ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ទិញ​ទំនិញ​អន​ឡាញ​ត្រូវ​ចៀសវាង​អន្ទាក់​អ្នកលក់​ទាំងនេះ

4 ឆ្នាំ មុន

បណ្តាញ​សង្គម​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ទទួល​ព័ត៌មាន​បាន​លឿន​ជាង​មុន ប៉ុន្តែ​វា​ក៏​បាន​បើកឱកាស​ដ៏​ទូលំទូលាយ​ដល់​អាជីវក​រទាំង​ធំ​ទាំង​តូច​ផង​ដែរ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​អ្នក​ប្រហែលជា ចាប់អារម្មណ៍​ឃើញ​អ្នកលក់​ទំនិញ​អន​ឡាញ​ជា​ច្រើន ជា​ពិសេស​តាម​បណ្តាញ​សង្គម​ធំ​ៗ​ដូច​ជា Facebook និង Instagram…

បណ្តាញ​សង្គម​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ទទួល​ព័ត៌មាន​បាន​លឿន​ជាង​មុន ប៉ុន្តែ​វា​ក៏​បាន​បើកឱកាស​ដ៏​ទូលំទូលាយ​ដល់​អាជីវក​រទាំង​ធំ​ទាំង​តូច​ផង​ដែរ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​អ្នក​ប្រហែលជា ចាប់អារម្មណ៍​ឃើញ​អ្នកលក់​ទំនិញ​អន​ឡាញ​ជា​ច្រើន ជា​ពិសេស​តាម​បណ្តាញ​សង្គម​ធំ​ៗ​ដូច​ជា Facebook និង Instagram ដែល​ចាប់ផ្តើម​វាយលុក​ទីផ្សារ ។ មនុស្ស​ជា​ច្រើន​ក៏​ចាប់ផ្តើម​ងាក​ចេញពី​ការ​ដើរ​ផ្សារ​ទៅ​ទិញ​ទំនិញ​អន​ឡាញ​វិញ​ដែរ ព្រោះតែ​ភាព​ងាយស្រួល និង​រហ័ស​ដែល​បាន​ផ្តល់​ជូន ។ យ៉ាងណា​ក្តី​ដោយសារ​តែ​ភាព​ងាយស្រួល​នេះ មនុស្ស​ជា​ច្រើន​ក៏​ចាប់ផ្តើម​មាន​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ និង​ការ​ចាយវាយ​ដែល​មិន​មានការ​គិតគូរ​ពិចារណា​បាន​ត្រឹមត្រូវ​ដែរ ដែល​បង្ក​ឲ្យ​ខាតបង់​ថវិកា​សន្សំ ឬ​សម្រាប់​វិនិយោគ​ជាដើម ។

ដោយហេតុ​ដូចនេះ​អ្នក​ដែល​ចូល​ចិត្ត​ទិញ​ទំនិញ​អន​ឡាញ​គួរតែ​ពិចារណា​លើ​សកម្មភាព​ទិញ​របស់​ខ្លួន​ឡើង​វិញ និង​ចៀសវាង​អន្ទាក់​ដែល​អ្នកលក់​អន​ឡាញ​ប្រើ ដើម្បី​ជំរុញ​ឲ្យ​អ្នកទិញ​ដោយ​មិន​មានការ​គិតគូរ ។

Kit Yarrow ដែល​ជា​អ្នក​ចិត្តសាស្ត្រ​សិក្សា​ពី​អាកប្បកិរិយា​អតិថិជន និង​ជា​អ្នកនិពន្ធ សៀវភៅ Decoding the New Consumer Mind បាន​ប្រាប់​ដល់ CreditCards.com ថា ហាង​ទំនិញ​នៅ​ក្រៅ​តែងតែ​ប្រើ​ការ​លក់​បញ្ចុះតម្លៃ ដើម្បី​ទាក់ទាញ​ភ្ញៀវ ហើយ​អ្នកលក់​អន​ឡាញ​ក៏​មាន​យុទ្ធសាស្ត្រ​ស្រ​ដៀង​គ្នា​ដែរ ។ អ្នកលក់​តែងតែ​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​អ្នកទិញ​ទំនិញ​បន្ថែម ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ដូច​ជា ការ​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ ឬ​ការ​បញ្ចុះតម្លៃ​បាន​ពី​១០​ទៅ​២០% ជាដើម ។ មនុស្ស​មួយ​ចំនួន​ធ្វើការ​សម្រេចចិត្ត​ទិញ​បន្ថែម ដោយ​មិនដឹង​ថា តាម​ពិត​ខ្លួន​កំពុង​តែ​ខាតបង់​ទេ ។ ឧទាហរណ៍​ដូច​ជា អ្នកសុខ​ចិត្ត​ចំណាយ ១០​ដុល្លារ​បន្ថែម ដើម្បី​សន្សំ​បាន​ថ្លៃ​ដឹក​ជញ្ជូន ១​ដុល្លារ​ជាដើម ។ វា​មាន​ន័យ​ថា អ្នក​ចាយវាយ​បន្ថែម​អស់ ៩​ដុល្លារ​មិនមែន​ចំណេញ​ទេ ។

មាន​អ្នកលក់​ជា​ច្រើន​ដែល​ចូល​ចិត្ត​លក់​បញ្ចុះតម្លៃ​ទាំង​ការ​ពិត​ពួក​គេ​គ្រាន់តែ​តម្លើង​ថ្លៃ​ផលិតផល មុន​នឹង​បញ្ចុះ​មក​វិញ​ប៉ុណ្ណោះ ដូច្នេះ​អ្នកទិញ​ក៏​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​ផង​ដែរ ។

អ្នកជំនាញ​ជា​ច្រើន​ផ្តល់​យោបល់​មក​ថា ប្រសិនបើ​អ្នក​មិន​ចង់​ទិញ​ទំនិញ​អន​ឡាញ​ច្រើន​លើសលប់​ទេ​នោះ អ្នក​គួរតែ​មាន​បញ្ជី​ឈ្មោះ​ផលិតផល​ដែល​អ្នក​ចង់​ទិញ ហើយ​ធានា​ថា​ខ្លួន​មិន​ទិញ​លើស​ពី​អ្វី​ដែល​មាន​លើ​ក្រដាស ។ វិធី​មួយទៀត គឺ​ការ​កំណត់​លុយ​សម្រាប់​ការ​ចំណាយ​លើ​ថ្លៃ​ទំនិញ​ដែល​អ្នក​ចង់​ទិញ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ