ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារ​សំណង​ជំងឺ​ចិត្ត​​៥០០០​ដុល្លារ…​ពី​ប៉ូលិស​​ប៉ុស្តិ៍​ម្នាក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ករណី​ហិង្សា​មួយ​ដែល​ម្តាយ​ជន​រង​គ្រោះ​អះអាង​ថា ប៉ូលិស​ចាប់​ដាក់​ខ្នោះ​កូន​របស់​គាត់ ហើយ​បាន​វាយ​ធ្វើបាប​រហូតធ្លាក់ឈាម​នៅ​ស្រុក​កោះធំ​កំពុងស្រែ​ករក​យុត្តិធម៌​។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប្រា​ង ម៉ុម អាយុ​៤៦​ឆ្នាំ ជា​កសិករ…

ខេត្តកណ្តាល ៖ ករណី​ហិង្សា​មួយ​ដែល​ម្តាយ​ជន​រង​គ្រោះ​អះអាង​ថា ប៉ូលិស​ចាប់​ដាក់​ខ្នោះ​កូន​របស់​គាត់ ហើយ​បាន​វាយ​ធ្វើបាប​រហូតធ្លាក់ឈាម​នៅ​ស្រុក​កោះធំ​កំពុងស្រែ​ករក​យុត្តិធម៌​។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប្រា​ង ម៉ុម អាយុ​៤៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឃិ​ន ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ សីហា មានកម្ម​វិធី​ល្ខោនបាសាក់​នៅ​ចំណុច​វត្ត​ជ្រោយ​តាកែវ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ។

នៅ​ថ្ងៃ​នោះ​ដែរ​ កូនប្រុស​របស់​គាត់​ឈ្មោះ ឃ​ន វ៉ា​ន់​នី បាន​ចេញពីផ្ទះ​ទៅ​មើល​ល្ខោនបាសាក់​នៅ​ចំណុច​វត្ត​ខាងលើ​នោះ​ដែរ ។ រហូត​ដល់​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល កូនប្រុស​របស់​នាង​ខ្ញុំ​បាន​ចេញពី​កន្លែង​ល្ខោនបាសាក់​ត្រឡប់​មក​ផ្ទះ​វិញ មក​ដល់​ចំណុច​ខ្លោងទ្វារវត្ត​ជាប់​ផ្លូវជាតិ​ក៏​បាន​ជួប​ឈ្មោះ ណ​ន ឧត្តម និង​បក្សពួក ហើយ​ក៏​បាន​និយាយ​គ្នា​ទាក់​សម្តី​គ្នា​បន្តិចបន្តួច​។ ស្រាប់តែ​ប៉ូលិស​ប៉ុស្តិ៍​ឈ្មោះ ណ​ន ឧត្តម និង​បក្សពួក​ចាប់​កូនប្រុស​របស់​នាង​ខ្ញុំ​ដាក់​ខ្នោះ​វាយ​ធ្វើបាប​ទាត់​ធាក់ បណ្តាល​ឱ្យ​ហូរ​ឈាម​តាម​ច្រមុះ តាម​មាត់ តាម​ត្រចៀក​រង​របួស​ជា​ទម្ងន់ ។

ស្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​កោះហៅ​គាត់​ឱ្យមក​សម្របសម្រួល​បញ្ចប់រឿង​ពីរ​លើក​ហើយ​នៅ​អធិការដ្ឋាន​ស្រុក​កោះធំ​ម្តង និង​នៅ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ម្តង តែ​ជន​បង្ក​មិន​ព្រម​សារភាព គឺ​ពិតជា​អយុត្តិធម៌​សម្រាប់​គាត់ និង​កូន​គាត់​ខ្លាំង​ណាស់ ។ ជា​ចុង​ក្រោយ​គាត់​បាន​សំណូមពរ​ឱ្យ​ជន​បង្ក​ត្រូវ​ឆ្លើយ​សារភាព និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​សម្រាប់​មើលជំងឺ​ចំនួន​៥០០០​ដុល្លារ ។

លោក ចាន់ វ័​រ មេ​ប៉ុស្តិ៍​នគរបាល​ជ្រោយ​តាកែវ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឈ្មោះ ឃ​ន វ៉ា​ន់​នី និង​បក្សពួក​ប្រមាណ​ជិត​២០​នាក់ បាន​ដើរមក​កន្លែង​ប្រជា​ការពារ​ក្នុង​នោះ​មាន​លោក ណ​ន ឧត្តម នាយ​រង​ប៉ុស្តិ៍​នៅ​ក្នុង​នោះ​ដែរ ហើយ​ក្រុម​ឈ្មោះ ឃ​ន វ៉ា​ន់​នី និង​បក្សពួក​ក្នុង​ស្ថានភាព​ស្រវឹង តែ​លោក​មិនដឹង​ថា​ផឹក​មកពីណា​ទេ បាន​ស្រែក​ដៀមដាម​មក​លើ​កូនចៅ​របស់​លោក ហើយ​ថែម​ទាំង​ឡើង​ជង្គង់​មួយ​ជង្គង់ ក៏​មានការ​ប្រតាយប្រតប់​គ្នា​តែ​ម្តង​ទៅ ។ លោក​បាន​បញ្ជាក់​ថា កូនចៅ​របស់​លោក​មិន​បាន​វាយ និង​ដាក់​ខ្នោះ​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ទេ ។ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ លោក​ឧត្តម​សេនី​យ៌​ទោ អ៊ា​វ ចំរើន ស្នង ការ​នគរបាល​ខេត្តកណ្តាល​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​សំណុំរឿង​បាន​បញ្ជូន​ទៅ​តុលាការ​អស់ហើយ ៕ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ