ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​តាមដីកា​ ពាក់ព័ន្ធ​ពី​បទរំលោ.ភ​​សេព​សន្ថវៈ​ជាង​១០ឆ្នាំមុន​

11 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​​ជាប់​​​ចោទ​ពី​បទ​​​រំលោ.ភ​សេព​សន្ថ​វៈ ​និង​បាន​រត់គេចខ្លួន​អស់រយៈ​ពេលជាង​ដប់ឆ្នាំ​មកហើយ តែ​​ត្រូវ​បាន​ប៉ូលិស​​​​​​ស្រុក​​​ស្នួល​​ធ្វើ​ការ​​​ស្រាវជ្រាវ ដោយ​អនុវត្ត​តាមដីកា​ចាប់​ខ្លួន​បាន​ កាលពីថ្ងៃ​ទី​២៨ កុម្ភៈ ២០១៤ ស្ថិតនៅចំណុច​ភូមិស្រែ​ចារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​​ជាប់​​​ចោទ​ពី​បទ​​​រំលោភ​សេព​សន្ថ​វៈ ​និង​បាន​រត់គេចខ្លួន​អស់រយៈ​ពេលជាង​ដប់ឆ្នាំ​មកហើយ តែ​​ត្រូវ​បាន​ប៉ូលិស​​​​​​ស្រុក​​​ស្នួល​​ធ្វើ​ការ​​​ស្រាវជ្រាវ ដោយ​អនុវត្ត​តាមដីកា​ចាប់​ខ្លួន​បាន​ កាលពីថ្ងៃ​ទី​២៨ កុម្ភៈ ២០១៤ ស្ថិតនៅចំណុច​ភូមិស្រែ​ចារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។

ប្រភព​បានឱ្យ​ដឹងថា ជនសង្ស័យរូបនោះ​​ឈ្មោះ​ឆេង ឈឿន អាយុ​៤២​ឆ្នាំ បច្ចុប្បន្នបាន​មក​សំងំលាក់​​ខ្លួន ក្នុង​ឃុំស្រែ​ចារ ស្រុក​ស្នួល ។

លោក​អនុ​សេនីយ៍​ទោ​ប៊ុត នឿន អធិការ​រងផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​បានឱ្យ​ដឹង​ថា ការ​ចាប់ឃាត់ខ្លួន​ជន​ម្នាក់​នេះ គឺធ្វើឡើង​ទៅ​តាម​​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១០២ ចុះថ្ងៃទី​៧ ធ្នូ ​ឆ្នាំ​២០១១ ចេញ​ដោយ​លោក​គង់ សុខុម ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូងខេត្ត​
ក្រចេះ ។

លោក​បាន​បញ្ជាក់​ថា គិតមកទល់​នឹងពេលនេះ គឺមាន​រយៈពេល​ជាង​១០ឆ្នាំ ដែល​ជនម្នាក់​នេះ បានរត់គេចខ្លួន​ពីការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច ក្រោយពីរូបគេបាន​ធ្វើសកម្មភាព​ចាប់រំលោភសេពសន្ថវៈ​លើនារីរងគ្រោះ​តាំងពី​ឆ្នាំ២០០១ នៅភូមិប្រម៉ា ឃុំ​កំពង់ដំរី ស្រុកឆ្លូង ។