ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃាត់រទេះដឹកទំនិញអូសពីថៃឆែករកឃើញម៉ូតូគេចពន្ធ២គ្រឿង
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានក្រុងប៉ោយប៉ែតបានឱ្យដឹងថា មន្ត្រីគយ កាំកុងត្រូល និងប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាវេលាម៉ោង៣ និង២៩នាទីរសៀល ថ្ងៃទី២៦ កុម្ភៈ ២០១៤ នេះបានសហការគ្នាឃាត់រទេះដឹកទំនិញ១គ្រឿងដែលអូសមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆែករកឃើញម៉ូតូគេចពន្ធចំនួន២គ្រឿងដាក់ក្នុងការុងបង្កប់ក្នុងរទេះ រួចបញ្ជូនទៅកាន់ទីស្នាក់ការគយធ្វើកំណត់ហេតុដើម្បីសួររកម្ចាស់។
ចែករំលែកព័តមាននេះ