ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់តូចចិត្តកើតជំងឺរ៉ាំរ៉ៃមើលមិនជាបានលេបថ្នាំសម្លាប់សត្វល្អិតធ្វើអត្តឃាតបណ្តាលឱ្យស្លាប់ដូចបំណង ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ កុម្ភៈ ២០១៤ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងប្រុសដែលលេបថ្នាំសម្លាប់សត្វល្អិតធ្វើអត្តឃាតនេះឈ្មោះសឿន អូន អាយុ១៥ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសនេះកើតជំងឺរ៉ាំរ៉ៃយូរឆ្នាំហើយមើលមិនជា ដោយសារតែធុញថប់នឹងជំងឺនេះ ក្មេងប្រុសរងគ្រោះបានប៉ងធ្វើអត្តឃាតខ្លួនឯងជាច្រើនលើក ដូចជាដេកតាមផ្លូវឱ្យរថយន្តកិន និងឡើងលើដើមដូងជាដើម តែមិនបានសម្រេច លុះលើកក្រោយនេះរូបគេបានយកថ្នាំសម្លាប់សត្វល្អិតមកផឹកក៏ស្លាប់ដូចបំណង។
សពក្មេងប្រុសរងគ្រោះត្រូវឪពុក ម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ