គំនិត​ទាំងនេះ​រារាំង​អ្នក​មិន​ឱ្យ​រក​ប្រាក់​ចំណូល​បាន​ច្រើន


លោក Grant Sabatier រក​ប្រាក់​ចំណូល​បាន ១​លាន​ដុល្លារ​ទៅ​ហើយ នៅ​អាយុ​៣០​ឆ្នាំ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ និង​បង្កើន​ប្រាក់​ចំណូល ។ លោក​គិត​ថា មនុស្ស​ជា​ច្រើន​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ដូច​លោក​ដែរ តាម​រយៈ​ការ​ចរចា​ប្រាក់​បៀរ​វត្ស​របស់​លោក​ក្នុង​ទីផ្សារ​ការងារ ។ លោក​បាន​ចាប់ផ្តើម​ពី​ប្រាក់​ចំណូល​ប្រមាណ​៥​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​លោក​ធ្វើការ​បន្ថែម​ដល់​ទៅ​១៣​ការងារ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម ។

លោក​បាន​បាន​និយាយ​ថា កត្តា​ដែល​ជួយ​អ្នក​បង្កើន​ប្រាក់​ចំណូល​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាងគេ គឺ​អ្នក​ត្រូវ​តែ​មើល​រំលង​គំនិត​មួយ ។ លោក​បាន​ប្រាប់ «​វា​មាននៅ​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក និង​គ្រប់​វប្បធម៌ ។ ខ្ញុំ​ចាំ​ថា ឪពុក​ម្តាយ​របស់ខ្ញុំ​ប្រាប់​ពី​ពេល​នៅ​ក្មេង​ថា​ពេលវេលា​ជា​មាសប្រាក់​» ។

លុយ​មិន​ចេះ​អស់​ទេ ប៉ុន្តែ​មនុស្ស​ចេះ​អស់​ពេលវេលា ។ លោក​បាន​បន្ត​ថា «​អ្នក​តែងតែ​អាច​ចេញ​ទៅ​រក​លុយ​បាន​បន្ថែម ប៉ុន្តែ​អ្នក​មិន​អាច​ត្រឡប់​ទៅ​រក​ពេលវេលា​ដែល​បាន​បាត់បង់​បាន​ទេ ។ ពេល​ដែល​ពេល​មួយ​ត្រូវ​បាន​បាត់បង់​ហើយ អ្នក​មិន​អាច​យក​វា​មក​វិញ​បាន​ទេ​» ។ មនុស្ស​ជា​ច្រើន​គិត​ថា លុយ​ដែល​អ្នក​អាច​រកបាន​អាស្រ័យ​ទៅ​នឹង​ពេលវេលា​ដែល​អ្នក​ចំណាយ ប៉ុន្តែ​អ្នក​មិន​អាច​ប្តូរ​ម៉ោង​ដែល​អ្នកមាន​ទេ តែ​អ្នក​អាច​ប្តូរ​ចំនួន​លុយ​ដែល​អ្នក​អាច​រកបាន​ក្នុង​មួយ​ម៉ោង ។
លោក​បាន​បន្ត​ថា អ្វី​ដែល​សំខាន់​គឺ «​គំនិត​ដែល​អ្នក​ត្រូវធ្វើ​ឲ្យ​លុយ​របស់​អ្នករក​លុយ​ឲ្យ​អ្នក និង​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ធ្វើការ​រក​លុយ​ឲ្យ​អ្នក​» ។

ប្រសិនបើ​អ្នក​មិន​មាន​ពេល​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​តូច​មួយ​វិញ​អ្នក​អាច​ប្រើ​លុយ ដើម្បី​រក​លុយ​បាន​ដូច​ជា ការ​វិនិយោគ​លើ​អចលនទ្រព្យ​ជាដើម ។ មិន​ថា​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ ឬ​វិនិយោគ​ទេ ការ​បង្កើន​ប្រាក់​ចំណូល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​ដំបូង​គេ ។ លោក​បញ្ជាក់​ថា «​ប្រសិនបើ​អ្នក​គិត​ថា ពេលវេលា​ជា​មាសប្រាក់​អ្នក​នឹង​មិន​បាត់បង់​ឱកាស​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​បន្ថែម​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ