ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បារម្ភ​! ចង់​ស្គម​ឆាប់រហ័ស ជា​មួយ​​អាហារ ​និង​ភេសជ្ជៈ​ទាំងនេះ

4 ឆ្នាំ មុន

ការ​ឡើង​ទម្ងន់ គឺជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​កំពុង​មានការ​ព្រួយបារម្ភ​។ ​ក្រៅពី​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ទៀងទាត់​ហើយ​នោះ​របប​អាហារ​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​។ ប៉ុន្តែ​ថា​តើ​អាហារ​និង​ភេសជ្ជៈ​អ្វី​ខ្លះទៅ​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ស្រក​ទម្ងន់ ៖ ១….

ការ​ឡើង​ទម្ងន់ គឺជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​កំពុង​មានការ​ព្រួយបារម្ភ​។ ​ក្រៅពី​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ទៀងទាត់​ហើយ​នោះ​របប​អាហារ​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​។ ប៉ុន្តែ​ថា​តើ​អាហារ​និង​ភេសជ្ជៈ​អ្វី​ខ្លះទៅ​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ស្រក​ទម្ងន់ ៖

១. ប្រេងដូង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​ចៀស​ផុត​ការ​ទទួលទាន​ច្រើន​ហួស​។ គ្រាន់តែ​ទទួលទាន​ប្រេងដូង ២ ស្លាបព្រា​បាយ​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​នឹង​អាច​ស្រក​ទម្ងន់​ដូច​ការ​ប៉ង​ទុកជា​មិន​ខាន​។

២. ប៉េងប៉ោះ ៖ នោះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ lycopene រួម​ទាំង​ជាតិ​ស​សៃ​ដែល​ជួយ​ព​ន្លឿ​ន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​និង​ធ្វើ​ឱ្យ​ឆ្អែត​បាន​យូរ​។

៣. ដំឡូងបារាំង ៖ មនុស្ស​ភាគច្រើន​គិត​ថា​ការ​ទទួលទាន​ដំឡូងបារាំង​ធ្វើ​ឱ្យ​ធាត់ ប៉ុន្តែ​តាម​ពិត​ទៅ​អាហារ​នេះ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​នោះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​ពី ៧០ ដល់ ៨០ ភាគរយ​ជួយ​ឲ្យ​ឆាប់​ឆ្អែត​។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អ្នក​មិន​ទទួលទាន​វា​លាយ​ជាមួយ​បឺ​រ និង​ជាតិ​ខ្លាញ់ ឬ​អាហារ​បន្ថែម​រសជាតិ​ណាមួយ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​។

៤. ផ្លែ​បឺ​រ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ប្រូតេអ៊ីន ជាតិ​ស​សៃ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចាំបាច់​ជា​ច្រើន​ពិសេស​កំឡុង​ពេល​អ្នក​ព្យាយាម​សម្រក
ទម្ងន់​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់ oleic ដែល​ជួយ​ធ្វើ​អោយ​អ្នក​ឆាប់​ឆ្អែត និង​បាន​យូរ​ផង​ដែរ​។

៥. ខ្ញី ៖ ជា​ភ្នាក់ងារ thermogenic ដែល​មាន​ប្រសិទ្ធិ​ភាព​បង្កើន​ការ​រំលាយ​អាហារ​និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាម​រយៈ​ការ​បង្កើន​សីតុណ្ហភាព​ក្នុង​រាង​កាយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ស្រក​ខ្លាញ់​ក្បាលពោះ​បាន​ឆាប់​កុំ​ភ្លេច​បន្ថែម​ខ្ញី ឬ​តែ​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៦. តែ​បៃតង ៖ ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​។ តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ពី​រាង​កាយ​ទប់ស្កាត់​ការ​ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់​។

៧. ទឹកក្រូច​ឆ្មារ ៖ សារធាតុ polyphenol និង​វីតាមីន C ដែល​មាន​ផ្ទុក​ក្នុង​ក្រូចឆ្មារ​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ជៀស​ផុត​ពី​ជំងឺ​ធាត់​ជ្រុល​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​នៅ​ពេល​ពោះ​ទទេរ​មិន​ទាន់​ទទួលទាន​អ្វី​កំឡុង​ពេល​ព្រឹក​។

៨. ទឹកដូង ៖ ទឹកដូង​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ