ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ៗ Bugatti ចេញ​ម៉ូ​ដែល​ថ្មី​មាន​តែ​១០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

រថយន្ត​ម៉ាក Bugatti Centodieci ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ Monterey Car Week ។ រថយន្ត​នេះ​គឺ​ផលិត​ឡើង​សម្រាប់​រំលឹក​ដល់​រថយន្ត EB110…

រថយន្ត​ម៉ាក Bugatti Centodieci ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ Monterey Car Week ។ រថយន្ត​នេះ​គឺ​ផលិត​ឡើង​សម្រាប់​រំលឹក​ដល់​រថយន្ត EB110 ដែល​ផលិត​នៅ​ចន្លោះ​ឆ្នាំ​១៩៩១ និង ឆ្នាំ​១៩៩៥ ពេល​ដែល​លោក Romano Artioli ជា​ម្ចាស់​យីហោ​មួយ​នេះ​។

យោង​តាម​លោក Achim Anscheidt ប្រធាន​អ្នក​រចនា​ម៉ូ​ដ​រថយន្ត​ម៉ាក Bugatti បាន​មាន​ប្រសាសន៍​ថា​៖ «​អ្វី​ដែល​ពិបាក​គឺ​យើង​មិន​ធ្វើការ​រចនា​ពឹងផ្អែក​លើ​រូបរាង​រថយន្ត​កាលពី​ជំនាន់​នោះ​ទេ​។ ពោល​គឺ​យើង​ត្រូវ​ប្រើ​ការ​គិត​ដោយ​ខ្លួន​ទៅ​លើ​បច្ចេកវិទ្យា​នា​សម័យ​នោះ​»​។

រថយន្ត​ថ្មី​របស់ Bugatti ដែល​មានឈ្មោះ​ថា Centodieci មិន​បាន​ប្រើប្រាស់​រូបរាង​ខាង​មុខ​តាម Chiron នោះ​ទេ ដោយ​វា​បាន​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ជ្រុង​ៗ​ជាង​។ វា​មាន​ម៉ាស៊ីន 8.0-litre quad-turbo W16 ដែល​អាច​ផលិត​ថាមពល​បាន​ដល់​ទៅ ១១៧៦​គីឡូវ៉ាត់​។ ពោល​គឺ​វា​មាន​ថាមពល​លើស Chiron និង Chiron Sport ដល់​ទៅ ៧៣​គីឡូវ៉ាត់​។

ក្រុមហ៊ុន Bugatti បាន​ប្រាប់​ឱ្យ​ដឹង​ថា​ថា Centodieci អាច​ជាន់​ពី ០​ទៅ​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​ពេល​ត្រឹមតែ​២.៤​វិនាទី ហើយ​អាច​ឡើង​ដល់​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​ពេល​៦.១​វិនាទី និង ឈាន​ដល់​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ពេល​១៣.១​វិនាទី​។

ល្បឿន​លឿន​បំផុត​របស់ Centodieci អាច​ជាន់​បាន​ត្រឹមតែ​៣៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ដែល​នៅ​យឺត​ជាង Chiron ដែល​អាច​ជាន់​ដល់ ៤២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ និយាយ​ពី​រឿង​ទម្ងន់​វិញ Centodieci ស្រាល​ជាង Chiron ២០​គីឡូក្រាម​។

ក្រុមហ៊ុន Bugatti នឹង​ផលិត​រថយន្ត​នេះ​ត្រឹមតែ​១០​គ្រឿង​ប៉ុណ្ណោះ ក្នុង​រោងចក្រ Molsheim ប្រទេស​បារាំង ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​។ គ្រាន់តែ​គ្រោង​ផលិត​ភ្លាម គេ​កក់​ទុក​មុន​អស់ហើយ​។ តម្លៃ​របស់​វា គឺ​ទាប​បំផុត​ត្រឹម​១៣.១​លាន​ដុល្លារ ដោយ​មិន​ទាន់​គិត​ពន្ធ ៕

ប្រភព ៖ caradvice , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ