ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ប្រើប្រាស់​អគ្គិសនី​នៅ​ស្រុក​កៀនស្វាយ​ចោទ​កុង​ទ័រ​ភ្លើង​ដើរ​លឿន​

11 ឆ្នាំ មុន

ខេត្ត​​កណ្ដាល​ ៖ អតិថិជន​ដែល​ប្រើប្រាស់​ចរន្ដ​អគ្គិសនី​ទូទាំង​ស្រុក​កៀន​ស្វាយ​ បាន​រិះ​គន់​ទៅ​លើ​អ្នក​គ្រប់​គ្រង​អគ្គិសនី​ថា​ បាន​កេង​ប្រវ័ញ្ច​ថាមពល​ភ្លើង​អគ្គិសនី​ពី​ពួក​គាត់​ ។​ ការ​លើ​ក​ឡើង​បែប​នេះ​​ គឺ​ដោយ​សារ​តែ​កុង​ទ័រ​ប្រើប្រាស់​មាន​ភាព​មិន​ប្រក្រតី​«​ដើរ​លឿន​»​ មិនសម​នឹង​តុល្យភាព​នៃ​ការ​ប្រើ​ប្រាស់​សោះ​ ។​ អតិថិ​ជន​ដែល​ប្រើប្រាស់​ចរន្ដ​អគ្គិសនី​នេះ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា​ ផ្ទះ​របស់​ពួក​គាត់

ខេត្ត​​កណ្ដាល​ ៖ អតិថិជន​ដែល​ប្រើប្រាស់​ចរន្ដ​អគ្គិសនី​ទូទាំង​ស្រុក​កៀន​ស្វាយ​ បាន​រិះ​គន់​ទៅ​លើ​អ្នក​គ្រប់​គ្រង​អគ្គិសនី​ថា​ បាន​កេង​ប្រវ័ញ្ច​ថាមពល​ភ្លើង​អគ្គិសនី​ពី​ពួក​គាត់​ ។​ ការ​លើ​ក​ឡើង​បែប​នេះ​​ គឺ​ដោយ​សារ​តែ​កុង​ទ័រ​ប្រើប្រាស់​មាន​ភាព​មិន​ប្រក្រតី​«​ដើរ​លឿន​»​ មិនសម​នឹង​តុល្យភាព​នៃ​ការ​ប្រើ​ប្រាស់​សោះ​ ។​ អតិថិ​ជន​ដែល​ប្រើប្រាស់​ចរន្ដ​អគ្គិសនី​នេះ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា​ ផ្ទះ​របស់​ពួក​គាត់​​​​ខ្លះ​ប្រើប្រាស់​ត្រឹម​តែ​ទូរទស្សន៍​១​គ្រឿង​ កង្ហា១​ អំពូល​ភ្លើង​១​ ឬ​២​ អស់​ថាមពល​ភ្លើង​៣៥-៤៧​ ឬ​៥៧​ទៅ​៦០​គីឡូវ៉ាត់​ម៉ោង​ក្នុង​១​ខែ​ ហើយ​ខ្លះ​ទៀត​គាត់​បាន​ផ្ដាច់​ចោល​អត់​ប្រើប្រាស់​ក៏​​កុង​ទ័រ​នោះ​នៅ​​តែ​ដើរ​ដដែល​ ។​

ពួក​គា​ត់​សន្និដ្ឋាន​ថា​ កុង​ទ័រ​ភ្លើង​ដែល​ខាង​អគ្គិសនី​ដាក់​ឱ្យ​ពួក​គាត់​នោះ​ដើរ​លឿន​ខុស​ប្រក្រតី​ ។​ អតិថិជន​បាន​លើក​ឡើង​ទៀត​ថា​ កុង​ទ័រ​ភ្លើង​ដែល​ពួក​គាត់​ប្រើប្រាស់​សព្វ​​ថ្ងៃ​នេះ​ ចេញ​ដោយ​អគ្គិសនី​កៀន​ស្វាយ​ទាំង​អស់​ ។​ ប្រសិន​បើ​ពួក​គាត់​ណា​ម្នាក់​ទិញ​កុង​ទ័រ​ភ្លើង​ខ្លួន​ឯង​​ រួច​យក​ទៅ​ឱ្យ​ខាង​ EDC ក្បែរ​វត្ដ​ភ្នំ​ វាស់​ថ្លឹង​បិទ​តែម​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខាង​ក្រុម​ហ៊ុន​អគ្គិសនី​កៀន​ស្វាយ​អត់​ទទួល​យក​ជា​ដាច់​ខាត​ ។​ លុះ​ត្រា​តែ​ទិញ​កុង​ទ័រ​ភ្លើង​ពី​ពួក​គេ​ ទើប​អនុញ្ញាត​ឱ្យ​ត​ភ្ជាប់​ចរន្ដ​អគ្គិសនី​ប្រើប្រាស់​បាន​ ។​

ចំណែក​តម្លៃ​ភ្លើង​ក្នុង​១​គីឡូវ៉ាត់​ម៉ោង​១.១០០​រៀល​ទៅ​១.២០០​រៀល​ ។​ ក្នុង​តម្លៃ​ភ្លើង​ខ្ពស់​បែប​នេះ​ ក៏​គួរ​តែ​ចុះ​នៅ​ត្រឹម​ក្រោម​១.០០០​រៀល​ផង​ដែរ​​។​​ ក្នុង​ករណី​នេះ​ អតិថិជន​ដែល​ប្រើប្រាស់​អគ្គិសនី​កៀនស្វាយ​ ទាម​ទារ​និង​សំណូម​ពរ​ឱ្យ​លោក​អគ្គ​នាយក​អគ្គិសនី​កម្ពុជា​​ មេត្ដា​ចាត់​បញ្ជូន​មន្ដ្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​មក​ពិនិត្យ​មើល​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ កុំ​ឱ្យ​នាយក​ក្រុមហ៊ុន​អគ្គិសនី​កៀន​ស្វាយ​ជញ្ជក់​ឈាម​រាស្រ្ដ​ តាម​រយៈ​ការ​លួច​ចរន្ដ​អគ្គិសនី​នេះ​ទៀត​ វា​ងាប់​រាស្រ្ដ​ក្រី​ក្រ​អស់​ហើយ​ ។​

ពាក់​ព័ន្ធ​នឹង​ការ​រិះ​គន់​ ចោ​ទ​ប្រកាន់​របស់​អតិថិជន​ដែល​ប្រើប្រាស់​ចរន្ដ​អគ្គិសនី​ខាង​លើ​នេះ​ កោះ​សន្ដិភាព​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​នាយក​ក្រុមហ៊ុន​អគ្គិសនី​កៀន​ស្វាយ​បាន​ទេ​ តែ​នឹង​ព្យាយាម​ដើម្បី​ស្វែង​រក​ការ​បំភ្លឺ​ទាក់​ទ​ង​នឹង​ការ​ចោទ​ប្រកាន់​របស់​អតិថិជន​អ្នក​ប្រើប្រាស់​អគ្គិសនី​ដែល​មាន​មន​្ទិល​សង្ស័យ​ដូច​ខាង​លើ​ ៕​