ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​ក្មេក ​និង​កូន​ប្រសារ​ស្រី ​ប្ដឹង​គ្នា​ក្រោយ​ផ្ទុះ​ហិ.ង្សា​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មនុស្ស ​២ក្រុម ​ដែល ​១ក្រុម ​ជា​ភាគី​ខាង​ស្ត្រី​ជា​ម្ដាយ​ក្មេក​ និង ​១​ក្រុម​ទៀត ​ជា​ភាគី​ខាង​កូន​ប្រសារ​ស្រី ​បាន​ទៅ​ដល់​ប៉ុស្តិ៍​រដ្ឋ​បាលន​គរ​បាល​សង្កាត់​ផ្សារ​កណ្ដាល​ កាល​ពី​រសៀល​ថ្ងៃទី​២៦​ កុម្ភៈ ​២០១៤​ ដើម្ប​ប្ដឹង​ និង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ក្រោយ​កើត​អំពើ​ហិ.ង្សា ​កាល​ពី​រសៀល​ថ្ងៃទី​២៥​ កុម្ភៈ ​នៅ​ភូមិ​ប្រជា​ធម្ម​លិច​ សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយប៉ែត។​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មនុស្ស ​២ក្រុម ​ដែល ​១ក្រុម ​ជា​ភាគី​ខាង​ស្ត្រី​ជា​ម្ដាយ​ក្មេក​ និង ​១​ក្រុម​ទៀត ​ជា​ភាគី​ខាង​កូន​ប្រសារ​ស្រី ​បាន​ទៅ​ដល់​ប៉ុស្តិ៍​រដ្ឋ​បាលន​គរ​បាល​សង្កាត់​ផ្សារ​កណ្ដាល​ កាល​ពី​រសៀល​ថ្ងៃទី​២៦​ កុម្ភៈ ​២០១៤​ ដើម្ប​ប្ដឹង​ និង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ក្រោយ​កើត​អំពើ​ហិង្សា ​កាល​ពី​រសៀល​ថ្ងៃទី​២៥​ កុម្ភៈ ​នៅ​ភូមិ​ប្រជា​ធម្ម​លិច​ សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយប៉ែត។​

ស្ត្រី​ជា​ម្ដាយ​ក្មេក​ដែល​ប្ដឹង​កូន​ប្រសារ​ឈ្មោះ ​ក្រូច​ ខឿន ​អាយុ ​៤៨​ឆ្នាំ ​មាន​ទីលំ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ ​មាន​របួស​ម្រាម​ដៃខា​ង​ស្ដាំ ​ចោទ​ថា ​កូន​ប្រសារ​ស្រី​របស់​គាត់​ឈ្មោះ ​លីដា ​លីន​ ហៅ​ហច់​ អាយុ ​២១​ឆ្នាំ​ បាន​ចាប់​មួល​​ម្រា​មដៃ​របស់​គាត់​រហូត​បាក់​ឆ្អឹង​ ក្នុង​ជម្លោះ​រឿង​កូន​ប្រសារ​បាត់​ប្ដី ​កាល​ពី​រសៀល​ម៉ោង​២ ​ថ្ងៃទី​២៥​ កុម្ភៈ ​២០១៤​។

ស្ត្រី​ជាម្ដាយ​ក្មេក​បាន​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​កូន​ប្រសារ​របស់​គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ផ្ទះ​របស់​គេ​នៅ​ឯ​ស្រុក​មោង​ឬស្សី ​ខេត្ត​បាត់​ដំប​ង ហើយ​ពេល​មក​ដល់​ផ្ទះ​របស់​គាត់ៗ ​ក៏​សួរ​កូន​ប្រសារ​ថា ​ទៅ​ណា​ហ្នឹង​មាន​កន្ត្រក​យួរ​រយីង​រយោង ​និង​ប្រាប់​ថា​ ប្ដី​កូន​ឯង​ទៅ​ប្រទេស​ថៃ​ បាត់​ហើយ​។ ស្ត្រី​ខាង​លើ​បន្ត​ថា ​ក្រោយ​គាត់​ប្រាប់​ចប់​ស្រាប់​តែ​កូន​ប្រសារ​របស់​គាត់​ស្រែក​ឡូឡា​ចោទ​គាត់​ថា ​ស៊ុំ​គ្រលំ​ម្ដាយ​កូន​ និង​សុំ​លេខ​ទូរ​ស័ព្ទ​ប្ដី​របស់​គេ។​

បន្ទាប់​មក​​ ក៏​ប្រើ​ហិង្សា​ចាប់​ដៃគា​ត់​មួលរ​ហូតបាក់​ម្រាម​តែ​ម្ដង។​ ទោះ​ជា​យ៉ាង​ណា ​ភាគីជា​កូន​ប្រសារ ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ វាយ​ម្ដាយ​ក្មេក​ឲ្យ​របួស​នោះ ​បាន​ប្រាប់​ថា ​ធាតុ​ពិត​ខ្លួន​មិន​បាន​វាយ​ម្ដាយ​ក្មេក​នោះទេ​ ប៉ុន្តែ ​ក្នុង​ហេតុ​ការណ៍​សួរ​រក​ទូរ​ស័ព្ទ​ប្ដី ​ម្ដាយ​ក្មេក​មិន​ប្រាប់​ហើយ​ពេល​ខ្លួន​ព្យា​យាម​សុំ ​ម្ដាយ​ក្មេក​បាន​ធាក់​កន្ត្រក​របស់​ខ្លួន​ធ្លាក់​ពី​លើ​គ្រែ ​និង​យក​ដៃ​រុញ​ច្រាន​នាង​ ហើយ​ពេល​នាង​យក​ដៃ​គ្រវាស​ចេញ ​ក៏​ចំ​ដៃ​ស្ត្រី​ជា​ម្ដាយ​ក្មេក​តែ​ម្ដង​ទៅ។​

មិន​តែ​ប៉ុណ្ណោះ ​នាង​បាន​ចោទ​ថា​ ប្អូន​ថ្លៃ​ប្រុស​របស់​នាង​បាន​វាយ​ធ្វើ​បាប​នាង​រហូត​ជាំ​ដៃខា​ង​ស្ដាំ ​និង​របួស​ក្រោម​.ក​ខាង​ឆ្វេង​ ខណៈ​ប្អូន​ថ្លៃ​ប្រុស​ឈ្មោះ ​ថន​ ក្រិត​ អាយុ ​២២​ឆ្នាំ ​បាន​បដិសេធ​ថា ​ជា​រឿង​មិន​ពិត។​ នៅ​ប៉ុស្តិ៍​រដ្ឋ​បាល ​ភាគី​សាច់​ញាតិ​ខាង​ស្ត្រី​ជា​ម្ដាយ​ក្មេក ​និង​ភាគី​សាច់​ញាតិ​ខាង​ស្ត្រី​ជា​កូន​ប្រសារ ​បាន​ប្រកែក​យក​ឈ្នះ​រៀង​ខ្លួន​ ដោយ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ជំនួស​ភាគី​ទាំង​សង​ខាង​ ដែល​កំពុង​ត្រូវ​សមត្ថ​កិច្ច​សួរ​នាំ​នៅ​ក្នុង​បន្ទប់​។

តាម​ប៉ូលិស​និយាយ​ថា ​ក្រោយ​ហេតុ​ការណ៍​កើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២៥​ ជា​ថ្ងៃ​កើត​ហេតុ ​នាង​ជា​កូន​ប្រសារ​បាន​ទៅ​ប្ដឹង​សមត្ថ​កិច្ច​ពី​ម្ដាយ​ក្មេក​ថា ​បាន​ព្រួត​គ្នា​វាយ​នាង​ ហើយ​ស្ត្រី​ជា​ម្ដាយ​ក្មេក​ទើប​តែ​មក​ប្ដឹង​កូន​ប្រសារ​វិញ​នៅ​រសៀល​ថ្ងៃទី​២៦ ​នេះ ​ក្រោ​យ​ពីសមត្ថ​កិច្ច​បាន​ធ្វើ​លិខិត​អញ្ជើញ​មក​កាន់​ប៉ុស្តិ៍​រដ្ឋ​បាល​ ដើម្បី​សួរ​នាំ។​ ភាគី​ទាំង២​ ​ម្ដាយ​ក្មេក​ និង​កូន​ប្រសារ​ស្រី​ កំពុង​ត្រូវ​បាន​សមត្ថ​កិច្ច​សួរ​នាំ​នៅ​ឡើយ៕​