រាជធានីភ្នំពេញ ៖ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគនិងពាណិជ្ជក ម្មជប៉ុនមកកម្ពុជាមានទឹកប្រាក់កើនឡើងប្រមាណជិត ៥០០លានដុល្លារអាមេរិក ខណៈការនាំចេញ ទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណជាង ១៧០០ លានដុល្លារអាមេរិក ដែល
មានន័យថាទំហំនៃការនាំចេញទៅកាន់ជប៉ុនធំជាង ១០ នៃការនាំចូលពីជប៉ុនមកកាន់កម្ពុជា
ដូច្នេះវាមានន័យថាជប៉ុនគឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា ។
ថ្លែងនៅក្នុងជំនួបមួយរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាដែលទើបចប់អាណត្តិ កាលពីថ្ងៃទី១៩ សីហា នៅទីស្តីកាក្រសួងនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ដែលតែងតែរក្សានិងបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរសម្រាប់កម្ពុជា ។
លោកក៏បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៨ ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុន មកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៤៤០ លានដុល្លារអាមេរិក ។ រីឯការនាំចេញទៅប្រទេសជប៉ុន គឺមានទំហំទឹកប្រាក់ប្រមាណ ១ ៦០០លានដុល្លារអាមេរិក ។ ហើយគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគនិងពាណិជ្ជកម្មជប៉ុន មានទឹកប្រាក់កើនឡើង ប្រមាណជិត ៥០០ លានដុល្លារអាមេរិក រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណជាង ១៧០០ លានដុល្លារអាមេរិក។
ក្នុងជំនួបនោះដែរលោកឯកអគ្គរដ្ឋទូត Hidehisa HORINOUCHI បានសម្តែងនូវសេច ក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេស កកម្មការទូតនៅកម្ពុជានិងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីកចម្រើនស្ទើរគ្រប់វិស័យ ។ លោកទូតដែលចប់អាណត្តិក៏បានអះអាងថារដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹងនិងពង្រីកទំនាក់ ទំនងការទូតនិងកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យអាទិភាព ជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍការវិនិយោគសាធារណៈ និងឯកជននានានៅកម្ពុជា ។
សូមជម្រាបជូនថា ក្នុងអាណត្តិបីឆ្នាំនៃការបំពេញបេសកកម្មការទូតនៅកម្ពុជានេះ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA) មានទឹកប្រាក់សរុបប្រមាណជាង ៥៥០ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត១៥០លានដុល្លារអាមេរិកសម្រាប់គាំទ្រលើវិស័យ ជាច្រើនរួមមាន៖ ផ្លូវ, ស្ថាន, ការផ្គត់ផ្គង់ទឹកស្អាត, ថាមពលអគ្គិសនី, អប់រំ,សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារជាឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានបន្ថែម ដល់គម្រោងធ្វើឲ្យប្រសើ រឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) គម្រោងអភិវឌ្ឍន៍ ចំណតកុងតែន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី។ល។ វិភាគទានរបស់ ប្រជាជនជប៉ុន សុទ្ធសឹងតែគាំទ្រដល់យុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពូជា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ