ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ខេត្ត​កោះ​កុង​យឺត​យ៉ាវ​លើ​ចំណាត់​ការ​សំណុំ​រឿង​កប៉ាល់​អូស​សាឡង់​បុក​ទូក​នេសាទ​ស្លា.ប់​មនុស្ស​៣​នាក់ នៅ​ខេត្ត​ព្រះសីហនុ​

11 ឆ្នាំ មុន

​ខេត្តព្រះសីហនុ ៖ សំណុំ​រឿងកប៉ាល់​អូស​សាឡង់បើក​បុកទូកនេសាទ​ បណ្តាលឱ្យ​លិច​ស្លា.ប់កូន​ដៃ​ទូក រហូតដល់​​ទៅ​៣​នាក់ នៅ​សមុទ្រ​​ខេត្ត​ព្រះសីហនុ តាំង​ពីថ្ងៃទី​២៣ មករា ​២០១៤ មកនោះ រហូត​មកទល់​​ពេល​នេះ នៅមិន​ទាន់បាន​ទទួល​យុត្តិធម៌​ណាមួយ​ពី​តុលា​កា​រ​ខេត្ត​កោះ​កុង​នៅ​ឡើយ​ទេ។​ សំណុំ​រឿង​ក្តីនេះ ទំនង​ជា​បានទទួល​លាប​សក្ការ​​​អ្វី​មួយ​ពី​ភាគី​​ម្ខាងទៀត ។

​ខេត្តព្រះសីហនុ ៖ សំណុំ​រឿងកប៉ាល់​អូស​សាឡង់បើក​បុកទូកនេសាទ​ បណ្តាលឱ្យ​លិច​ស្លាប់កូន​ដៃ​ទូក រហូតដល់​​ទៅ​៣​នាក់ នៅ​សមុទ្រ​​ខេត្ត​ព្រះសីហនុ តាំង​ពីថ្ងៃទី​២៣ មករា ​២០១៤ មកនោះ រហូត​មកទល់​​ពេល​នេះ នៅមិន​ទាន់បាន​ទទួល​យុត្តិធម៌​ណាមួយ​ពី​តុលា​កា​រ​ខេត្ត​កោះ​កុង​នៅ​ឡើយ​ទេ។​ សំណុំ​រឿង​ក្តីនេះ ទំនង​ជា​បានទទួល​លាប​សក្ការ​​​អ្វី​មួយ​ពី​ភាគី​​ម្ខាងទៀត ។

​លោកជួន ម៉េង ម្ចាស់ទូក​យន្តរង​គ្រោះ​បាន​និយាយ​ត្អូញត្អែរ​ថា តុលា​ការខេត្ត​កោះកុង​នៅ​មិនទាន់​ផ្តល់​ភាព​កក់​ក្តៅ​លើ​សំណង​មក​ដល់​ជនរ​ងគ្រោះ​នៅឡើយទេ បើគិត​ចាប់ពីថ្ងៃ​កើត​ហេតុមក​ទល់​ពេលនេះ ​មា​នរយៈ​ពេល១​ខែទៅ​ហើយ ប៉ុន្តែកាល​ពីថ្ងៃទី១៩​​ កុម្ភៈ ២០១៤ ចៅក្រមកាន់សំណុំ​រឿង​ក្តី​នេះ បានកោះហៅ​ទៅសាក​សួរ​ម្តង​ដែរ ហើយក៏​ស្ងាត់ឈឹង​តែ​ម្តង ។

លោក​ជួន ម៉េង បាន​បន្ត​ថា អ្វីដែល​គួរឱ្យ​មានការ​ភ្ញាក់ផ្អើលនោះ គឺមាន​ករណី​មិន​ប្រក្រតី​មួយ ទើបនឹងកើត​ឡើង​នៅ​ក្នុង​សំណុំ​រឿង​ក្តី​នេះ​ដែរ  រឿងនោះ​គាត់បាន​ដឹងថា ភាគីខាង​ក្រុមហ៊ុន​ថៃដឹក​ជញ្ជូន​ផ្លូវ​ទឹក បានរត់ការ​ទៅ​បញ្ចុះ​បញ្ចូល​ឱ្យ​គ្រួសារ​​សព​(កូន​ដៃ​ទូក) ចំនួន​៣នាក់នោះ ទទួលយក​ប្រាក់ក្នុងម្នាក់ៗ​២៣០០ដុល្លារអាមេរិក បន្ទាប់​មក គេបានធ្វើ​លិខិតស្នើសុំដកពាក្យ​បណ្តឹង និងស្នើ​សុំឱ្យ​​តៃកុង​កប៉ាល់ជាជនជាតិថៃម្នាក់ ដែលកំពុងឃុំខ្លួន​ក្នុងពន្ធនាគារ​ខេត្តកោះកុង​បានចេញ​ក្រៅឃុំ​​បណ្តោះ​អាសន្ននេះ​ថែមទៀត ។ ការ​បែក​ធ្លាយរឿងនេះ គឺលោក​ចៅក្រម (ច) មីន មករា ជាអ្នកកាន់ក្តីបាន​យក​មក​បង្ហាញ​ដោយ​ផ្ទាល់ កាល​ពីពេលកោះហៅ​រូប​គាត់​ឱ្យ​ចូល​បំភ្លឺ (១៩ កុម្ភៈ ២០១៤)។

លោក​ជួន ម៉េង បាន​បញ្ជាក់បន្ថែម​ទៀតថា​ គាត់ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើទូករងគ្រោះ និង​ជា​អ្នក​មើល​ការ​ខុស​​ត្រូវ​លើ​​សព​កូន​ដៃ​ទូក​​ចំនួន៣នាក់​ និង​២​នាក់ទៀត​​ដែលនៅ​រស់​ សរុបជនរងគ្រោះ​ទាំងអស់មានគ្នា៦​នាក់ បានដាក់ពាក្យពឹងពាក់​មេធាវី តាំងពីថ្ងៃទី​៥ កុម្ភៈ ​២០១៤ មកម្ល៉េះ ។ ដូចនេះការបញ្ចុះបញ្ចូល គ្រួសារសពឱ្យទទួល​ប្រាក់ចំនួន២៣០០ដុល្លារ​អាមេរិក ក្នុងម្នាក់ៗនោះ គឺជាល្បិច​កល​ដ៏គំរក់​មួយ ដើម្បីបំបែកសំណុំរឿងក្តីនេះ ​ពីធំឱ្យ​មក​តូច ក្នុងគោលបំណងដោះ​លែងជនសង្សយ័​តៃកុងថៃម្នាក់ នៅក្នុងពន្ធ​នាគារ
ខេត្ត​កោះកុង​ឱ្យនៅក្រៅឃុំ ជាថ្នូរនឹងអំពើពុក​រលួយមួយ​គួរឲ្យភ្ញាក់​ផ្អើល។

លោក​មេធាវី អ៊ី ចំរើន ក៏បាន​ឲ្យដឹង​ដែរ​ថា សម្រាប់រូប​លោកជាមេធាវីការ​ពារក្តី​ដោយ​អាណត្តិគាត់​មិនខ្វល់រឿងទៅ​បញ្ចុះបញ្ចូល​កូន​ក្តីរបស់​គាត់អ្វីនោះទេ ព្រោះកូនក្តីរបស់គាត់​មិនបាន​ជូនដំណឹងណាមួយជូន​ដល់​លោកនោះ​ទេ ដូចនេះ​ដំណើរ​រឿងក្តី​នៅ​ដដែល ។

លោក​មេធាវីរូបនោះ​បាន​បញ្ជាក់ថា ក្នុងសំណុំរឿងនេះ​ កូនក្តីបានដាក់​ពាក្យពឹង​ពាក់រូប​លោកជាមេ​ធាវី​ មានចំនួន​៦នាក់ ក្នុងនោះ​អាណា​ព្យាបាល​សពចំនួន៣នាក់, កូនដៃទូក និងតៃកុង​ដែលនៅរស់ចំនួន​២នាក់ និងម្ចាស់ទូកម្នាក់​ទៀតផង​ដែរ ។ លោក​មីន​ មករា  ចៅ​ក្រម (ច) នៃសាលាដំបូងខេត្ត​កោះកុង កោះសន្តិភាព​មិនអាចទំនាក់ទំនងសុំការ​បំភ្លឺបានទេ​ នៅ​ថ្ងៃទី​២៦ កុម្ភៈ ២០១៤ ព្រោះគ្មាន​លេខ​​ទូរស័ព្ទ តែទោះ​ជាយ៉ាងនេះ​ក្តី មន្ត្រីអ្នក​ច្បាប់ម្នាក់នៅសាលា​ដំបូងខេត្តកោះកុង​បានបង្ហើបថា សំណុំរឿងនេះមិនមានអ្វីពិបាក​​នោះ​ទេ ព្រោះភាគីខាងជនរងគ្រោះត្រូវការតែសំណងសមរម្យមួយដែល​អាច​ទទួល​យក​បានតែ​ប៉ុណ្ណោះ  មិនមានអ្វីចង់​ឈ្នះ​ចាញ់​នោះ​ទេ ។ ដូចនេះស៊ីសងលើចៅក្រមអ្នកកាន់សំណុំរឿងក្តី​នេះ បើមាន​សុឆ្ឆន្ទ ដោះស្រាយប្រកបដោយយុត្តិធម៌ វាស្រេ​ច​ទៅហើយ ។ប៉ុន្តែបើចៅក្រមកាន់ក្តីនោះ បក្សពួកនិយម​ពុករលួយ​ព្យាយាមបំបែកសំណុំរឿងពីធំ​មកតូច ក្នុងគោលបំណង​អ្វីមួយ​នោះ ជនរងគ្រោះ​ពិត​ជា​វេទនា​ហើយ ។