ជីវិតអ្នកចាប់កណ្តុរលក់
- ភ្នំពេញ
ខេត្តកណ្តាល ៖ នៅព្រលឹមស្រាំងៗបុរសឈ្មោះ ង៉ែត នៅក្នុងភូមពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដើរចម្ងាយពីផ្ទះប្រមាណ៣គីឡូម៉ែត្រ ដើម្បីទៅមើលអង្គប់…
ខេត្តកណ្តាល ៖ នៅព្រលឹមស្រាំងៗបុរសឈ្មោះ ង៉ែត នៅក្នុងភូមពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដើរចម្ងាយពីផ្ទះប្រមាណ៣គីឡូម៉ែត្រ ដើម្បីទៅមើលអង្គប់…
ខេត្តកណ្តាល ៖ នៅព្រលឹមស្រាំងៗបុរសឈ្មោះ ង៉ែត នៅក្នុងភូមពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដើរចម្ងាយពីផ្ទះប្រមាណ៣គីឡូម៉ែត្រ ដើម្បីទៅមើលអង្គប់ និងដោះយកសត្វកណ្តុរ ដែលជាប់អង្គប់នោះមកផ្ទះវិញ។ លោក ង៉ែត បានប្រកបរបរជាអ្នកដាក់អង្គប់ចាប់សត្វកណ្តុរអស់រយៈពេលជិត២០ឆ្នាំហើយ ដើម្បីចិញ្ចឹមគ្រួសាររបស់គាត់។
អ្នកស្រី ហ៊ុំ ដែលជាភរិយារបស់លោក ង៉ែត បានឲ្យដឹងថា អង្គប់ដែលប្តីរបស់គាត់យកទៅ ដាក់រាល់ថ្ងៃបានទិញប្រទេសវៀតណាម ដោយមានម៉ូយយកមកលក់ឲ្យដោយក្នុង១០០អង្គប់តម្លៃ១១ម៉ឺន ៥ពាន់រៀល។ រាល់ថ្ងៃ ប្តីរបស់គាត់បានដាក់អង្គប់ក្នុងមួយថ្ងៃចំនួន៣០០ ប៉ុន្តែពេលខ្លះក៏មានអ្នកលួចផងដែរ ដែលធ្វើឲ្យអង្គប់មានចំនួនថយកចុះ។ ប៉ុន្តែគាត់បានទិញបន្ថែមជាបន្តបន្ទាប់ ។ ជាមួយនឹងអង្គប់ប្រមាណ៣០០ លោក ង៉ែត ទាក់កណ្តុររស់បានប្រមាណជា២០គីឡូក្រាម។បន្ទាប់ពីធ្វើរួច សាច់សត្វកណ្តុរនៅសល់ប្រមាណជា១០គីឡួក្រាម។
ចំពោះតម្លៃវិញអ្នកស្រី ហ៊ំ បានឲ្យដឹងថា រាល់ថ្ងៃម៉ូយដែលជាអ្នកទិញកណ្តុរធ្វើហើយ បានឲ្យគាត់ធ្វើលក់ឲ្យក្នុងតម្លៃ១ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម។ ចំណែកណ្តុរនៅរស់វិញ៧ពាន់រៀលក្នុងមួយគីឡូក្រាម។ កណ្តុរទាំងនោះ ក៏លក់ឱ្យអ្នកទិញនៅប្រទេសវៀតណាមផងដែរ។ ដើម្បីចាប់កណ្តុរ លោកង៉ែត ត្រូវធ្វើដំណើរទៅឆ្ងាយពីផ្ទះប្រមាណជា៣គីឡូម៉ែត្រ ដោយចេញតាំងពីព្រលឹមស្រាងៗ រហូតដល់ពេលល្ងាច និងពេលខ្លះរហូតដល់យប់ក៏មាន។
នៅពេលដែលកណ្តុរចាប់បានហើយ លោក ង៉ែត ត្រូវប្រោះទឹកទុកដើម្បីកុំឱ្យវាងាប់។ មុខរបទាក់កណ្តុរដោយប្រើអង្គប់នេះបានធ្វើឲ្យលោកង៉ែត និងអ្នកស្រីហ៊ំ ដោះស្រាយជីវភាពបានមួយចំនួនផងដែរ ដូចជាការទិញម្ហូបអាហារ អង្គរ និងរបស់ប្រើប្រាស់មួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់នៅក្នុងគ្រួសារ។
ពួកគាត់និយាយថា ក្នុងមួយថ្ងៃ ពួកគាត់អាចរកចំណូលបានពីការលក់កណ្តុរពី៤ម៉ឺនរៀល ទៅ១០ម៉ឺនរៀល។ នៅក្នុងភូមិពាមប្រជុំ មានអ្នកចាប់កណ្តុរលក់ជាច្រើននាក់ផ្សេងទៀតផងដែរក្រៅពីលោកង៉ែត និងអ្នកស្រីហ៊ំ។ ក្រៅពីឧបករណ៍អង្គប់សម្រាប់ទាក់កណ្តុរ ប្រជាពលរដ្ឋក៏បានប្រើប្រាស់ខ្សែលួស ដើម្បីឆក់កណ្តុរផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ