ខេត្តបន្ទាយមានជ័យ ៖ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៤ បានដឹកនាំប្រតិភូជំនាញ ចុះទៅពិនិត្យស្ពានបេតុង និងជួបម្ចាស់ជំនួយ ADB នៅផ្លូវលំស្ថិតនៅភូមិអង្ករខ្មៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក អ៊ី ឡុង អភិបាលរងខេត្ត លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី និងមានការចូលរួមពីតំណាងម្ចាស់ជំនួយ ADB។
លោក អ៊ី ឡុង អភិបាលរងខេត្ត បានប្រាប់ថា នៅស្រុកមង្គលបូរី ទទួលបានជំនួយពី ADB មានស្ពានបេតុងតាមបណ្តោយផ្លូវលំ ដែលស្ថិតនៅភូមិអង្ករខ្មៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដែលឃើញថា ផ្លូវលំនេះ កំពុងតម្រូវការចាំបាច់ ដែលប្រជាពលរដ្ឋឆ្លងកាត់ និងដឹកកសិផល ទើបម្ចាស់ជំនួយ ADB បានកសាង។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរចំពោះម្ចាស់ជំនួយ ADB បានកសាងស្ពានបេតុងនៅក្នុងស្រុកមង្គលបូរី ហើយបានជួយសមទ្ធិផលមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។
ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ក្រោយពេលទទួលបានសមទ្ធិផល គឺបានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ ADB ហើយក៏សំណូមពរម្ចាស់ជំនួយ ADB បន្តជួយដល់រាល់សមិទ្ធិផលមួយចំនួនទៀត ដែលកំពុងតម្រូវការចាំបាច់ គឺផ្លូវ និងស្ពាន ដែលកំពុងខ្វះខាត៕
ចែករំលែកព័តមាននេះ