រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៨ សីហានេះ ភ្លៀងនឹងធ្លាក់នៅតាមតំបន់មួយចំនួននៅបណ្តាបណ្តាខេត្តនានាពីតិចទៅច្រើន ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី២២ សីហា ស្តីពីស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែសីហានេះ) ផ្អែកលើស្ថានភាពក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជាយើងកំពុងរងប្រព័ន្ធសម្ពាធទាបបាន និងកំពុងអូសបន្លាយកាត់ពីលើប្រទេសថៃ ឡាវ និងវៀតណាម ។
ឯនៅក្នុងមហាសមុទ្រខាងកើតប្រទេសហ្វីលីពីន មានកើតឡើងនូវព្យុះទី១១ ឈ្មោះ បែលូ (Bailu) ដែលមិនមានឥទ្ធិពលខ្លាំងមកលើកម្ពុជាយើងនោះទេ ។ ព្យុះនេះមានដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់រួចបន្តដំណើរទៅប្រទេសចិនភាគអាគ្នេយ៍ ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖ ១- ចាប់ពីថ្ងៃទី២២-២៤ ខែសីហា ស្ទើរទូទាំងប្រទេសនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គរ ។ ២- ចាប់ពីថ្ងៃទី២៥-២៨ ខែសីហារ ។ – បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុនឹងអាចមានភ្លៀងធ្លាក់ពីបង្គរទៅច្រើន ។
លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ – បណ្តាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្តាលឡើងទៅលើនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។
ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក៏ខ្លាំង ។ – បណ្តារាជធានី-ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។ លើសពីនោះអាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន ។
ក្រសួងសូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ផ្គរ រន្ទះ, និងរលកសមុទ្រដែលអាចកើតមានឡើងជាយថាហេតុ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ