ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិលាចារឹក​ជា​ភាសាសំស្ក្រឹត​របស់​ខ្មែរ​ល្បីល្បាញ​ជាង​ឥណ្ឌា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជា​ច្រើន​សន្ធឹក​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​សិក្សា​តាម​រយៈ​វត្ថុ​តាង​ជា​ច្រើន ក្នុង​នោះ​សិលាចារឹក​ក៏​ជា​ភស្ដុ​តាង​ដ៏​សំខាន់​មួយ​ដែរ ។ សិលាចារឹក​ដែល​ចារ​ដោយ​បុព្វបុរស​ខ្មែរ បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដែល​អាច​ឱ្យ​មនុស្ស​សម័យ​ថ្មី​ដឹង​ពី​សាច់​រឿង និង​របៀប​រស់នៅ​របស់​មនុស្ស​បុរាណ ។ អ្នក​សិក្សា​ស្រាវជ្រាវ​យល់​ថា មនុស្ស​ពី​ដើម​ចារ​អក្សរ​លើ​ថ្ម​ដើម្បី​មូលហេតុ​សាសនា…

ខេត្តសៀមរាប​៖ រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជា​ច្រើន​សន្ធឹក​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​សិក្សា​តាម​រយៈ​វត្ថុ​តាង​ជា​ច្រើន ក្នុង​នោះ​សិលាចារឹក​ក៏​ជា​ភស្ដុ​តាង​ដ៏​សំខាន់​មួយ​ដែរ ។ សិលាចារឹក​ដែល​ចារ​ដោយ​បុព្វបុរស​ខ្មែរ បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដែល​អាច​ឱ្យ​មនុស្ស​សម័យ​ថ្មី​ដឹង​ពី​សាច់​រឿង និង​របៀប​រស់នៅ​របស់​មនុស្ស​បុរាណ ។ អ្នក​សិក្សា​ស្រាវជ្រាវ​យល់​ថា មនុស្ស​ពី​ដើម​ចារ​អក្សរ​លើ​ថ្ម​ដើម្បី​មូលហេតុ​សាសនា ។

បណ្ឌិត​ឆោម គ​ន្ធា ក្នុង​បាឋកថា​ស្ដី​ពី​«​សាកល្បង​ពិនិត្យ​មើល​សិលាចារឹក​កម្ពុជា​តាម​ក្រសែភ្នែក​មនុស្ស​សម័យ​ចាស់​» ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៩​បាន​ពន្យល់​ថា មាន​ភស្ដុ​តាង​មួយ​ចំនួន​ដែល​បង្ហាញ​ថា មនុស្ស​សម័យ​ដើម​ចាត់​ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការបូជា ប្រៀប​ដូច​ជា​ព្រះ​បដិមា​ដូច្នោះ​ដែរ តួយ៉ាង​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទបាយ័ន ដែល​ក្នុង​នោះ​គេ​ឃើញ​មាន​កិច្ច​ពិធី​មួយ​ដោយ​មាន​ផ្ទាំងសិលា​ចារឹក​តម្កល់​នៅ​កន្លែង​ខ្ពស់​មួយ និង​មាន​មនុស្ស​ម្នា​រៀបចំ​កិច្ច​ពិធី​អបអរ និង​លើកតម្កើង ។ អក្សរ​ថ្ម ឬ​សិលាចារឹក​គឺជា​វត្ថុ​ដែល​គេ​ការពារ​យ៉ាង​យកចិត្តទុកដាក់ ។ លើស​ពី​នេះ​ទៅ​ទៀត​មាន​ភស្តុ​តាង​ខ្លះ​បញ្ជាក់​ថា អ្នកស្រុក​សម័យ​ដើម​ចារ​សិលាចារឹក​ទុក​សម្រាប់​ជា​ការ​បង្រៀន​មនុស្ស​ទូទៅ​ឲ្យ​ស្គាល់ «​ធម៌​» ពោល​គឺ​ធ្វើ​តែ​បុណ្យ មិន​ធ្វើបាប ។

«​សិលាចារឹក​បើ​និយាយ​សង្ខេប​ទៅ គឺ​ទាក់ទង​នឹង​ព្រះ​និង​ព្រះរាជា គឺ​សុទ្ធតែ​ជា​អ្នក​គួរ​គោរព​បូជា មិន​មាន​ចារ​អំពី​ប្រធានបទ​ផ្សេង​ដូច​ជា​ការ​បូកលេខ​នព្វន្ដ​ខាង​គណិតសាស្ត្រ​អ្វី​ទេ ។ មែនទែន​ទៅ មនុស្ស​សម័យ​បុរាណ​ស្ទើរ​ទាំងអស់ មិន​ថា​តែ​ជនជាតិ​ខ្មែរ​ទេ តែង​គោរព​អក្សរ​ឬ​អត្ថបទ​សំ​ណេ​រ ព្រោះ​អក្សរ​នេះ​ប្រហែលជា​បច្ចេកវិទ្យា​ទី​មួយ​ដែល​មនុស្សជាតិ​បាន​បង្កើត​ឡើង ។ ហេតុនេះ​មិន​មាន​អ្វី​គួរ​ឆ្ងល់​ទេ​ថា មនុស្ស​នាំ​គ្នា​គោរព​កោតខ្លាច​អក្សរ​ឬ​សំ​ណេ​រ »​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​បណ្ឌិត​ឆោម គ​ន្ធា អ្នកជំនាញ​សិលាចារឹក​នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

បើ​តាម​ការ​លើក​ឡើង​របស់​បណ្ឌិត​ឆោម គ​ន្ធា មក​ដល់​បច្ចុប្បន្ន​នេះ សិលាចារឹក​ប្រមាណ​ជាង​១.៤០០ ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​និង​ចុះបញ្ជី​រួច ក្នុង​នោះ​មាន​ទាំង​ជា​ភាសា​ខ្មែរ និង​សំស្ក្រឹត ។ យ៉ាង​ហោច​ណាស់ សិលាចារឹក​ជាង​មួយ​ពាន់​បាន​បកប្រែ​រួច និង​ខ្លះ​ទៀត​កំពុង​បន្ត​បកប្រែ ។ អ្វី​ដែល​សំខាន់​នោះ តាម​ការ​បញ្ជាក់​របស់​អ្នកជំនាញ សិលាចារឹក​ជា​ភាសាសំស្ក្រឹត​និពន្ធ​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​ល្បីល្បាញ​ជាង​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ដូច​គ្នា​នៅ​ប្រទេស​ឥណ្ឌា​ជា​ស្រុក​ដើម​នៃ​ភាសា​នេះ​ទៅ​ទៀត ។ បណ្ឌិត​ឆោម គ​ន្ធា ពន្យល់​ថា ភាព​ល្បីល្បាញ​នោះ​គឺ​ឃើញច្បាស់​ទាំង​រូបរាង ទាំង​អត្ថន័យ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ