ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរ​ដ្ឋ​បង្កើត​សមា​គម​ថ្មី​គ្រប់​គ្រង​ដី ​១​ហិកតា​ ដែ​ល​រំលាយ​សមា​គម​ចាស់​មាន​បំណង​ចែក​ដី​គ្នា​ឲ្យ​លោក​មេ​ឃុំ​ចុះហ​ត្ថលេ​ខា ​តែ​ស្មៀន​មិន​ព្រម​បោះ​ត្រា​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​គោក​អំបិល​ បាន​បង្កើត​សមា​គម​ថ្មីគ្រប់​គ្រង​ដី ​១​ហិក​តា ​ដែល​បាន​រំលាយ​សមា​គម​ចាស់ ​មាន​បំណងយ​ក​ដី​ចែក​គ្នា ​និង​បា​នឲ្យ​លោក​មេ​ឃុំ​ចុះ​ហត្ថ​លេខា​រួច​ហើយ ​តែ​ស្មៀន​មិន​ព្រម​បោះ​ត្រា ​ទើបធ្វើ​ឲ្យ​ប្រជាព​ល​រដ្ឋ​មាន​ប្រតិ​កម្ម។​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​គោក​អំបិល​ បាន​បង្កើត​សមា​គម​ថ្មីគ្រប់​គ្រង​ដី ​១​ហិក​តា ​ដែល​បាន​រំលាយ​សមា​គម​ចាស់ ​មាន​បំណងយ​ក​ដី​ចែក​គ្នា ​និង​បា​នឲ្យ​លោក​មេ​ឃុំ​ចុះ​ហត្ថ​លេខា​រួច​ហើយ ​តែ​ស្មៀន​មិន​ព្រម​បោះ​ត្រា ​ទើបធ្វើ​ឲ្យ​ប្រជាព​ល​រដ្ឋ​មាន​ប្រតិ​កម្ម។​

តំណាង​សមា​គម​ភូមិ​គោកអំ​ពិល​ ចំនួន ​១០​នាក់ ​ដែល​មាន ​លោក ​កើត ​សំរិទ្ធ​ និង​ លោក ​កើត​ ណុប ​បាន​ប្រាប់​ថា​ ក្រោយ​ពេល​មន្ត្រី​វាស់​វែង​ដីធ្លី​បាន​ចុះ​អនុវត្តន៍​ធ្វើ​ប្លង់​គោល​ហើយ​ ស្រាប់តែ​មា​នបុ​គ្គល ​២នា​ក់ ​នៅក្នុង​រង្វង់​អាជ្ញា​ធរ​ភូមិ​គោក​អំពិល ​បាន​បោះ​បង្គោល​ព្រំ ​មាន​បំណង​យក​ដី​សមា​គមន៍​ភូមិចំ​នួន ​១​ហិកតា​ ​ដែលមា​នតម្លៃ​រាប់​ម៉ឺន​ដុល្លារ ​ដើម្បី​ចែក​គ្នា​ជា​ពីរ​ចំណែក។​

លោក​បាន​បន្ត​ថា ​ក្រោយពេ​ល​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិបា​នដឹ​ង​ត្រូវ​បាន​ដក​បង្គោល​ព្រំ​ចោល ​ហើយ​ប្រាប់​ទៅ​មន្ត្រី​ជំនាញវា​ស់វែ​ងដី​ធ្លី​នេះថា​ ​ជា​ដី​សមា​គមភូមិគោ​គអំ​ពិល ​​មិន​ត្រូវ​ឲ្យ​បុគ្គល​ ២​នាក់​ នោះ ​ចែ​ក​គ្នា​ទេ។ ​ទើប​នៅ​ថ្ងៃទី​២១​ កុម្ភៈ​ ២០១៤ ​កន្លង​ទៅ​នេះ ​បាន​បើក​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​គោក​អំបិល​ ចូល​រួម​ជា​ច្រើន​ ហើយ​សម្រេច​បោះ​ឆ្នោត​ជា​ថ្មី ​ដើម្បី​ជ្រើស​យក​ប្រធាន​សមាគម​គ្រប់​គ្រង​ដី​សមាគម​ថ្មី និង​​ត្រូវ​រំលាយ​សមាគម​ចាស់ចោ​ល។ ​

នៅ​ក្នុ​ងពិធី​បង្កើត​សមាគម​ថ្មី​ គឺមា​នកា​រចូល​រួម​ពី ​លោក ​ខាវ ​វ៉ារិន ​មេ​ឃុំ​អូរ​ប្រាសា​ទ ​និង​បាន​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុដែ​លបា​នទ​ទួល​ស្គាល់​សមាគម​ថ្មី ​ដើម្បី​រក្សា​ទុក​សាលា​​រៀន​សម្រាប់​កូន​ចៅជំ​នាន់​ក្រោយៗ ​ដែល​ត្រូវ​ការ​ចាំ​បាច់។​

លោក កើ​ត ​សំរិទ្ធ ​និង​ លោក ​កើត​ ណុប ​បាន​បន្តថា​ ​ក្រោយ​ពេល​ដែល​បង្កើត​សមាគម​ថ្មី​បាន​ហើយ​ គឺ​បាន​ឲ្យ ​លោក ​ខាវ​ វ៉ារិន​ មេ​ឃុំ​អូរ​ប្រាសាទ​ ចុះ​ហត្ថ​លេ​ខា​លើ​កំណត់​សំគាល់ ​ហើយ​យក​ទៅ​លោក​ស្មៀន​ឃុំ​អូរ​ប្រាសាទ ​បោះ​ត្រា​ តែ​បាន​ប្រាប់​វិញថា​ ​ឯក​សារ​នេះ ​ទុក​ឲ្យ​ឃុំ​ពិចារ​ណា ​៣​ថ្ងៃ ​សិន​ដោយ​លើក​ឡើង​ថា​ ជា​ដី​ដែល​មាន​បញ្ហា​ ទើប​ប្រជា​ពល​រដ្ឋ​សមា​គម​ភូមិគោ​ក​អំពិ​ល ជិត​ ១០​នាក់​ ទៅ​សួរ​នាំ ​លោក​ ខាវ ​វ៉ារិន​ មេ​ឃុំ​អូរ​ប្រាសាទ ​នៅ​ល្ងាច​ថ្ងៃទី​២៦​ កុម្ភៈ​ ២០១៤​។

លោក ​ខាវ ​វ៉ារិន​ ​មេឃុំ​អូរ​ប្រាសាទ ​បាន​ប្រាប់​ថា​ ឯក​សារ​បង្កើត​សមា​គម​ភូមិ​គោគ​អំពិល​ថ្មី​សម្រាប់​គ្រប់​គ្រ​ងដី ​១​ហិកតា​ នេះ​ ​គឺ​លោក​បាន​ចុះ​ហត្ថ​លេខា​លើក​កំណត់​ហេតុហើ​យ ​តែ​ដោយ​ស្មៀន​មិន​ទាន់​បោះ​ត្រា ​គឺ​ទុក​ពិចារណា​សិន​ ព្រោះជា​ដី​​ទំនាស់​ដែល​សមា​គម​ចាស់​មាន​ ២​នាក់​ គ្រោង​ចែក​គ្នា​។ ចំណែក​រឿង​នេះ ​រង់​ចាំ​លោក​ឆ្លង​យោបល់​លោក​អភិ​បាល​ស្រុក ​នៅ​ថ្ងៃទី​២៧​ កុម្ភៈ ​២០១៤​ ចាំ​ឲ្យ​បោះ​ត្រា​ប្រគល់​ជូន​​ ក៏​មិន​ទាន់​ផុត​ពេល​នៅ​ឡើយ​។

លោក​ អ៊ិន ​សវិចិត្រ​ អភិ​បាល​ស្រុក​មង្គល​បូរី​ បាន​ប្រាប់​ថា ​ចំពោះដី​សមា​គម​ភូមិគោ​កអំ​ពិល ​គឺ​កាល​ពី​សមា​គម​ចាស់​គ្រោង​ចែ​កគ្នា​ម្តង​រួចទៅ​ហើ​យ ​តែ​បញ្ហាប​ង្កើត​សមាគម​ថ្មី​ លោក​ដូចមិ​ន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ ​បើ​បង្កើត​សមាគម​ថ្មី​បាន​ហើយ​ដែល​មាន​លោក​មេ​ឃុំ​ចូល​រួម ​និង​ប្រជា​ពល​រដ្ឋ​មាន​ការ​យល់​ព្រម​ជ្រើស​រើស​ថ្មី​ គឺ​ជា​ការ​ត្រឹម​ត្រូវ។​ បើ​លោក​មេ​ឃុំ​បាន​ចុះ​ហត្ថ​លេខា ​តែ​ស្មៀន​មិន​ព្រ​មបោះត្រា​នោះ ​គឺ​ឲ្យ​តំណាង​សមាគម​ថ្មី​ទៅ​សាកសួ​រដោ​យខ្លួន​ឯង​ តើ​មូល​ហេតុ​អ្វី​។ បើ​ដោះ​ស្រាយ​មិន​បាន​រង់​ចាំលោ​កនឹ​ង​ទៅ​ដោះ​ស្រាយ​ជូន។​

មន្ត្រី​វាស់​វែង​ដី​ធ្លី​បាន​បញ្ជាក់​ប្រាប់​ថា ​នៅ​ភូមិ​គោក​អំពិល ​នឹង​ត្រូវ​បាន​បញ្ចប់​ការ​ងារ​ធ្វើ​ប្លង់​រយៈ​ពេល ​១​សប្ថាហ៍ ​ខា​ងមុខ​នេះ ​ទើប​ឲ្យ​បញ្ចប់​ទំនាស់​នៅ​លើ​ដី​សមាគម​ភូមិ​ដោយ​បង្កើតបា​ន​ហើយ​ គួរ​ប្រញាប់​ប្រញាល់ម​ក​ដាក់​ពាក្យ​ ដើម្បី​ធ្វើ​ប្លង់​ដី​សមាគម​ភូមិ​ដែល​ជា​ដី​រួម៕​