ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះគ្នាលើផ្លូវជាតិលេខ​៦ ស្លា.ប់ម្នាក់ របួស​ធ្ងន់ស្រាល​២នាក់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​​មួយគ្រឿង​បុកជាមួយ​នឹង​ម៉ូតូ​​មួយគ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​ បណ្តាល​អោយ​​​ស្លាប់ម្នាក់​ និងរបួសធ្ងន់​ស្រាល​២នាក់ ព្រមទាំង​ខូចខាតម៉ូតូ​មួយគ្រឿង​ផង​ដែរ ។​ បន្ទាប់ពីកើតហេតុ រថយន្តបានបើកគេចបាត់ ។…

ខេត្តកំពង់ធំ ៖ ​មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​​មួយគ្រឿង​បុកជាមួយ​នឹង​ម៉ូតូ​​មួយគ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​ បណ្តាល​អោយ​​​ស្លាប់ម្នាក់​ និងរបួសធ្ងន់​ស្រាល​២នាក់ ព្រមទាំង​ខូចខាតម៉ូតូ​មួយគ្រឿង​ផង​ដែរ ។​ បន្ទាប់ពីកើតហេតុ រថយន្តបានបើកគេចបាត់ ។ ​​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែសីហា​ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​ ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ប្រាប់​ថា​ ភាគី​ខាង​​ម៉ូតូ​​មួយគ្រឿង​ជិះគ្នា​​​៣នាក់ ម៉ាក​​ស៊ុយហ្សុ៊យគី​និ​ច ​ពណ៌​ស ​គ្មាន​ផ្លា​ក​លេខ បើកបរដោយ​ឈ្មោះ កា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល​ង្ក ខេត្តកំពង់ធំ ​បាន​​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុងនោះ​​ម្នាក់​ឈ្មោះ ងិ​ន ឃ្នី ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​មុខរបរ​កម្មករ រស់នៅ​ភូមិ​ព្រៃ​ជ័រ ឃុំ​ខ្លែង ស្រុក​សណ្តាន់ ​រងរបួសធ្ងន់ ​និងម្នាក់ទៀត​ឈ្មោះ ថា​ន់ ខៀវ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខរបរ​លក់​ធ្យូង រស់នៅ​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ​ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ រងរបួសស្រាល ។

ចំណែក​ភាគី​ខាង​រថយន្ត​មិនស្គាល់ម៉ាក អ្នកបើកបរ​រថយន្តមិនស្គាល់អត្ត​សញ្ញាណ បានបើកគេចខ្លួនបាត់ស្រមោល ។ ​

ក្រោយ​កើតហេតុ បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​​យក​​ម៉ូតូ​​របស់ជនរងគ្រោះមក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​រទេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ