រាជធានីភ្នំពេញ ៖ នគរបាលការិយាលយ័ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៦កុម្ភៈ បានកសាងសំណុំរឿងបញ្ជួនស្ត្រីជនជាតិវៀត០៣នាក់ទៅតុលាការ និង០៣នាក់ទៀតប្រគល់ឲ្យមន្ទីរសង្គមកិច្ច ខណៈដែលស្រ្តីវៀតណាមទាំង០៦នាក់នោះពាក់ព័ន្ធបទល្មើសប្រព្រឹត្តអំពើសញ្ចារកម្ម ។
លោកវរសេនីយ៍ទោ កែ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្សយ័០៣នាក់ដែលបញ្ជួនទៅតុលាការ ទី១-ឈ្មោះធី ហាយ ហៅម៉ាយ ភេទស្រី អាយុ៣៩ឆ្នាំ ជាថៅកែហាងកាហ្វេ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវ២៧៣ សង្កាត់បឹង កក់១ខណ្ឌទួលគោក ,ទី២-ឈ្មោះង្វៀង ធីហៀង ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ឈ្មោះនេះជាអ្នកប្រមូលប្រាក់បានពីការរួមភេទឱ្យថៅកែ) និងទី៣-ឈ្មោះង្វៀង ធីហ្វឿង ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅនឹងជាអ្នកជួយលក់កាហ្វេ ព្រមទាំងប្រមូលលុយពីនារីរួមភេទឲ្យថៅកែ ។ ចំណែកនារី០៣នាក់ទៀត ដែលគេអះអាងថា ជានារីបំរើផ្លូវភេទ នឹងត្រូវប្រគល់ឲ្យទៅមន្ទីសង្គមកិច្ច ទី១-ឈ្មោះឡេ ធីតាំ អាយុ១៨ឆ្នាំ ,ទី២-ឈ្មោះឡេ ធីគៀត អាយុ១៨ឆ្នាំ និងទី៣-ឈ្មោះង្វៀង ធីឡើយ អាយុ១៨ឆ្នាំ ។
លោកកែវ ធា បានបន្តថា ជនសង្សយ័ និងនារីបំរើផ្លូវភេទទាំង០៦នាក់នេះ ត្រូវបានការិយាលយ័ របស់លោកធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី២៥ កុម្ភៈ នៅចំណុចផ្ទះលេខ៦អា ផ្លូវលេខ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជាទីតាំងប្រព្រឹត្តបទល្មើសសញ្ចារកម្ម (ជ្រកក្រោមស្លាកលក់កាហ្វេ) ៕
ចែករំលែកព័តមាននេះ