ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ការ​ថ្នាំ​អាំង​ស៊ុយ​លីនទប់​ថ្លើម​មិន​ឱ្យ​បញ្ចេញ​ស្ក​រ​ចូល​​សរ​សៃ​ឈាម​

10 ឆ្នាំ មុន

អាំង​ស៊ុយ​លីន​ជា​ថ្នាំ​មួយ​ប្រភេទ​បញ្ចេញ​មក​ពី​លំ​ពែង​ទប់​ថ្លើម​មិន​ឱ្យ​បញ្ចេញ​ជាតិ​ស្ករ​ចូល​ទៅ​ក្នុង​សរ​សៃ​ឈាម​ច្រើន​លើស​កំណត់​ ហើយ​នាំ​ស្ករ​ពី​ក្នុង​ឈាម​ទៅ​ចិញ្ចឹម​កោ​សិ​កា​នានា​ក្នុង​រាង​កាយ​ឱ្យ​មាន​ចល​នា​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ ។ បើ​ក្នុង​ខ្លួន​មនុស្ស​គ្មាន​អ័រ​ម៉ូន​ប្រភេទ​នេះ​​ការ​ពារ​ទេ​នឹង​ត្រូវ​ស្លា.ប់​ ។ លោក​សាស្ត្រា​ចារ្យ​មហា​បរិ​ញ្ញា​វេជ្ជ​បណ្ឌិត​ សេង​ សេរី​ ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​នៃ​មន្ទីរ​ពេទ្យ​

អាំង​ស៊ុយ​លីន​ជា​ថ្នាំ​មួយ​ប្រភេទ​បញ្ចេញ​មក​ពី​លំ​ពែង​ទប់​ថ្លើម​មិន​ឱ្យ​បញ្ចេញ​ជាតិ​ស្ករ​ចូល​ទៅ​ក្នុង​សរ​សៃ​ឈាម​ច្រើន​លើស​កំណត់​ ហើយ​នាំ​ស្ករ​ពី​ក្នុង​ឈាម​ទៅ​ចិញ្ចឹម​កោ​សិ​កា​នានា​ក្នុង​រាង​កាយ​ឱ្យ​មាន​ចល​នា​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ ។ បើ​ក្នុង​ខ្លួន​មនុស្ស​គ្មាន​អ័រ​ម៉ូន​ប្រភេទ​នេះ​​ការ​ពារ​ទេ​នឹង​ត្រូវ​ស្លាប់​ ។ លោក​សាស្ត្រា​ចារ្យ​មហា​បរិ​ញ្ញា​វេជ្ជ​បណ្ឌិត​ សេង​ សេរី​ ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ​ បាន​ឱ្យ​ដឹង​ថា មុខ​ងារ​សំខាន់​របស់​អ័រ​មូ៉ន​នេះ​មាន​ ៖
១-ដឹក​នាំ​ស្ករ​ពី​ឈាម​ទៅ​ចិញ្ចឹម​កោ​សិ​កា​ ធ្វើ​ឱ្យ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​ ។

២-ដឹក​នាំ​សារ​ធាតុ​អំបិល​ ល្បាយ​ឈ្មោះ​ ប៉ូ​តា​ស្យូម​ទៅ​ឱ្យ​កោ​សិ​កា​ ។
៣-ការ​ពារ​កោ​សិ​កា​ខ្លាញ់​មិន​ឱ្យ​បំបែក​ខ្លាញ់​ចូល​ក្នុង​សរ​សៃ​ឈាម​ធ្វើ​ឱ្យ​បរិមាណ​ខ្លាញ់​ក្នុង​ឈាម​ថយ​ចុះ​ ។
៤-ទប់​ថ្លើម​មិន​ឱ្យ​បញ្ចេញ​ជាតិ​ស្ករ​ចូល​ក្នុង​សរ​សៃ​ឈាម​​ច្រើន​ និង​សារ​​សំខាន់​មួយ​ទៀត​គឺ​វា​ទប់​ថ្លើម​មិន​ឱ្យ​បញ្ចេញ​សារ​ធាតុ​ឈ្មោះ​ អា​សេ​ទោន​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​សន្លប់​ ឬ​អាច​ស្លាប់​ភ្លាម​ៗ​បាន​ ។ ដូច្នេះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ខ្វះ​អាំ​ង​ស៊ុយ​លីន​ការ​ពារ​មិន​អាច​មាន​ជីវិត​រស់​នៅ​បាន​យូរ​នោះ​ទេ ។

អ្វី​ជា​អាំង​ស៊ុយ​លីន?
ថ្នាំ​អាំង​ស៊ុយ​លីន​គឺ​ជា​អ័រ​ម៉ូនដែល​គេ​ចម្រាញ់​ដាក់​ក្នុង​ដប​អំពូល​ សម្រាប់​ចាក់​ក្រោម​ស្បែក​ចូល​ក្នុង​ស្រទាប់​ខ្លាញ់​ឬ​សរ​​សៃ​ព្យាបាល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឱ្យ​រស់​នៅ​បាន​យូរ​ដូច​មនុស្ស​​ធម្មតា ។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ខ្លះ​ដែល​កំពុង​ព្យាបាល​ដោយ​ថ្នាំ​គ្រាប់​ គ្រូ​ពេទ្យ​អាច​ប្តូរ​មក​ចាក់​អាំង​ស៊ុយ​លីន​វិញ​នៅ​ក្នុង​ករណី​មាន​ការ​វះ​កាត់​ជំងឺ​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​ ។ ថ្នាំ​នេះ​មាន​ច្រើន​ប្រភេទ​ដែល​គ្រូ​ពេទ្យ​ឯក​ទេស​ជា​អ្នក​ជ្រើស​រើស​ អ្វី​ដែល​សំខាន់​គឺ​អ្នក​ជំងឺ​ត្រូវ​ចង​ចាំ​ចំនួន​នៃ​ការ​ចាក់​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​? ប៉ុន្មាន​នាទី​មុន​បាយ? ឬ​ចាក់​រាល់​ថ្ងៃនៅ​​ម៉ោង​ប៉ុន្មាន​ ។

មូល​ហេតុ​ដែល​ត្រូវ​ចាក់​​ ៖
១-រយៈ​ពេល​នៃ​ការ​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភាព​របស់​ថ្នាំ​
២-រយៈ​ពេល​សកម្ម​ភាព​របស់​ថ្នាំ​ខ្ពស់​បំផុត​
៣-រយៈ​ពេល​សកម្ម​ភាព​របស់​ថ្នាំ​ធម្ម​តា​
-ថ្នាំ​ខ្លះ​ធ្វើ​សកម្ម​ភាព​បាន​១២​ម៉ោង​គេ​ត្រូវ​ចាក់​ថ្នាំ​មួយ​ថ្ងៃ​២​ដង​ ។
-ថ្នាំ​ខ្លះ​រយៈ​ពេល​សកម្ម​ភាព​របស់​វា​បាន​២៤​ម៉ោង​ គេ​ត្រូវ​ចាក់​ថ្នាំ​មួយ​ថ្ងៃ​១​ដង ។

ចំពោះ​លក្ខណៈ​រូប​នៃ​ថ្នាំ​ខ្លះ​ មើល​ទៅ​ឃើញ​មាន​ពណ៌​សថ្លា​ ខ្លះ​មាន​ពណ៌​ស​ល្អក់​​ដូច​ទឹក​  បាយ ។ មុន​ពេល​ចាក់​​​​​វា លោក​អ្នក​ត្រូវគ្រលែង​វា​​ ឱ្យ​បាន​២​ទៅ​៣​ដង​ (កុំ​ក្រឡុក​វា​ព្រោះ​វា​ធ្វើ​​ឱ្យ​បែក​គ្រាប់​ថ្នាំ​ បណ្តាល​ឱ្យ​បាត់​បង់​​​​ប្រសិទ្ធ​ភាព​របស់​​ថ្នាំ) ។

​លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​តែ​មាន​ការ​ខ្វាយ​ខ្វល់​ច្រើន​ពី​ការ​ទុក​ដាក់​ថ្នាំ​អាំង​ស៊ុយ​លីន​ តាម​​ការ​ពិត​អាំង​ស៊ុយ​លីន​ ដែល​យើង​បើក​គ្រប​ប្រើ​វា​ដំបូង​​ រួច​ហើយ​យើង​អាច​ទុក​វា​នៅ​តាម​​ខ្លួន​ដូច​ជា កាបូប​លុយ​ សម្ពៀត​ឬ​ទុក​វា​ក្នុង​ហោប៉ៅ​ក៏​បាន​ ដោយ​គ្រាន់​តែ​លោក​អ្នក​ត្រូវ​ចៀស​វាង​​កុំ​ឱ្យ​ត្រូវ​ពន្លឺ​​ថ្ងៃ​និង​កម្តៅ​​​ខ្លាំង​ពេក​ ដោយ​អាច​រក្សា​ប្រសិទ្ធ​ភាព​​របស់​វា​បាន​ល្អ ក្នុង​រយៈ​ពេល​១ខែ​ ហើយ​ដល់​ខែ​ទី​២ ឬ​ទី​៣​ អាច​បាត់​បង់​ប្រសិទ្ធ​ភាព​ខ្លះ ។ ដូច្នេះ​អាំង​ស៊ុយ​​លីន​ ដែល​​លោក​អ្នក​ចង់​ទុក​ប្រើ​ប្រាស់​​ឱ្យ​បាន​ច្រើន​ខែ​តទៅ​មុខ​ទៀត​ បើ​មិន​ទាន់​បើក​គ្រប​ប្រើ​ប្រាស់​ទេ​លោក​អ្នក​គួរ​ទុក​វា​​ក្នុង​ទូទឹក​កក​​ តែ​កុំ​ដាក់​នៅ​កន្លែង​កក​ ៕