេល​ដែល​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​​របស់​មនុស្ស​ម្នាក់​មាន​ភាព​រឹង​មាំ​ នោះ​កោ​សិកា​មហារីក​នឹង​ត្រូវ​បាន​បំ​ផ្លាញ​ហើយ​​​ការ​កកើត​កូន​ចៅ​របស់​វា​ព្រម​ទាំង​ការ​បង្កើត​ជា​ដុំ​សាច់​ក៏​ត្រូវ​បាន​​ទប់​ស្កាត់​ផង​ដែរ ​។

យោង​តាម​វេជ្ជ​បណ្ឌិត​ជំ​នាញ​ថា នៅ​ពេល​ដែល​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​​របស់​មនុស្ស​ម្នាក់​មាន​ភាព​រឹង​មាំ​ នោះ​កោ​សិកា​មហារីក​នឹង​ត្រូវ​បាន​បំ​ផ្លាញ​ហើយ​​​ការ​កកើត​កូន​ចៅ​របស់​វា​ព្រម​ទាំង​ការ​បង្កើត​ជា​ដុំ​សាច់​ក៏​ត្រូវ​បាន​​ទប់​ស្កាត់​ផង​ដែរ ​។

ទោះ​ជា​យ៉ាងនេះ​ក្តី​ តាម​អ្នក​ជំ​នាញ​ខាង​ចំ​ណី​អា​ហារ​ថា គេ​​អាច​បង្ការ​កុំឱ្យ​​កើត​មាន​ជំ​ងឺ​មហា​រីក​​បាន​តាម​រយៈ​ការ​ទទួល​ទាន​អា​ហារ​ដែល​ផ្តល់​ផល​ប្រ​យោជន៍​ដល់​សុខ​ភាព​ចំ​នួន​១០​ប្រ​ភេទ​ ៖

១.មើម​កា​រ៉ុត ៖
វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរ​​បុរស​អា​ហារ​បំ​ប៉ន​រាង​កាយ​ ដ្បិត​​មាន​សារ​ធាតុ​ចិញ្ចឹម​ច្រើន​បំ​ផុត​ ។ គ្មាន​ផ្លែ​ឈើ​ឬ​បន្លែ​ណា​ដែល​ផ្ទុក​សារ​ធាតុកា​រ៉ូ​តែន​(Carotene)ច្រើន​ជា​ង​មើម​កា​រ៉ុត​ឡើយ​ ។ សារ​ធាតុ​នេះ​ហើយ​ដែល​រាង​កាយ​​បំលែ​ង​​ទៅ​ជា​វី​តា​មីន A ។ ការ៉ុត​ត្រូវ​អ្នក​​វិទ្យា​សាស្ត្រ​ដាក់​ការ​សង្ស័យ​ថា មាន​ប្រ​សិទ្ធភាព​ប្រ​ឆាំង​នឹង​មហារីក​ពោះ​វៀន​ធំ​ ។ នៅ​ក្នុង​មើម​​កា​រ៉ុត​ដែល​គេ​កិន​ម៉ដ្ឋ​ទៅ​ជា​ទឹក​ចំណុះ​១ពែង ​មាន​សារ​ធាតុ​ចិញ្ចឹម​ដូច​ជា​ ៖ vitamin A​​407.6%,vitamin K20.1%,fiber(សារ​ធាតុ​សរសៃ​) 13.6%,vitamin C 12%,​potassium 11.1%, vitamin B6 8.5%,vitamin B3 6% ,vitamin B1 5.3% ។ល។

២.ផ្កា​ខាត់​ណា ​៖
​ជា​បន្លែ​មួយ​ប្រ​ភេទ​ដែល​បណ្តា​អ្នក​វិទ្យា​សាស្ត្រ​​បាន​កំពុង​​​ស្រាវ​ជ្រាវ​ដ្បិត​ចំណុច​សំ​ខាន់​របស់​វា​គឺ​ទប់​ទល់​នឹង​ជំ​ងឺ​មហា​រីក​បាន​ច្រើន​មុខ​ ។ សមាស​ធាតុ​គី​មី​នៅ​ក្នុង​ផ្កា​ស្ពៃ​នេះ​ត្រូវ​គេ​រក​ឃើញ​​ថា អាច​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហា​រីក​​ប្លោក​នោម មហា​រីក​ដោះ ម​ហា​រីក​ពោះ​វៀន​ធំ មហារីក​ក្រពេញ​​​​ប្រូ​ស្តាត​ និង​ម​ហារីក​អូ​វែរ​ផងដែរ​ ។​ សារ​ធាតុ​ចិញ្ចឹម​របស់​ខាត់​ណា​ផ្កា​មាន​ដូច​ជា​ vitamin C 85.9%,vitamin K  20.7%, folate15.2%,choline11.1%,vitaminB6 10%​, potassium​9.1%,​ fiber​​8.5%, manganese 8.5%, ។ល។

៣.ពពួក​ផ្សិត ​៖
រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ផ្សិត​គឺ​ជា​អា​ហារ​​ប្រ​ពៃ​ណី​របស់​ប្រ​ជាជន ​មិន​ត្រឹម​តែ​នៅ​អា​ស៊ី​ តែ​នៅ​លោក​ខាង​លិច​ផង​ដែរ​ ។ វា​ត្រូវ​បាន​គេ​គិត​ថា ជា​ប្រភព​នៃ​សារ​ធាតុ​បំ​ប៉ន​រាង​កាយ​ដ៏​មាន​ថាម​ពល​ ។ វា​គ្មាន​ផ្ទុក​សារ​ធាតុ​ខ្លាញ់ មាន​កា​ឡូ​រី​និង​សូ​ដ្យូម​ទាប ​។ មាន​ឥទ្ធិ​ពល​ប្រ​ឆាំង​នឹង​ម​ហា​រីក​ដោះ​និង​ក្រពេញ​ប្រូ​ស្តាត ។ នៅ​ក្នុង​ផ្សិត​ឆៅ​ទម្ងន់ ១៤១,៧៥​ក្រាម​មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម៖ selenium52.6%, vitaminB​2 40.5%​,​​copper(ទង់​ដែង​)​35.5%,vitamin B3 26.9%, vitamin B  5 21.3%,​potassium​18.1%, phosphorus 17%​​,zinc(ស័ង្កសី)​10.4%,​manganese10%, vitamin B1  8.6%,​protein 7% ។

៤.ដំ​ឡូង​ជ្វា ​ ៖
ដំឡូង​ជ្វា​មិន​ត្រឹម​តែ​មើល​ទៅ​ដូច​ជា​បង្អែម​លាង​មាត់​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​វា​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ។ មនុស្ស​ជា​ច្រើន​គិត​ថា​ ដំឡូង​ជ្វា​គ្មាន​អ្វី​ពិសេស​និង​ខុស​ពី​ដំឡូង​ដ​ទៃ​ទេ​ ។ ​ការ​សិក្សា​ក្នុង​មន្ទីរ​ពិ​សោធន៍ ​បង្ហាញ​​ថា ក្រៅ​ពី​មាន​​​រសជាតិ​ផ្អែម ដំ​ឡូង​ជ្វា​​​មាន​ប្រ​យោជន៍​ប្រ​ឆាំង​នឹង​ពពួក​ផ្សិត​ក្នុង​សរី​រាង​្គ​កាយ​និង​ប្រ​ឆាំង​នឹង​ពពួក​បា​ក់​តេរី ​។ នៅ​ក្នុង​ដំឡូង​ស្ងោរ​ឆ្អិន​ទម្ងន់ ១១៤ក្រាម​គឺ​មាន​សារ​ធាតុ​ចិញ្ចឹម​រាង​កាយ​ ៖ vitamin A 438.1%, vitaminC37.2%,manganese28.4%,vitamin B​6​16.5%, trypto​phan​15.6%,​pota​ssium​15.4%​,​fiber 15%,vitamin B​ 5 10.1%,​copper 9%​,vitamin B 3  8.5% និង កាឡូ​រី 5% ។

៥.ផ្លែ​ទំ​ពាំង​បាយ​ជូរ ៖
តាម​ការ​ស្រាវ​ជ្រាវ​បាន​លាត​ត្រដាង​ថា ផ្លែទំ​ពាំង​បាយជូរ​ស្រស់​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារី​ស្បែក​ព្រម​ទាំង​ជួយ​ទប់​ស្កាត់​ភាព​ចាស់​មុន​អាយុ ​។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​បា​សេឡូ​ណានិង​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​ជាតិ​របស់​ប្រទេស​អេស្ប៉ាញ​បាន​បង្ហាញ​ថា ហ្វ្លាវ៉ូណូ​អីុដ​(flavonoids)មាន​នៅក្នុង​ផ្លែ​ទំពាំង​បាយជូរ​ជាសារ​ធាតុ​ដែល​ជួយ​ការ​ពារ​កោ​សិកា​ស្បែក​ពី​ការ​បំ​ផ្លាញ​ដោយ​កាំ​រស្មី​យូ​វី​ ។

សាស្ត្រា​ចារ្យ​​បណ្ឌិត ​Marta Cascante​ផ្នែក​ជីវគីមីនៅ​សាកល​វិទ្យា​ល័យ​បា​សេឡូ​ណា​និង​ជា​នាយក​គម្រោង​ស្រាវ​ជ្រាវ​លើក​នេះ​បាននិយាយ​ថា​៖«លទ្ធផល​ស្រាវ​ជ្រាវ​ដែល​គួរ​ឱ្យ​លើក​ទឹក​ចិត្ត​នេះ ​វាគួរតែ​ស្ថិត​នៅ​ក្នុង​ការ​ពិ​ចារ​ណា​ក្នុង​ការ​បង្កើត​នូវ​ផលិត​ផល​ការ​ពារ​ស្បែក​»។

នេះ​គឺ​ជា​លើក​ទី​១ហើយ​ដែល​លទ្ធផល​នៃការ​សិក្សា​របស់​អ្នក​វិទ្យា​សាស្ត្រ​អេស្ប៉ាញ​បង្ហាញ​ថា​ ទំពាំង​បាយជូរ​មាន​​ប្រសិទ្ធ​​ភាព​​ជួយ​ការ​ពារ​កោសិ​កា​ពី​​កាំ​រស្មី​យូវី​ ។

ចំណែក​​លទ្ធផល​នៃ​​ការ​ស្រាវ​ជ្រាវ​​​មួយ​របស់​អីុតា​លី​បង្ហាញ​ថា សារ​ធាតុ​គីមី​មួយ​ប្រភេទ​នៅ​ក្នុង​ស្រា​ទំពាំង​បាយ​ជូរ ​អាច​បញ្ឈប់​ជំ​ងឺ​មហារីក​ដោះ​បាន​។ ការ​សិក្សា​តាម​រយៈ​ការ​ធ្វើ​តេស្តិ៍​ក្នុង​មន្ទីរ​ពិ​សោធន៍​បាន​បង្ហាញ​ថា Resveratrolដែល​រក​ឃើញ​នៅ​ក្នុង​សម្ប​ក​ផ្លែ​ទំ​ពាំង​បាយ​ជូរ ​អាច​រំ​លាយ​ចោល​ការ​វិវឌ្ឍ​របស់​ជំ​ងឺ​តាម​រយៈ​ការ​រាំង​ខ្ទប់​ប្រ​សិទ្ធភាព​លូត​លាស់​នៃ​អ័រម៉ូ​ន​ភេទ​ Oestrogen ។ ​វេជ្ជ​បណ្ឌិត​សេបាស្ទី​យ៉ាណូ អាន​ដូ​នៃ​សាកល​វិទ្យា​ល័យ​ Calabriaរបស់​​ប្រទេស​អុីតាលី​បាននិ​យា​យ​ថា​៖«Resveratrol គឺ​ជា​ឧបករណ៍​ឱសថ​វិទ្យា​ដ៏​មាន​សក្តានុ​ពល​មួយ​ដែល​ត្រូវ​អភិវឌ្ឍ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នៅ​ពេល​ដែល​​ជំ​ងឺ​មហារីក​ដោះ​ស៊ាំ​ទៅ​នឹង​វិធី​ព្យាបាល​តាម​អ័រម៉ូន​»។  Resveratrol ដំណើរ​ការ​ដោយ​ការរាំង​ខ្ទប់​ផ្លូវ​ដែល​អ័រម៉ូន​ Oestrogenប្រមូល​ផ្តុំ​គ្នា​ជា​មួយ​DNAក្នុង​រាង​កាយ​ស្ត្រី​ធ្វើ​ឱ្យ​​បាច​សាច​កោ​សិកា​មហារីក​ ។ វេជ្ជ​បណ្ឌិត​អាន​ដូ​និងសហ​ការី​បាន​រក​ឃើញ​ថា ការ​លូត​លាស់​របស់​កោ​សិកា​មហារីក​ដោះ​ត្រូវ​បាន​កាត់​បន្ថយ​គួរឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​វា​ត្រូវ​បាន​ព្យាបាល​ដោយ​សមាស​ធាតុ​នៅ​ក្នុង​ស្រាទំ​ពាំង​បាយ​ជូរ ​។

៦.ផ្លែ​ក្រូច​ពោធិ៍សាត់​ ៖
ការ​ទទួល​ទាន​ក្រូច​១ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​ជួយ​ឱ្យ​អ្ន​ក​ឃ្លាត​ឆ្ងាយ​ពី​គ្រូ​ពេទ្យ​ ។ យោង​តាម​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​អា​មេរិក Journal of the American College of Nutrition​បញ្ជាក់​ថា សារ​ធាតុ​មួយ​ប្រ​ភេទ​ក្នុង​ផ្លែ​ក្រូច​ពោធិ៍សាត់​អាច​ជួយ​បង្កា​រ​ដំ​បៅ​ឬ​មហារីក​​ក្រពះ​ ។ ក្រូច​ទម្ងន់​១៣១ក្រាម​មាន​សារ​ធាតុ​ចិញ្ចឹមដូច​តទៅ​ ៖ vitamin C 116.1%,​fiber​ 12.5%​, folate9.8%,vitamin  B​17.3%, potassium 6.7%, vitamin  A 5.8%, calcium 5.2% និង​កាឡូ​រី 3% ។

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Journal of the American Heart Associationបាន​បញ្ជាក់​ថា​ សមាស​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច​(ក្រូច​ពោធិ៍សាត់​ ក្រូច​ថ្លុង ក្រូច​ជី​បាង​និង​ក្រូច​ឆ្មារ…​)​អាច​ជួយ​កាត់​បន្ថយហានិភ័យ​ពី​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​របស់​ស្ត្រី​បាន​ផង​ដែរ​ ។

៧.អា​ហា​រ​សមុទ្រ​ ៖
ប្រ​ភេទ​អា​ហារ​សមុទ្រ​ទាំង​ឡាយ​ ភាគ​ច្រើន​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​កាល់​ស្យូម​ ។ ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា​ អ្នក​ដែល​មាន​សារ​ធាតុ​នេះ​ច្រើន​ក្នុង​ខ្លួនគឺ​​ស្ទើរ​តែ​គ្មាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ម​ហា​រីក​ពោះ​វៀន​(Colorectal cancer) នោះឡើយ ។

៨.ទំ​ពាំង​អូ​ស្ត្រា​លី Asparagus ៖ ​
មាន​អត្ថ​ប្រយោជន៍​ជួយ​ទប់​ទល់​នឹង​ការ​កកើត​ជំ​ងឺ​មហារីក​ឈាម​ឬ​ខួរ​ឆ្អឹង​ Leukemia។ ​ នៅ​ក្នុង​ទំពាំង​Asparagusទម្ងន់​១៣៤​ក្រាម​ មានផ្ទុក​​ vitamin K 69.6% ខណៈ​ vitamin A  20.2% ។

៩.ផ្លែ​ប៉េង​ប៉ោះ​ ៖ 
ប៉េង​ប៉ោះ​​មានផ្ទុក​សមាស​​ធាតុ​ម្យ៉ាង​ឈ្មោះ​ alpha-tomatineដែលជួយ​បន្ថយ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហា​រីក​ក្រពេញ​ប្រ​ូ​ស្តាត​បុរស​ ។ នៅ​ក្នុង​ប៉េង​ប៉ោះ​ឆៅ​ទម្ងន់ ១៨០​ក្រាម​មានផ្ទុក​សមាស​​ធាតុ​ចិញ្ចឹម​ដូច​តទៅ​ ៈ vitamin C  38.1%, vitamin A  29.9%, vitaminK  17.7%, potassium 12.1%, manganese 10.5% ។ល។

១០. សណ្តែក​សៀង ៖ 
វា​ជា​អា​ហារ​ដែល​ប្រ​ជាជន​រាប់​លាន​នាក់​ទទួល​ទាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ។ បច្ចុប្បន្ន​សណ្តែក​សៀង​ត្រូវ​គេ​រក​ឃើញ​ថា ​ផ្តល់អត្ថ​ប្រ​យោជន៍​ប្រឆាំង​នឹង​ជំ​ងឺ​ម​ហារីក​បាន​ផង​ដែរ​។ គន្លឹះ​​​ដ៏​សំ​ខាន់​នៃ​អត្ថ​ប្រ​យោជន៍​របស់​វា​គឺសមាស​​ធាតុ Genisteinដែល​ជា​ទូ​ទៅ​គេ​ស្គាល់​ថា isoflavone ។  តាម​រយៈការ​ពិ​សោធ​Genisteinត្រូវ​គេរ​ក​ឃើញ​ថា មានសមត្ថ​ភាព​ទប់​ស្កាត់​សកម្ម​ភាព​របស់​ប្រូតេអុីន​ kinasesនិង​​បន្ថយ​ល្បឿន​ការ​កកើត​ជា​ដុំ​សាច់​​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ករណី​ម​ហា​រីក​ដោះ​ព្រម​ទាំង​​ក្រពេញ​ប្រូ​ស្តាតផងដែរ​​ ។​ សណ្តែក​សៀង​ក្នុង​បរិ​មាណ​១៧២​ក្រាម​មាន​សារ​ធាតុចិញ្ចឹ ម ៈ​molybdenum 172%, tryptophan(ប្រភេទ​​អា​មីណូ​អា​ស៊ីត​)121.8%,​manganese​ 71%,​protein 57.2%, iron 49.1%, omega-3 fats 42.9%,​ phosphorus​ 42.1%,​ fiber​ 41.2%, vitamin K  41.2%និង​កាឡូ​រី 16% ៕