ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​​នគរបាល​ស្រុក​ម៉ាឡៃ​ចាប់ខ្លួនពីបទ​ជួញដូរ​ថ្នាំញៀន​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មានជ័យ ៖ កម្លាំង​​នគរ​បាល​​​ស្រុក​​​​ម៉ាឡៃ បាន​ធ្វើការ​ស៊ើប​​​អង្កេត​​ស្រាវ​ជ្រាវ​ចាប់​​ឃា​ត់​ខ្លួ​ន​មុខសញ្ញា​​ជួញដូរ​គ្រឿង​ញៀន​ម្នាក់​ ​​រួម​ទាំង​វត្ថុតាង​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេតា​មីន​គ្រាប់ ពណ៌ក្រហម ចំនួន១៣០​គ្រាប់ និងថ្នាំញៀនប្រភេទ​ម្សៅ​ពណ៌​សទឹក​កក​ចំនួន​១​កូន​ថង់​តូច ។

​ប្រតិបត្តិការនេះ ធ្វើឡើងកាល​ពី​វេលា​ម៉ោង​៤ និង៥៥នាទីរសៀល​ថ្ងៃទី២៦ កុម្ភៈ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​​បល្ល័ង្គ ឃុំ​តា​គង់  ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ។ ​​

លោក​អធិការ​​បញ្ជាក់ថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនឈ្មោះ​អាន​ សាវី ភេទស្រី អាយុ៤៣ឆ្នាំ រស់​នៅភូមិ​បល្ល័ង្គ ឃុំ​តាគង់ ​ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយមានជ័យ ។ ​បច្ចុប្បន្ន​ជន​សង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​ជំនាញ របស់អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​​រៀបចំ​​បញ្ជូនទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមាន​ជ័យ ដើម្បីចាត់​ការ​បន្ត​តាមច្បាប់ ។