រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវប៉ូលិសប៉ុស្តិ៍ព្រៃសឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៨ កុម្ភៈ ២០១៤ បន្ទាប់ពីពួកគេផឹកទឹកត្នោតជូរអស់២បំពង់ហើយនាំនារីអ្នកលក់ទឹកត្នោតជូរជិះម៉ូតូចូលព្រៃប៉ុនប៉ងរំលោភសេពសន្ថវៈ នៅចំណុចដីទួលមួយកន្លែង ស្ថិតនៅជិតស្ពានទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះម៉េង ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជាជាងឈើ, ២-ឈ្មោះស៊ូ ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងឈើ មានទីលំនៅភូមិចោមពង់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និង៣-ឈ្មោះពេញ ជាតិ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ០៩ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប៉ូលិសនិយាយថា មុនពេលកើតហេតុកម្លាំងប៉ូលិសបានចេញល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភសេពសន្ថវៈនៅក្នុងព្រៃរបោះមួយកន្លែង។
ពេលឃើញដូច្នេះកម្លាំងប៉ូលិសបានចូលទៅកន្លែងកើតហេតុ ពេលនោះនារីរងគ្រោះក៏ស្រែកឱ្យគេជួយទើបកម្លាំងប៉ូលិសឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះនាំទៅកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ចែករំលែកព័តមាននេះ