ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័ន្ធ​ សហ​ជីព និង​សមា​គម​កាត់​ដេរសម្លៀក​បំពាក់ និង​ស្បែក​ជើង​គ្រោង​ធ្វើ​វេទិកា​សាធារណៈ​​ថ្ងៃ​៨ មីនា​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ យោង​តាម​លិខិត​ស្នើ​សុំអនុញ្ញាត​របស់​តំណាង​ថ្នាក់​ដឹក​នាំ​សហ​ភាព សហ​ជីព និង​កម្មករ​និយោ​ជិត​នៃ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ទូទាំង​ប្រទេស​កម្ពុជា​ដាក់ជូនសាលា​​រាជ​ធានី​ភ្នំពេញចុះ​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៤ ​បាន​ជូន​ដំណឹង​​ថា ​តំណាង​សហ​ព័ន្ធ​សហ​ជីព​ និង​សមា​គម​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើងគ្រោង​រៀប​ចំ​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​៨ មីនា ២០១៤ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​។

សេចក្តី​ជូន​ដំណឹង​​បាន​ឱ្យ​ដឹង​ថា​ ​វេទិកា​សាធារណៈ​នេះ​រៀប​ចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កម្មករ​ និយោ​ជិត​ និង​ប្រជា​ពលរដ្ឋ​រួម​ជាមួយ​តំណាង​សំខាន់ៗ​ ដូចជា​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ គាត ឈន់ ប្រធាន​គណៈ​កម្មការ​ប្រាក់​ឈ្នួល​ លោក​ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​មក​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មហា​ជន​អំពី​បញ្ហា​បង្ក្រាប​ ចាប់ខ្លួន និងការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​ដើម​។

សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា វេទិកា​នេះ​នឹង​ចាប់​ផ្តើមពី​វេលា​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់​ ដោយ​មានការ​ចូលរួម​ពី​​កម្មករ​ និយោ​ជិត​តាម​បណ្តា​រោង​ចក្រ​នានា​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​មន្ត្រី​រាជ​ការ​ផង​ដែរ​។

ទាក់​ទិន​នឹង​ការ​ដាក់​លិខិត​ស្នើ​សុំ​នេះ​ លោក​រ៉ុង ឈុន ប្រធាន​សមា​គម​គ្រូ​បង្រៀន​ឯក​រាជ្យ​ និង​ជាប្រធាន​សហ​ភាព​ សហ​ជីពកម្ពុជា​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ​ថា តំណា​ង​សហ​ជីព​​ និង​សមា​គម​បាន​ដាក់​លិខិត​ជូន​សាលា​រាជ​ធានី​ភ្នំពេញ​រួច​ហើយ​ តែ​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ការ​យល់​ព្រម ឬ​មិន​ព្រម​នៅ​ឡើយ
​ទេ​៕